ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ព្រឹក​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះបន្ត​បិទ​ខ្ទប់​សង្កាត់​ចំនួន​២ ក្នុង​ខណ្ឌមានជ័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១​នេះ កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​បន្ត​ធ្វើការ​បិទ​ខ្ទប់​សង្កាត់​ចំនួន​២ នៃ​ខណ្ឌមានជ័យ គឺ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ និង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ដោយ​មិន​អោយ​មានការ​ចរាចរណ៍​ធ្វើ​ដំណើរ​ចេញចូល​ក្នុង​តំបន់​ភូមិសាស្ត្រ​ដែល​មាន​ហាមឃាត់​ទាំង​២…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១​នេះ កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​បន្ត​ធ្វើការ​បិទ​ខ្ទប់​សង្កាត់​ចំនួន​២ នៃ​ខណ្ឌមានជ័យ គឺ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ និង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ដោយ​មិន​អោយ​មានការ​ចរាចរណ៍​ធ្វើ​ដំណើរ​ចេញចូល​ក្នុង​តំបន់​ភូមិសាស្ត្រ​ដែល​មាន​ហាមឃាត់​ទាំង​២ ។

ការ​បិទ​ខ្ទប់​សង្កាត់​ទាំង​២​ខាងលើ គឺ​កងកម្លាំង​សមត្ថកិច្ច​ធ្វើ​ឡើង​ដោយ​ដាក់​គោលដៅ​ធំ​ៗ​ចំនួន​៨ ដែល​មាន​ព្រុំប្រទល់​ជាប់​នឹង​បណ្តា​ខណ្ឌ​មួយ​ចំនួន​ដូច​ជា​ខណ្ឌដង្កោ​, ខណ្ឌ​ពោធិ៍​សែន​ជ័យ , ខណ្ឌ​សែន​សុខ​ជាដើម ។

សូម​បញ្ជាក់​ថា ការ​អនុវត្ត​នេះ ធ្វើ​ឡើង​តាម​សេចក្តីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​បាន​សម្រេច​បិទ​ខ្ទប់​សង្កាត់​២​ខាងលើ ក្រោយ​រក​ឃើញ​ថា សង្កាត់​២​នោះ ជា​តំបន់​មានការ​ឆ្លង​រាលដាល​ខ្លាំង នៃ​ជម្ងឺ​កូ​វី​ដ​១៩ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុ​ម្ភះ ។ ហើយ​ការ​បិទ​ខ្ទប់​ដដែល​នេះ គឺ​ត្រូវធ្វើ​ឡើង​ក្នុង​រយះ​ពេល​២​ស​ប្តា​ហ៍ គិត​ចាប់ពី​វេលា​ម៉ោង​សូន្យ​ៗ ថ្ងៃ​ទី​១០ មេ​សា រហូត​ដល់​ថ្ងៃ​ទី​២៣ មេ​សា ។

សូម​បញ្ជាក់​បន្ថែម​ថា ការ​បិទ​ខ្ទប់​សង្កាត់​ទាំង​២​ខាងលើ គឺ​ធ្វើ​ឡើង​ដោយ​កងកម្លាំង​ចម្រុះ នៃ​ខណ្ឌមានជ័យ មាន​កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​ប្រជា​ការពារ​សង្កាត់​ទាំង​២ ។ បន្ថែម​ពី​នោះ ក៏​មាន​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន , កម្លាំង​នគរបាល​អង្គភាព​តម្រួត​បទបញ្ជារ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ប្រមាណ​ជាង​១០០​នាក់ បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន ក្នុង​ការ​បិទ​ខ្ទប់​តំបន់​ដែល​កំពុង​មានការ​រីក​រាលដាល​ខ្លាំង​ផង​ដែរ ។

ទន្ទឹម​នឹង​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​សង្កាត់​ទាំង​២​ខាងលើ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​បាន​លើកលែង​នូវ​ករណី​មួយ​ចំនួន​ផង​ដែរ ដែល​អាច​អនុ​ញ្ញា​តិ្ត​អោយធ្វើ​ដំណើរ​ចេញចូល​បាន ដែល​ចំណុច​ទាំងនោះ មាន​ចែង​ក្នុង​លិខិត នៃ​សេចក្តីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ