ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ក្រុមហ៊ុន​វៀតណាម​ប្រាប់​ឱ្យ​ក្រសោប​កាលានុវត្តភាព​នៃ​សមាគម ASEAN

8 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ បណ្តា​ក្រុមហ៊ុន​ទាំងឡាយ​របស់​ប្រទេស​វៀតណាម បាន​ជំរុញ​ឲ្យ​ក្រសោប​យក​នូវ​កាលានុវត្តភាព​ដែល​មាន​វត្តមាន​តាម​រយៈ​សមាគម​សេដ្ឋកិច្ច​អាស៊ាន​(AEC)​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ចុងឆ្នាំ​២០១៥​នេះ​

ប្រទេស​វៀតណាម ៖ បណ្តា​ក្រុមហ៊ុន​ទាំងឡាយ​របស់​ប្រទេស​វៀតណាម បាន​ជំរុញ​ឲ្យ​ក្រសោប​យក​នូវ​កាលានុវត្តភាព​ដែល​មាន​វត្តមាន​តាម​រយៈ​សមាគម​សេដ្ឋកិច្ច​អាស៊ាន​(AEC)​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ចុងឆ្នាំ​២០១៥​នេះ​ហើយ​ក៏​កុំ​បាច់​ភ័យ​ខ្លាច​នៅ​ក្នុង​ការ​ប្រកួតប្រជែង​អ្វី​ដែរ ស្រប​ពេល​ដែល​ការ​បង្កើន​បរិយាកាស​ប្រកួតប្រជែង នឹង​ត្រូវ​ពាំនាំ​មក​នា​ឱកាស​នោះ ។

បើ​តាម​សេចក្តីថ្លែងការណ៍​នៅ​ក្នុង​អង្គសន្និបាត Viet Nam CEO ដែល​បាន​ប្រារព្ធ​ឡើង​ក្នុង​ក្រុង​ហូ​ជី​មិ​ញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​លើក​ឡើង​ថា ការ​បង្កើត​ឡើង​នូវ​សមាគម​ថ្មី​នេះ​នឹង​បង្កើត​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ទំនិញ សេវាកម្ម ការ​វិនិយោគ មូលធន និង​ពលករ​ជំនាញ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០ ។

លោក​បណ្ឌិត Hans-Paul Burkner ប្រធាន​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា Boston Consulting Group បាន​ថ្លែង​ថា គុណប្រយោជន៍​របស់​បណ្តា​ក្រុមហ៊ុន​ក្នុងស្រុក​រួម​មាន ការ​យល់​ដឹង​នៃ​ទីផ្សារ​ផ្ទាល់ខ្លួន និង​អតិថិជន​របស់​ពួក​គេ ក៏​ដូច​ជា​ទំនាក់ទំនង​ជាមួយនឹង​អ្នក​ផ្គត់ផ្គង់​ផង​ដែរ ។

ពួក​គេ​ក៏​ដឹង​ថា តើ​គួរ​ធ្វើ​របៀប​ណា​នៃ​ការ​ធ្វើ​អន្តរ​កម្ម​ជាមួយនឹង​រដ្ឋាភិបាល ក៏​ដូច​ជា​ភាព​អាច​បត់បែន​បាន និង​ការ​អនុវត្ត​បាន​ទាន់ចិត្ត​នៅ​ក្នុង​ប្រតិបត្តិការ​របស់​ពួក​គេ ។
លោក​បាន​ក្រើនរំលឹក​ដល់​បណ្តា​សហគ្រាស​ក្នុងស្រុក​ឲ្យ​កត់សម្គាល់​ពី​ការ​ពង្រឹង​ខ្លួនឯង និង​ការ​ឈាន​ជើង​ចូល​ទៅ​ក្នុង​ទីផ្សារ​បរទេស គឺ​មិន​ត្រូវ​បង្កើត​តួនាទី​ខ្លាំងក្លា​តែ​ទីផ្សារ​នៅ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ។

រដ្ឋមន្ត្រី​យុត្តិធម៌ លោក Ha Hung Cuong បាន​ថ្លែង​ថា ក្រុមហ៊ុន​សហគ្រាស​ប្រកប​អាជីវកម្ម​នានា​ចាំបាច់​ត្រូវ​ប្រតិបត្តិ​តាម​ច្បាប់​ទាំងឡាយ​ជា​ធរមាន ហើយ​ប្រឹក្សា​យោបល់​ជាមួយ​មេធាវី ។ ម្យ៉ាងទៀត សមត្ថភាព​នៃ​ការ​ប្រកួតប្រជែង និង​ធនធានមនុស្ស ក៏​ចាំបាច់​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផង​ដែរ ។

អនុរដ្ឋមន្ត្រី​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​លោក Tran Tuan Anh បាន​ថ្លែង​ថា បណ្តា​ក្រុមហ៊ុន​ក្នុងស្រុក​ចាំបាច់​ត្រូវ​តែ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​របស់​ពួក​គេ ស្រប​ពេល​ដែល​ទីផ្សារ​មិន​ច្រើន​ណាស់ណា​ឡើយ គឺ​ត្រឹមតែ​៩០​លាន​នាក់​ប៉ុណ្ណោះ​ក្នុង​ប្រទេស​វៀតណាម ប៉ុន្តែ​យ៉ាង​ហោច​៦០០​លាន​នាក់​ក្នុង​តំបន់​អាស៊ាន ។

លោក​បាន​បន្ថែម​ថា វៀតណាម​បំពេញ​បាន​៩៤%​នៃ​ការ​ប្តេជ្ញា​ចិត្ត​សម្រាប់​សមាគម​សេដ្ឋកិច្ច​អាស៊ាន ហើយ​ខ្លួន​បាន​ផ្លាស់​ទម្រង់​ថ្មី​៩០%​នៃ​តារាង​ពន្ធ​នាំ​ចូល​ពី​បណ្តា​ប្រទេស​អាស៊ាន​នានា​។ នៅ​ឆ្នាំ​២០១៨ តារាង​ពន្ធ​៧%​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ដែល​ប្រកួតប្រជែង នឹង​ត្រូវ​បាន​កាត់​បន្ថយ ។

លោក​បាន​ថ្លែង​ថា កត្តា​នេះ​នឹង​មាន​ផល​ប៉ះពាល់​ខ្លាំង​លើ​ឧស្សាហកម្ម​ជាក់ស្តែង តួយ៉ាង ឧស្សាហកម្ម​រថយន្ត ស្ករ​និង​កសិកម្ម ដែល​ប្រឈម​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ការ​ទម្រង់​បន្ថែម​ទៀត ។

លោក Cao Thi Ngoc Dung ប្រធាន​និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Phu Nhuan Jewelry JSC បាន​ថ្លែង​ថា សមាគម​សេដ្ឋកិច្ច​អាស៊ាន នឹង​ផ្តល់​នូវ​កាលានុវត្តភាព​ដ៏​ប្រសើរ​បំផុត ប្រសិនជា​បណ្តា​ក្រុមហ៊ុន​នានា​រក​ទិស​ដៅ​នៃ​ភាព​ប្រឈម​មុខ​បាន​ត្រឹមត្រូវ ។

លោក Dung បាន​ថ្លែង​ថា បើ​ទោះជា​មានការ​ប្រកួតប្រជែង​យ៉ាងណា​ក្តី ក៏​ការ​កែប្រែ​ថ្មី និង​ការ​ខិតខំ​ប្រឹងប្រែង​ប្រកបការងា​របស់​ក្រុមហ៊ុន​វៀតណាម នឹង​ស្វែងរក​ការ​បើក​ទូលាយ​នូវ​ការ​ទទួលយក​ប្រយោជន៍​នៅ​ក្នុង​ទីផ្សារ​ដ៏​ទូលំទូលាយ​នេះ ។

ចំណែក​គណៈប្រតិភូ​បាន​ថ្លែង​ថា រដ្ឋាភិបាល​គួរតែ​បង្កើត​នូវ​ទម្រង់​ការងារ​ស្របច្បាប់​ស៊ីជម្រៅ​មួយ ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​របស់​បណ្តា​សហគ្រាស​នានា ៕