ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ក្លាយជា​លាភ សន្តិសុខ​ធនាគារ ABA ទទួល​អំណោយ ១០​លាន​រៀល ពី​កាកបាទក្រហមកម្ពុជា

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ករណី​បាញ់​បុរស​ម្នាក់​ស្លាប់ ខ្មាន់កាំភ្លើង​ឈ្មោះ ភឿ​ង ភារៈ ត្រូវ​បញ្ជូន​ទៅ​តុលាការ អាច​និយាយ​បាន​ថា គ្រោះ​ក្លាយជា​លាភ! បន្ទាប់​មក…

រាជធានី​ភ្នំពេញ ៖ ករណី​បាញ់​បុរស​ម្នាក់​ស្លាប់ ខ្មាន់កាំភ្លើង​ឈ្មោះ ភឿ​ង ភារៈ ត្រូវ​បញ្ជូន​ទៅ​តុលាការ អាច​និយាយ​បាន​ថា គ្រោះ​ក្លាយជា​លាភ! បន្ទាប់​មក ព្រះរាជអាជ្ញា​ក៏​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ នៅ​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២១​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០​លាន​រៀល តាម​រយៈ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ដើម្បី​ជួយ​សម្រាល​ការ​លំបាក​ផ្នែក​ជីវភាព ដល់​លោក​អនុសេនីយ៍ឯក ភឿន ភិ​រៈ ជា​មន្ត្រី​នគរបាល​អង្គភាព​តម្រួត​បទបញ្ជា ដែល​មាន​ភារកិច្ច​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ នៅ​ធនាគារ ABA សាខា​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ។

លោក​អនុសេនីយ៍ឯក ភឿន ភិ​រៈ មាន​មុខរបរ​បន្ថែម​ជា​សន្តិសុខ​យាម​ធនាគារ ABA ប្រចាំការ​ពេល​យប់ ហើយ​កាលពី​យប់​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២១ លោក​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ក្នុង​ពេល​បំពេញភារកិច្ច ត្រូវ​បាន​មហាជន​ធ្វើការ​គាំទ្រ ព្រមទាំង​អាណិតអាសូរ​ជា​ពន់ពេក ។

ក្នុង​ករណី​នេះ ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ពិនិត្យ​ភស្តុ​តាង​ជា​វី​ដេ​អូ និង​ឯកសារ​ពាក់ព័ន្ធ​ក្នុង​សំនុំរឿង​នេះ ហើយ​ព្រះរាជអាជ្ញា បាន​ដោះ​លែង​លោក ភឿន ភិ​រៈ ឱ្យ​មាន​សេរីភាព​វិញ និង​បន្ត​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​បន្ថែម​ទៀត​ផង​ដែរ ។៊

គួររម្លឹកដែរថា «អ្នកនាំពាក្យ៖ ព្រះរាជអាជ្ញា ដោះ​លែង​! មិន​មាន​ន័យ​ថា សន្តិសុខ​ធនាគារ ABA រួច​ផុត​ពី​ការ​ចោទប្រកាន់​នោះ​ទេ»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ