ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌលគិរី បន្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីថ្ងៃទី៥-១៤មេសា

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​​មណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានដំណើរការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ ជូនកងកម្លាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋពីរលើកមកហើយ ដោយយុទ្ធនាការលើកទី១ គឺប្រើវ៉ាក់សាំងប្រភេទស៊ីណូហ្វាម ហើយនៅក្នុង​យុទ្ធនាការលើកទី២នេះ ក្រុមគ្រូពេទ្យបានបែងចែកជាច្រើនក្រុម ដើម្បីផ្ដល់សេវាចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់…

ខេត្ត​​មណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានដំណើរការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ ជូនកងកម្លាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋពីរលើកមកហើយ ដោយយុទ្ធនាការលើកទី១ គឺប្រើវ៉ាក់សាំងប្រភេទស៊ីណូហ្វាម ហើយនៅក្នុង​យុទ្ធនាការលើកទី២នេះ ក្រុមគ្រូពេទ្យបានបែងចែកជាច្រើនក្រុម ដើម្បីផ្ដល់សេវាចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ បង្ការកូវីដ១៩ ដោយមិនយកប្រាក់ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋឲ្យបានច្រើនជាងមុន ចាប់ផ្ដើមកាលពីថ្ងៃទី០៥មេសា រហូតដល់ថ្ងៃទី១៤មេសា​។

ប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ ឈ្មោះ វ៉ា សាវ៉ាត បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងគិតគូពីសុខទុក្ខពលរដ្ឋ និងសូមអរគុណដល់ស្ថាប័នថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានផ្ដល់ការវ៉ាក់សាំង មិនយកប្រាក់ដល់ប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគិរី ក៏ដូចជាខ្លួនលោកស្រីផ្ទាល់ ព្រោះលោកស្រី កាលពីពេលមុន បានបារម្ភជាខ្លាំងថា មិនដឹងមានលទ្ធភាពទិញវ៉ាក់សាំងចាក់ ឬអត់ទេ ប្រហែលមានតម្លៃថ្លៃ តែពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោជាប្រមុខ បានផ្ដល់វ៉ាក់សាំងនេះ ជូនពលរដ្ឋដោយមិនយកប្រាក់​។

​ប្រជាពលរដ្ឋដដែល បានបន្តថា ក្រោយពេលចាក់វ៉ាក់សាំងគឺសុខភាពក្នុងខ្លួនរបស់លោកស្រី មានសភាពធម្មតា មិនពិបាកក្នុងខ្លួនអ្វីទេ ហើយទោះមានវ៉ាក់សាំងហើយក្ដី ក៏រូបលោកស្រីផ្ទាល់ និងសំណូមពរទៅពលរដ្ឋផ្សេងទៀត ឲ្យអនុវត្តវិធានអនាម័យការពារជំងឺកូវីដ១៩គ្រប់ៗគ្នា ដើម្បីឲ្យប្រទេសកម្ពុជាយើង ឆាប់បានត្រឡប់ទៅស្ថានភាពដើម ដែលគ្មានជំងឺកូវីដ១៩នោះ។

​លោកវេជ្ជបណ្ឌិត ប៊ុន សួ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា សម្រាប់ខេត្តមណ្ឌលគិរី ដំណើរការចាក់វ៉ាក់នេះ ចំនួនពីរលើកមកហើយ ដោយនៅលើកទី១ បានចាក់វ៉ាក់សាំងប្រភេទស៊ីណូ​ហ្វាម ជូនដល់កងកម្លាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋ បាន​ចំនួន ១​៧៧៧នាក់ ហើយនៅលើកទី២នេះ គឺកំពុងដំណើរការចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ជូនពលរដ្ឋបានប្រមាណជាង ១០០០នាក់រួចហើយ ដោយគ្រោងនឹងចាក់ជូនពលរដ្ឋសរុបជាង ៣០០០នាក់ ប្រើវ៉ាក់សាំងស៊ីណូវ៉ាក់ ប្រមាណ ៦,៨៨៤ដូស។

លោកវេជ្ជបណ្ឌិត ប៊ុន សួ បញ្ជាក់ថា សម្រាប់វ៉ាក់សាំង ក្នុងយុទ្ធនាការនេះ គឺប្រើចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុង​ក្រុងសែនមនោរម្យ ដោយ​បែងចែកជា ៣ទីតាំង នៅចំណុចសាលាខេត្តមណ្ឌលគិរី នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី និងនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកប្រជាពលរដ្ឋ នៅតាមបណ្ដាស្រុក គឺរង់ចាំនៅជំហានបន្ទាប់ ក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ