ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​អាជីវកម្ម​និង​ពាណិជ្ជកម្ម​អឺរ៉ុប​មាន​សុទិដ្ឋិនិយម​លើ​ការ​វិនិយោគ​នៅ​ថៃ

8 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​តាម​ការ​ស្ទាបស្ទង់​មួយ​ពី​សមាគម​អាជីវកម្ម​និង​ពាណិជ្ជកម្ម​អឺរ៉ុប (EABC)​បង្ហាញ​ថា បើ​ទោះជា​ឆ្លងកាត់​បទ​ពិសោធន៍​នៃ​ការ​តវា​លើ​ដងផ្លូវ​ដែល​បាន​អូស​បន្លាយពេល​យូរ ការ​ធ្វើ​រដ្ឋប្រហារ និង​ការ​បំផ្ទុះ​គ្រាប់បែក

ប្រទេស​ថៃ ៖ យោង​តាម​ការ​ស្ទាបស្ទង់​មួយ​ពី​សមាគម​អាជីវកម្ម​និង​ពាណិជ្ជកម្ម​អឺរ៉ុប (EABC)​បង្ហាញ​ថា បើ​ទោះជា​ឆ្លងកាត់​បទ​ពិសោធន៍​នៃ​ការ​តវា​លើ​ដងផ្លូវ​ដែល​បាន​អូស​បន្លាយពេល​យូរ ការ​ធ្វើ​រដ្ឋប្រហារ និង​ការ​បំផ្ទុះ​គ្រាប់បែក​ភរ​វ​កម្ម​កាលពី​ពេល​ថ្មី​ៗ​នេះ​ក្តី ក៏​ប្រទេស​ថៃ​នៅ​តែ​ជា​កន្លែង​មួយ​ដែល​គួរ​ឲ្យ​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ​បន្ថែម​របស់​បណ្តា​វិនិយោគិន​សហគមន៍​អឺរ៉ុប​ដែរ ។

ទោះជា​យ៉ាងណា EABC បាន​ថ្លែង​ថា នៅ​តែ​មាន​ហានិភ័យ​ខ្លះ​ៗ​ដដែល​អំពី​ភាព​មិន​នឹងន​នៃ​ស្ថានភាព​នយោបាយ​នៅ​ពេល​ខាង​មុខ​ថា នឹង​ត្រូវការ​ការ​តាំងចិត្ត​របស់​រដ្ឋាភិបាល​យ៉ាងណា​នោះ ។

សមាគម​នេះ​ក៏​បង្ហាញ​ពី​ក្តី​បារម្ភ​អំពី​ការ​ឧបត្ថម្ភ​និយម​នៅ​ក្នុង​វិស័យ​សេវាកម្ម​និង​ហិរញ្ញវត្ថុ​ដែល​ចាំបាច់​ក្នុង​ការ​កែសម្រួល​ឡើង​វិញ​ដើម្បី​នឹង​ធ្វើ​ជា​ទុន​លើ​ការ​ពង្រីក​ទីផ្សារ​អាស៊ាន​ឲ្យ​កាន់តែ​ធំ​ជាង​មុន បន្ទាប់​ពី​សមាគម​សេដ្ឋកិច្ច​អាស៊ាន​ចូល​ជា​ធរមាន​នៅ​ចុងឆ្នាំ​២០១៥​នេះ ។

នៅ​ក្នុង​ផ្នែក​នៃ​ទស្សនវិស័យ​លើ​សេដ្ឋកិច្ច​ក្នុងស្រុក ៨០%​នៃ​អ្នកឆ្លើយ​តប​គឺ​មានការ​ជឿជាក់​ថា ប្រទេស​ថៃ​នឹង​ប្រសើរ​ឡើង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ក្រោយ ។ នេះ​បើ​តាម​ការ​ស្ទាបស្ទង់​របស់ EABC គ្របដណ្តប់​លើ​សភាពាណិជ្ជកម្ម​និង​សមាគម​នានា​របស់​អឺរ៉ុប​ចំនួន​១៦​ដែល​មាន​វត្តមាន​ក្នុង​ប្រទេស​ថៃ ។

ប្រធាន​សមាគម EABC លោក Rolf-Dieter Daniel បាន​ថ្លែង​ថា «​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ប្រទេស​ថៃ​គឺជា​ទីតាំង​មួយ​ដែល​គេ​មាន​ចំណូល​ក្នុង​ការ​វិនិយោគ​ក្នុង​តំបន់​អាស៊ាន »​។

ការ​ស្ទាបស្ទង់​នេះ​ដែរ​ត្រូវ​បាន​ដឹកនាំ​ធ្វើ​ឡើង​ចាប់ពី​ខែមេសា​ដល់​ខែឧសភា ជាមួយនឹង​អ្នកឆ្លើយ​តប​ចំនួន​១២៧ ។ ក្នុង​នោះ​៩០%​នៃ​អ្នក​ទាំង​អស់នោះ​គឺជា​ប្រធាន​ប្រតិបត្តិ ប្រធានគ្រប់គ្រង និង​មន្ត្រី​ប្រតិបត្តិ​ជាន់ខ្ពស់​ដែល​ភាគច្រើន​សុទ្ធសឹងតែ​មក​ពី​បណ្តា​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ដែល​មាន​បុគ្គលិក​តិច​ជាង​២៥០​នាក់​។

យោង​តាម​EABC ភាគច្រើន​នៃ​បណ្តា​ក្រុមហ៊ុន​ដែល​ឆ្លើយ​តប​នៅ​ក្នុង​ការ​ស្ទង់​មតិ​នេះ​បាន​និង​កំពុង​ប្រតិបត្តិការ​ក្នុង​ប្រទេស​ថៃ​ក្នុងអំឡុងពេល​ជាង​១០​ឆ្នាំ​មកនេះ ហើយ​ក៏​ជា​អ្នក​ដែល​ចេញផ្សាយ​ពី​ចំណូល​ច្រើន​ជាង​៥​លាន​បាត​ដែរ ។

ជាង​៦០%​នៃ​អ្នក​ទាំង​អស់នោះ​គឺ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ដដែល​ថា នឹង​មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្នុង​កំណើន​មុខ​ជំនួញ​របស់​ពួក​គេ លទ្ធភាព​ចំណេញ​និង​ការ​លក់​នៅ​ក្នុង​រយៈពេល​៦​ខែ​ក្រោយ​ដែរ ។

ចំណែក​លោក Daniel បាន​បញ្ជាក់​ផង​ដែរ​ថា « ទោះជា​យ៉ាងណា នៅ​តែ​មានការ​ស្ទាក់ស្ទើរ​ឬ​រុញ​រា​ចិត្ត​ដដែល​នៅ​ក្នុង​ការ​ពង្រីក​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ថ ៃ​និង​អាស៊ាន​ទាំងមូល »​។

លោក​បាន​លើក​ឡើង​ថា ក្រៅពី​១០%​នៃ​អ្នកឆ្លើយ​តប​គឺ​មិន​ប៉ះពាល់​ដល់​ការ​លុប​ចោល​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​(GSP)​របស់​អឺរ៉ុប​ឆ្នាំ​នេះ​ឡើយ ហើយ​ពួក​គេ​ចាំបាច់​ត្រូវ​តែ​កែប្រែ​ថ្មី​នៅ​ក្នុង​ផ្នែក​បង្កើន​គុណសម្បត្តិ​នៃ​ការ​ប្រកួតប្រជែង​របស់​ពួក​គេ​ដែរ និង​ការ​កាត់​បន្ថយ​ការ​ចំណាយ​ក៏​ដូច​ជា​ការ​ស្វែងរក​ទីផ្សារ​ថ្មី​ដើម្បី​ជួយ​ដល់​ការ​ទូទាត់​នឹង​ការ​ធ្លាក់​ចុះ​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​តំបន់​អឺរ៉ុប ។

ទោះជា​យ៉ាងណា EABC បាន​បង្ហាញ​ពី​ក្តី​បារម្ភ​អំពី​ការ​តាក់តែង​ច្បាប់​ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​រុញ​រា​ចិត្ត​ផង​ដែរ​ដូច​ជា សកម្មភាព​ប្រកប​ជំនួញ​របស់​បរទេស និង​សកម្មភាព​នៃ​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​បរទេស​ជាដើម ។

លោក Jan Eriksson អនុប្រធាន​សមាគម EABC បាន​ថ្លែង​ថា «​រដ្ឋាភិបាល​បាន​បញ្ចេញ​នូវ​គោលនយោបាយ​ជា​ច្រើន​ដើម្បី​ជួយ​ជំរុញ​ការ​វិនិយោគ ហើយ​ដើម្បី​នឹង​សម្រេច​បាន​ថា អ្នក​វិនិយោគ​ចាំបាច់​ត្រូវ​តែ​ជួយ​ពី​ខាងក្រៅ និង​ដូចដែល​អ្នក​កំពុង​ពាំនាំ​មក​នូវ​ជនបរទេស​និង​អ្នកជំនាញ​ការ​ដែល​អាច​នឹង​ចាំបាច់​ត្រូវ​កែប្រែ​ច្បាប់​ថ្មី​ដើម្បី​ឲ្យ​មានការ​ស្រុះស្រួល​ជាមួយនឹង​ស្ថានភាព​នេះ ដែល​វា​សំដៅលើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នៃ​សកម្មភាព​ប្រកប​ជំនួញ​របស់​ជនបរទេស​ដែល​តម្រូវ​ឲ្យ​ថៃ​កាន់កាប់​ភាគហ៊ុន​ច្រើន​ជាង​៥០%​ក្នុង​ក្រុមហ៊ុន »​។

EABC ទ​ទួ​ច​ឲ្យ​មានការ​ធ្វើ​វិសោធនកម្ម​នៅ​ក្នុង​ការ​ធ្វើ​និយ័ត​កម្ម ជា​ពិសេស​នៅ​ក្នុង​វិស័យ​សេវាកម្ម​និង​ហិរញ្ញវត្ថុ​ដែល​នឹង​ជួយ​ដល់​ប្រទេស​ថៃ​គេច​ចេញពី​មាត់​រណ្តៅ​ប្រទេស​ចំណូល​មធ្យម ដែល​វិវឌ្ឍន៍​ខ្លួន​ពី​ប្រទេស​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ឧស្សាហកម្ម​លក្ខណៈ​ល្អិតល្អន់​លើ​កម្លាំង​ពលកម្ម​ទៅ​ជា​ប្រជាជាតិ​ដែល​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​ទៅ​លើ​ចំ​ណឹ​ង​ដឹង​ថ្មី​ដែល​ផ្អែក​លើ​ការ​កែប្រែ​ថ្មី​និង​បច្ចេកវិទ្យា​ថ្មី​ក៏​ដូច​ជា​ការ​បើក​ទូលាយ​នូវ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ផង​ដែរ ៕