ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោប្រកាសថា ពេទ្យទប់ទល់លែងបានហើយ បើត្រឹម២ថ្ងៃឆ្លងជាង ១ពាន់នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី ១០​ ខែមេសា ឆ្នាំ២០២១នេះថាដោយសារតែចំនួនអ្នកកើតកូវីដ-១៩ មានចំនួនច្រើនពេក…


រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី ១០​ ខែមេសា ឆ្នាំ២០២១នេះថាដោយសារតែចំនួនអ្នកកើតកូវីដ-១៩ មានចំនួនច្រើនពេក ពេលនេះពេទ្យទប់លែងជាប់ហើយ ព្រោះត្រឹមតែរយៈពេល ២ ថ្ងៃសោះរកឃើញអ្នកឆ្លងវីរុសនេះជាង ១០០០ នាក់ ដែលមិនមែនជាចំនួនតិចតួចនោះទេ ដូច្នេះមន្ទីរពេទ្យ «ហ្លួងម៉ែ» មិនអាចទប់ទល់បានឡើយ ។

យ៉ាងណាមិញ សម្តេចបានបញ្ជាក់ថា សម្តេច​បាន​ស្នើសុំ​ទៅកាន់លោក​ឧកញ៉ា ពុង ឃាវសែ ដើម្បីសុំ​សាលសន្និសីទកោះពេជ្រ ធ្វើជាមន្ទីរពេទ្យដាក់អ្នកជំងឺកូវីដកម្រិតស្រាល តែសំណាងល្អណាស់ លោកឧកញ៉ា មិនត្រឹមតែយល់ព្រមប្រគល់ សាលសន្និសីទកោះពេជ្រ ថែមទាំង​ឲ្យអគារ ដែលគេរៀបការ នៅកោះពេជ្រទាំងអស់ ដើម្បីធ្វើជាមន្ទីរពេទ្យ​ ព្យាបាលអ្នកជំងឺកូវីដ ១៩ ។ ពេលនេះ កូនរបស់សម្តេច គឺ​ឯកឧត្តម ហ៊ុន ម៉ាណែត និងកូនប្រសារ ចាត់ចែងរៀបចំសាលនៅកោះពេជ្រ ដែលអាចដាក់អ្នកជំងឺ​បានប្រមាណ ៥០០០គ្រែ។

សម្តេចក៏បន្តថា នៅ​រាជធានីភ្នំពេញ ក៏បានរៀបចំ​វិទ្យាល័យចំនួន ២ និងរោងចក្រមួយ ធ្វើជា​មន្ទីរពេទ្យ ដាក់អ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដែលអាចដាក់បានដល់ ២០០០ គ្រែ​ ។ សម្តេចក៏បានណែនាំដល់​ខេត្តទាំងអស់ ឲ្យរៀបចំកន្លែងដាក់អ្នកជំងឺ​កូវីដ១៩ ឲ្យបានយ៉ាងហោចណាស់ ៥០​គ្រែឡើងទៅ។ ត្រូវត្រៀមរៀបចំ​ឲ្យហើយ​ តាមខេត្តនិមួយៗ​ ហើយត្រូវត្រៀមបម្រុង​ឲ្យហើយ ព្រោះមានតែការត្រៀមបំរុងទុកមុនទើបទប់ទល់សភាពការណ៍បាន ៕

Authorities temporarily close Orussey market after positive COVID-19 cases were found. KT/Siv Channa

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ