ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ជប៉ុន​កើតទុក្ខ​មាន​បុរស​សម្រាប់​ជួល​ទៅ​ជួយ​លួងលោម

8 ឆ្នាំ មុន

នៅ​ប្រទេស​ជប៉ុន​សម្រាប់​នារី​មាន​អារម្មណ៍​ធុញថប់​នឹង​ការងារ ឬ​ទុក្ខ​ព្រួយ ចំណាយ​ត្រឹមតែ​៦៥​ដុល្លារ​ប៉ុណ្ណោះ នឹង​ទទួល​បាន​បុរស​សង្ហា​ម្នាក់​សម្រាប់​ជួយ​លួងលោម នៅ​កំដរ និង​ជូត​ទឹកភ្នែក​ឱ្យ​ជាដើម ។

នៅ​ប្រទេស​ជប៉ុន​សម្រាប់​នារី​មាន​អារម្មណ៍​ធុញថប់​នឹង​ការងារ ឬ​ទុក្ខ​ព្រួយ ចំណាយ​ត្រឹមតែ​៦៥​ដុល្លារ​ប៉ុណ្ណោះ នឹង​ទទួល​បាន​បុរស​សង្ហា​ម្នាក់​សម្រាប់​ជួយ​លួងលោម នៅ​កំដរ និង​ជូត​ទឹកភ្នែក​ឱ្យ​ជាដើម ។ បុរស​សង្ហា​សម្រាប់​ជួល​នោះ​ត្រូវ​គេ​ហៅ​ថា «​អិុគិ​ម៉េ​សូ​» មាន​ន័យ​ថា «​បុរស​មាន​មន្ត​ស្នេហ៍​» ។

ដំណើរការ​នៃ​មុខរបរ​នោះ​ចាប់ផ្តើម​បើក​ថ្ងៃ​ទី​២៤ កញ្ញា ២០១៥ ។ ពី​ដំបូង​អតិថិជន​ត្រូវ​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន ហើយ​ជ្រើសរើស​បុរស​សង្ហា​ម្នាក់​ក្នុង​ចំណោម​កំពូល​បុរស​ចំនួន​៧​នាក់​ដែល​បាន​បង្ហាញ​ពី​ព័ត៌មាន​ផ្ទាល់ខ្លួន ខ្លី​ៗ និង​រូបថត​ផង​ដែរ ។ បន្ទាប់​មក​បុរស​សង្ហា​នោះ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​ការងារ ឬ​ផ្ទះ​របស់​អតិថិជន​ដើម្បី​ប្រើ​វិធីសាស្ត្រ​លួងលោម​តាម​រយៈពាក្យ​សម្តី​ផ្អែមល្ហែម និង​កាយវិការ​មើលថែ ដោយ​យក​កូនកន្សែង​ជូត​ទឹកភ្នែក​ចេញពី​ថ្ពាល់​ទាំង​សងខាង ថ្នម​ៗ ។ ក្រៅពី​នេះ​បុរស​សង្ហា​នឹង​ចាក់​វី​ដេ​អូ​បែប​មនោសញ្ចេតនា​លើកទឹកចិត្ត​ឱ្យ​នារី​ព្រួយ​មើល​ដើម្បី​កាត់​បន្ថយ​ការ​យំ និង​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​ឡើង​វិញ ។

បុរស​សង្ហា​ទាំងនោះ​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​ពោល​គឺ​សម្បុរ កម្ពស់ និង​រូបរាង​ជាដើម ប៉ុន្តែ​ពួក​គេ​សុទ្ធតែ​បាន​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ពី​ក្រុមហ៊ុន​ពី​របៀប​លួងលោម និង​លើកទឹកចិត្ត​នារី​យ៉ាង​ស្ទាត់ជំនាញ ។

យោង​តាម​លោក​ហុ​ី​រី​គិ តេ​រ៉ៃ ជា​អ្នក​បង្កើត​របរ​ថ្មី​នោះ​និយាយ​ថា «​នារី​ជប៉ុន​កំពុង​ស្ថិត​ក្រោមការ​គាបសង្កត់​ពី​ជំងឺ​តប់ប្រមល់​យ៉ាង​ខ្លាំង​នៅ​កន្លែង​ការងារ​ក្នុង​ទីក្រុង​តូ​ក្យូ ហើយ​ធ្វើ​ឱ្យ​ពួក​នាង​អស់សង្ឃឹម ។ គោលបំណង​នៃ​របរ​ថ្មី​នេះ​គឺ​ផ្តល់​ការ​លើកទឹកចិត្ត​បែប​ធម្មជាតិ​មិនមែន​ជា​ការ​ប្រើប្រាស់​ថ្នាំ​អ្វី​ឡើយ ។ បុរស​សង្ហា​ម្នាក់​ក្នុង​ចំណោម​៧​នាក់ នឹង​បម្រើ​អតិថិជន​គួរ​ជាទី​គាប់ចិត្ត​» ៕