ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ៖ អ្នក​ស្លា​.​ប់​ដោយសារ​កូ​វី​ដ​១៩​ថ្មី​បន្ថែម​២​នាក់​ទៀត សរុប​២៩​នាក់​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១​នេះ​ថា មាន​ករណី​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែមចំនួន​២​នាក់​ទៀត ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លា​.​ប់​ដោយសារ​កូ​វី​ដ​១៩​កើន​ដល់​២៩​នាក់​។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​លើក​ឡើង​ថា ករណី​ស្លា​.​ប់​បុរស​ជនជាតិ​ខ្មែរ​អាយុ​៤៨​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១​នេះ​ថា មាន​ករណី​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែមចំនួន​២​នាក់​ទៀត ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លា​.​ប់​ដោយសារ​កូ​វី​ដ​១៩​កើន​ដល់​២៩​នាក់​។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​លើក​ឡើង​ថា ករណី​ស្លា​.​ប់​បុរស​ជនជាតិ​ខ្មែរ​អាយុ​៤៨​ឆ្នាំ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ។

ក្រសួងសុខាភិបាល​បន្ត​ថា យោង​តាម​របាយការណ៍​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ខ្មែរ​អាយុ​៤៨​ឆ្នាំ ដែល​រស់នៅ​ភូមិ​ព្រែក​រាំង ឃុំ​កំពុង​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ពេល​ចូល​ដល់​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត នា​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១១​និង​៥៥​នាទី​ព្រឹក ។

ហើយ​នៅ​ពេល​ចូល​មក​ដល់​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១១​និង​៤០​នាទី​នោះ អ្នកជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​សន្លប់​បាត់បង់​ស្មារតី គ្មាន​សញ្ញា​ជីវិត ក្រុម​គ្រូពេទ្យ​បាន​ជួយ​ធ្វើ​ចលនា​បេះដូង និង​ជួយ​សង្គ្រោះ​តាម​លក្ខណៈ​បច្ចេកទេស ប៉ុន្តែ​មិន​អាច​ជួយ​សង្គ្រោះ​អ្នកជំងឺ​បាន គាត់​ក៏​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​វេលា​ម៉ោង​១១​និង​៥៥​នាទី​។ ដោយ​ជា​ករណី​សង្ស័យ​ស​.​ព​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​សំណាក​ហើយ ថា ស​.​ព​មាន​វិជ្ជមាន​កូ​វី​ដ​-១៩​។

ក្រសួង​បញ្ជាក់​ថា «​ជា​លទ្ធផល​បញ្ជាក់​ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ ៖ បុរស​ជនជាតិ​ខ្មែរ​អាយុ​៤៨​ឆ្នាំ ខាងលើ​នេះ បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ពេល​ចូល​ដល់​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ (Entrant mourant avec COVID-19)»​។

ដោយឡែក ករណី​ស្លា​.​ប់ម្នាក់​ទៀត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ក្រសួង​បាន​លើក​ឡើង​ថា យោង​តាម​របាយការណ៍​ពី​មន្ទីរពេទ្យ​បង្អែក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង បានឱ្យ​ដឹង​ថា ស្ត្រីជន​ជាតិខ្មែរ​អាយុ​៧២​ឆ្នាំ ដែល​រស់នៅ​ភូមិ​ប្រសប់​លាក់ សង្កាត់​បាទី ក្រុង​បា​វិត ខេត្តស្វាយរៀង បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ នា​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល​។

ក្រសួង​បន្ត​ថា អ្នកជំងឺ​ខាងលើ ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ -១៩ នៅ​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២១ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជំងឺ​មាន​រលាក​សួត​ធ្ងន់ធ្ងរ និង​មាន​ជំងឺ​ទឹកនោមផ្អែម​រ៉ាំ​រៃ​ប្រចាំ​កាយ ទើប​តម្រូវ​ឲ្យ​ក្រុម​គ្រូពេទ្យ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដកដង្ហើម​តាំងពី​ថ្ងៃ​ដំបូង​ដែល​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ។

ទោះបី​ក្រុម​គ្រូពេទ្យ​បាន​ខិតខំ​ជួយ​សង្គ្រោះ​តាម​បច្ចេកទេស យ៉ាងណា​ក៏​ដោយ ក៏​មិន​អាច​ជួយ​អ្នកជំងឺ​បាន ហើយ​ស្ថានភាព​អ្នកជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ៗ ដែល​បណ្តាល​ឲ្យ​អ្នកជំងឺ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង ១៥​និង​៣០​នាទី រសៀល ។

ក្រសួង​គូសបញ្ជាក់​ថា ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ ៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ​៧២​ឆ្នាំ​ខាងលើ​នេះ បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ដោយសារ​ខ្សោយ​សួត​ធ្ងន់ធ្ងរ និង​រលាក​សួត​ទាំង​សងខាង ដោយសារ​វីរុស​កូ​វី​ដ​-១៩​។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួងសុខាភិបាល សូម​ចូលរួម​ចំណែក​សោកស្តាយ​ជា​ពន់ពេក និង​សូម​ចូលរួម​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ ជាទី​បំផុត​ជាមួយ​ក្រុម​គ្រួសារ​ស​.​ព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ