ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោបញ្ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យកាត់ទោស អ្នកបំពានចត្តាឡីស័ក មិនអាចលើកលែងបានឡើយ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានចេញបញ្ជាដាច់ដោយឡែកមួយទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ…



រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានចេញបញ្ជាដាច់ដោយឡែកមួយទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ ត្រូវយកអ្នកបំពានចំពោះករណីចត្តាឡីស័ក គឺត្រូវបើកសវនាការកាត់ទោស ដោយឱ្យសមត្ថកិច្ច និងប៉ូលីស និងអ្នកបំពានករណីកូវីដ-១៩ ត្រូវស្លៀកពាក់ឱ្យបានត្រឹមត្រូវនូវឯកសណ្ឋានការពារដូចជាគ្រូពេទ្យ

ថ្លែងនៅក្នុងការផ្សាយផ្ទាល់ពិសេស ទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនមែនបញ្ជាតុលាការឡើយ តែសម្តេចបញ្ជាទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវធ្វើការងារនេះ ព្រោះច្បាប់មានហើយ គឺត្រូវតែអនុវត្ត ចឹងអ្នកណាបំពានចត្តាឡីស័ក មិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ ត្រូវចាប់ខ្លួន ហើយបើកសវនាការនៅព្រឹកបន្ទាប់ ។ ច្បាប់មានត្រូវតែអនុវត្ត ហើយបើសិនអ្នកបំពានចត្តាឡីស័ក មានវិជ្ជមានកូវីដ ១៩ ទៀតនោះ គឺត្រូវតែកាត់ទោសឱ្យធ្ងន់ធ្ងរបំផុត ។

សម្តេចបញ្ជាក់ថា «កាត់ឱ្យរហ័ស កាត់ហើយបញ្ចូលគុកតែម្តង »។ តែបើធ្វើតេស្តមានកូវីដ គឺត្រូវយកទៅដាក់នៅមន្ទីរពេទ្យ មិនអាចយកទៅដាក់ក្នុងគុកទេ តែយកទៅដាក់គុកនៅមន្ទីរពេទ្យ ។

សម្តេចនាយរកដ្ឋមន្ត្រីបានមានប្រសាសន៍ថា ត្រូវរៀបចំសវនាការ កាត់ទោស ហើយបើអ្នកបំពានចត្តាឡីស័កនោះ មានផ្ទុកវិជ្ជមានកូវីដ ១៩​ ទៀតនោះ គឺត្រូវដាក់ទោស ឱ្យធ្ងន់ធ្ងរ ព្រោះការបំពានចត្តាឡីស័កជាមូលហេតុមួយនៃការផ្ទុះឡើងនូវការឆ្លងនិងការរីករាលដាលនៃវីរុសកូវីដ ១៩ ៕