ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ស្នើ​ធនាគារ​រៀបចំ​ការ​ពន្យារពេល​សង ឬ​បន្ថយ​អត្រា​ការ​ប្រាក់​ក្នុងអំឡុងពេល​កូ​វី​ដ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែ ង​សារ​ពិសេស​នា​ព្រឹក ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែ ង​សារ​ពិសេស​នា​ព្រឹក ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ ទៅ​គេហដ្ឋាន​នា​ក្រុង​តា​ខ្មៅ​ថា បាន​ស្នើ​ឲ្យ​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ធ្វើការ​រៀបចំ​ពន្យារពេល​សង ឬ​បន្ថយ​អត្រា​ការ​ប្រាក់​ក្នុង​សម័យ​កូ​វី​ដ​១៩ ពិសេស​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​ជាប់បំណុល​ធនាគារ ។

សម្តេច​បាន​បញ្ជាក់​ថា ៖«​សម្រាប់​ក្រុម​ដែល​ទាក់ទិន​នឹង​ការ​ផាកពិន័យ​នេះ​ខ្ញុំ​ស្នើ​ដំណាក់កាល​កូ​វី​ដ​ពាក្យ​ថា មិន​ត្រូវ​គួរ​ប្រើប្រាស់​ក្នុង​ដំណាក់កាល​នេះ​ទេ ។ បន្ធូរបន្ថយ​ការ​ប្រាក់​តាម លទ្ធភាព​ជាក់ស្តែង​តាម​គ្រឹះស្ថាន​នីមួយ​ៗ ។ ចំណុច​នេះ គឺ​ល្អ​ណាស់ បើ​មេ​គ្រួសារ បាន​បាត់បង់​ជី​វីត​ហើយ ដូច្នេះ​លទ្ធភាព​សង​របស់​គ្នា គឺ​មានការ​លំបាក ដូច្នេះ​សូម​រៀបចំ​ឥណទាន​សម្រាប់​ភាព​អនុគ្រោះ​យ៉ាងម៉េច​នោះ​ត្រូវ​សម្រួល គឺជា​ការ​ល្អ​» ។

សម្តេច​ក៏​ស្នើ និង​សុំ​ណូ​ម​ពរ​ឲ្យ​មានការ​ពន្យារពេល​សង​បន្ថយ​អត្រា​ការ​ប្រាក់ រៀបចំ​ឥណទាន​ឡើង​វិញ ដើម្បី​សម្រួល​ដល់​ការ​លំបាក ។

ខ្ញុំ​អំពាវនាវ​ជា​ទូ​ទាំង​មាន​ន័យ​ថា បើ​ធនាគារ​ណា​ចុះ​ការ​ប្រាក់​៥​ភាគរយ គឺ​ធនាគារ​ទាំងអស់​ចុះ​ដូច​គ្នា​ហើយ ដូច្នេះ​អ្វី​ដែល​ជា​ផលប្រយោជន៍ គឺ​បាន​ទៅ​លើ​អតិថិជន​ជា​អ្នក​ខ្ចីប្រាក់ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​អរគុណ​ចំពោះ​ធនាគារ និង​បាន​វាយតម្លៃ​ខ្ពស់ និង​អរគុណ​ចំពោះ​ម្ចាស់​អចលនទ្រព្យ និង​ក្រុម​ហ៊ុម​ហ៊ុន​អចលនទ្រព្យ​នានា​ដែល​អនុវត្ត​បញ្ចុះតម្លៃ​តាម​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ចុះ​តម្លៃ​ការ​ជួល​អចលនទ្រព្យ និង​ដូច​ជា ការ​បញ្ចុះ​ថ្លៃ​លក់ និង​ការ​សម្រួល​បន្ធូរបន្ថយ​ចំពោះ​ការ​ការ​បង់​រំ​លោះ ឬ​ការ​បង់ការ​ប្រាក់​លើ​ថ្លៃ​ទិញ​ផ្ទះ និង​អចលនទ្រព្យ​នានា​ជូន​ដល់​អតិថិជន​នានា​ក្នុង​វិបត្តិ​ការ​ជំងឺ​កូ​វី​ដ​១៩ ។

សម្តេច​តេ​ជោ ក៏​បាន​អំពាវនាវ​ថា ក្នុង​ដំណាក់កាល​កូ​វី​ដ​១៩​នេះ​សូមកុំ​ឲ្យ​មានការ​រឹបអូស​អចលនទ្រព្យ​ពី​កូន​បំ​ណូ​ល​ពីព្រោះ​ថា នៅ​កន្លែង​ខ្លះ​មិន​អនុវត្ត​តាម​ការ​សន្យា​នូវ​ការ​ផ្តល់​ប្រាក់ ហើយ​ប្រាក់​ដែល​បង់​ប៉ុន្មាន គឺ​អាសា​បង់ ដែល​ការ​ធ្វើ​បែប​នេះ គឺជា​ការ​ហៅ​ថា​« អ្នក​ធ្វើ​បែប​នេះ គឺជា​អ្នក​ដែល​គ្មាន​ការ​យោគយល់​អា​ធ្យា​ស្រ័យ​ទាំងអស់ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ