ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧប្បត្តិហេតុ​ឆេះ​ឃ្លាំង​កូកាកូឡា​នៅ​មី​យ៉ា​ន់​ម៉ា មិន​ប៉ះពាល់​ដល់​ប្រតិបត្តិការ​ក្រុមហ៊ុន​ឡើយ

8 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ឃ្លាំង​មួយ​ដែល​គ្រប់គ្រង​ដោយ​ដៃគូ​ក្នុងស្រុក​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កូកាកូឡា ដែល​ត្រូវ​ភ្លើង​ឆេះ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ កន្លង​មកនេះ បាន​រង​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​អស់​ជិត​១​លាន​ដុល្លារ​។

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ឃ្លាំង​មួយ​ដែល​គ្រប់គ្រង​ដោយ​ដៃគូ​ក្នុងស្រុក​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កូកាកូឡា ដែល​ត្រូវ​ភ្លើង​ឆេះ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ កន្លង​មកនេះ បាន​រង​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​អស់​ជិត​១​លាន​ដុល្លារ​។ ទោះបី​យ៉ាងណា ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ​នឹង​មិន​ប៉ះពាល់​ដល់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ឡើយ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Myanmarbiz todaty ។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​កូកាកូឡា​មី​យ៉ា​ន់​ម៉ា​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​តាម​រយៈ​អីុ​ម៉ែ​ល​ថា « ផ្អែក​លើ​ការ​វាយតម្លៃ​ជាបឋម យើង​មិន​មាន​ក្តី​រំពឹង នឹង​មានការ​ប៉ះទង្គិច​ភ្លាម​ៗ នៅ​ក្នុង​ផ្នែក​នៃ​សមត្ថភាព​ផលិត និង​ការ​ចែកចាយ​ភេសជ្ជៈ​កូកាកូឡា​របស់​យើង​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​នោះ​ឡើយ »​។

ចំណែក The Global New Light of Myanmar បាន​រាយការណ៍​មក​ថា នៅ​ក្នុង​ឧប្បត្តិ​ហេតុនេះ គេ​បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍​ចំនួន​៤០០​គ្រឿង និង​ម៉ាស៊ីន​ពន្លត់​អគ្គិភ័យ​៤៥​គ្រឿង​ដែល​ជា​លទ្ធផល​មាន​ខូចខាត​យ៉ាងតិច​៨៥៤.៩៥០​ដុល្លារ ។

អ្នកនាំពាក្យ​រូប​នោះ​បាន​ឲ្យ​ដឹង​ថា «​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នោះ មាន​ហេតុការណ៍​ភ្លើង​ឆេះ​មួយ​នៅ​ឃ្លាំង​ជួល​របស់​ក្រុមហ៊ុន​កូ​កា កូ​ឡា មី​យ៉ា​ន់​ម៉ា (Coca-Cola Pinya Beverages Myanmar)​ដែល​ស្ថិត​នៅ​ឃុំ Mingaladon​។​ភ្លើង​ត្រូវ​បាន​ពន្លត់ ហើយ​យើង​បន្ត​សហការ​យ៉ាង​ស្វិតស្វាញ​ជាមួយនឹង​អង្គភាព​ពន្លត់​អគ្គិភ័យ​ក្នុងស្រុក​នៅ​ក្នុង​ការ​ពិនិត្យ​ពី​ទំហំ​នៃ​គ្រោះថ្នាក់​និង​ហានិភ័យ​បន្ថែម​ទៀត ។ យើង​មើលឃើញ​ពី​គុណ​តម្លៃ​ដ៏​ជ្រាលជ្រៅ​បំផុត​ទៅ​លើ​អង្គភាព​ពន្លត់​អគ្គិភ័យ​ក្នុងស្រុក​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ ក៏​ដូច​ជា​ការ​យកចិត្តទុកដាក់​នៅ​ក្នុង​ការ​ពន្លត់ភ្លើង​នេះ​ផង​ដែរ ។ ក្នុង​នោះ​គឺ​គ្រប់​បុគ្គលិក​ដែល​បម្រើ​ការ​នៅ​ទីនោះ​គឺ​ពុំ​មាន​អ្នក​ណា​ម្នាក់​រង​របួស​អ្វី​ឡើយ » ។
ឃ្លាំង​ដែល​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​កន្លែង​ស្តុក​ទុក​សារធាតុ​ប្លា​ស្ទិ​ក និង​ទីតាំង​ផលិត​សម្បក​ដប​របស់​កូ​កា កូ​ឡា ។

អ្នកនាំពាក្យ​ក្រុមហ៊ុន​កូ​កា កូ​ឡា បាន​ថ្លែង​ថា ក្រុមហ៊ុន​បាន​សហការ​យ៉ាង​ស្មើ​ដៃ​ជាមួយនឹង​បណ្តា​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងស្រុក​នៅ​ក្នុង​ការ​កត់សម្គាល់​ពី​ករណី​ភ្លើង​ឆេះ​នេះ ហើយ​ខ្លួន​ក៏​នឹង​បន្ត​ធ្វើការ​ជាមួយ​អាជ្ញាធរ​នៅ​ពេល​ខាង​មុខ​នេះ​ដែរ ស្រប​ពេល​ដែល​ការ​បើក​ការ​ស៊ើបអង្កេត​បន្ថែម​ត្រូវ​បាន​គេ​ប្រតិបត្តិ​ឡើង​នោះ ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​កូកាកូឡា​បាន​ឈាន​ជើង​ចូល​មី​យ៉ា​ន់​ម៉ាសា​ជា​ថ្មី​ក្នុង​អំឡុង​ឆ្នាំ​២០១៣​ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​វត្ត​មាននៅ​គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក លើកលែងតែ​ប្រទេស​គុយ​បា និង​កូរ៉េ​ខាងជើង​ប៉ុណ្ណោះ ៕