ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រើ​ពេល​មិន​ដល់​១០​ម៉ោង ​ស្វែងរក​ឃើញ​អ្នក​ពាក់ព័ន្ធ​​ជាមួយ​​ស្ត្រី​ជិះ​​ឡានក្រុងដែល​វិជ្ជមាន​​កូ​វី​ដ​១​៩

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ កាលពី​យប់​ថ្ងៃ​ទី​៩ ​មេសា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តសៀមរាបបាន​ជូនដំណឹង​អំពី​ករណី​រក​ឃើញ​ស្ត្រី​អាយុ៤៦​ឆ្នាំ រស់នៅ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោក​ចក ក្រុង​សៀមរាប ដែល​បាន​ជិះ​រថយន្តក្រុង​ចេញពី​រាជធានីភ្នំពេញ…

ខេត្ត​សៀម​រា​ប ៖ កាលពី​យប់​ថ្ងៃ​ទី​៩ ​មេសា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តសៀមរាបបាន​ជូនដំណឹង​អំពី​ករណី​រក​ឃើញ​ស្ត្រី​អាយុ៤៦​ឆ្នាំ រស់នៅ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោក​ចក ក្រុង​សៀមរាប ដែល​បាន​ជិះ​រថយន្តក្រុង​ចេញពី​រាជធានីភ្នំពេញ ​មក​កាន់​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​៤ ​មេសា ឆ្នាំ​២០២១ ព្រមទាំងអ្នក​រួម​ដំណើរ​មាន​ចំនួន១៩​នាក់ និងអ្នកបើកបរ ដែល​ត្រូវ​បាន​កត់ត្រា​អត្តសញ្ញាណ​នៅ​ពេល​ឆ្លង​ចូល​ទឹកដី​ខេត្តសៀមរាប ដោយ​ក្រុមការងារ​ពិនិត្យ​សុខភាព​បឋម និង​ចុះ​ឈ្មោះ​ឬ​ស្កែ​ន QR Code ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ នា​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២១ នៅ​តាម​ព្រំប្រទល់​។

តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ខេត្តសៀមរាប សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ក្រុង ស្រុក ឃុំ សង្កាត់ ឃើញ​ថា អ្នក​ពាក់ព័ន្ធ​ទាំង១៩​នាក់ ត្រូវ​បាន​ក្រុមការងារ​ចុះ​ដល់​លំនៅ​ដ្ឋា​ន កាលពី​យប់​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២១ និង​បាន​ណែនាំ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​អ្ន​កដទៃ ដើម្បី​ត្រៀម​បន្ត​យក​សំណាក​មក​ធ្វើតេស្ត​ស្រាវ​ជ្រាវ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១​។

រដ្ឋបាល​ខេត្ត​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​សស្រាក់សស្រាំ​បំពេញបេសកកម្ម​នា​ពេល​កន្លង​មក ក៏​ដូច​ជា​ករណី​នេះ​ជាដើម​។ ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្តសៀមរាប សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវ កម្មដ្ឋាន អនុវត្ត​នូវ​វិធាន​នានា ដែល​រដ្ឋបាល​ខេត្ត​បាន​ដាក់​ជា​បន្តបន្ទាប់​កុំបី​ខាន​៕​ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ