ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​នៅ​តាម​ផ្លូវ​នានា​ដែល​កងកម្លាំង​សមត្ថកិច្ច​បាន​បិទ​ខ្ទប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទិដ្ឋភាព​នា​ព្រឹក​នេះ​ដែល​កងកម្លាំង​សមត្ថកិច្ច​បាន​បិទ​ខ្ទប់​ទីតាំង​ផ្លូវ​មួយ​ចំនួន ដូចជាទីតាំងក្នុងសង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ និងខណ្ឌមានជ័យ ដោយសារសង្កាត់នេះមានការឆ្លងកូវីដ១៩ ច្រើន ។ ទិដ្ឋភាព​ព្រឹក​នេះ​ដែរ…

រាជធានី​ភ្នំពេញ ៖ ទិដ្ឋភាព​នា​ព្រឹក​នេះ​ដែល​កងកម្លាំង​សមត្ថកិច្ច​បាន​បិទ​ខ្ទប់​ទីតាំង​ផ្លូវ​មួយ​ចំនួន ដូចជាទីតាំងក្នុងសង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ និងខណ្ឌមានជ័យ ដោយសារសង្កាត់នេះមានការឆ្លងកូវីដ១៩ ច្រើន ។

ទិដ្ឋភាព​ព្រឹក​នេះ​ដែរ កងកម្លាំង​សមត្ថកិច្ច​បាន​បិទ​ខ្ទប់​ទីតាំង​ផ្លូវ ដែល​ជា​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវ​១៩ ក្នុង​សហគមន៍ នៃ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ។ ចំពោះការបិទសង្កាត់ទាំង២នេះ គឺកងកម្លាំងសមត្ថកិច្ចបិទរយៈពេល១៤ថ្ងៃ ដោយសារសង្កាត់នេះមានការឆ្លងកូវីដ១៩ ច្រើន ព្រោះរកឃើញកម្មករោងចក្រឌីនហានឆ្លងជាង ៦០០នាក់ ។

ចំពោះ​គោលដៅ​ដែល​បាន​អនុវត្ត​ទាំងអស់ គឺ​មានការ​កក​ស្ទះចរាចរណ៍​យ៉ាងច្រើន នៅ​តាម​ផ្លូវ​ដែល​បាន​បិទ​ខាងលើ​ដូច​ជា នៅ​ចំណុច​ផ្លូវ​សឡា ព្រុំប្រទល់​សង្កាត់​ស្ទឹង​មាន​ជ័យ​១ នៃ​ខណ្ឌមានជ័យ ជាមួយ​សង្កាត់​អូរ​បាយ​ក្អម នៃ​ខណ្ឌ​សែន​សុខ ។ ចំណុច​មុខ​វត្ត​ស្ទឹង​មាន​ជ័យ តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ