ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល ៣ខែដើមឆ្នាំ២០២១ ចំនួនអ្នកស្លា.ប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប មាន ១៣នាក់ ថយចុះ ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ របាយការណ៍បានឱ្យដឹងថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២១ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប មានចំនួនសរុប ១៣នាក់ ថយចុះ ៥០ភាគរយ…

ខេត្តសៀមរាប៖ របាយការណ៍បានឱ្យដឹងថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២១ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប មានចំនួនសរុប ១៣នាក់ ថយចុះ ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២០។

ចំណែក​​សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តសៀមរាប បានប្រាប់ថា ក្នុងត្រីមាសទី១ ដើមឆ្នាំនេះ ករណីគ្រោះ​ថ្នាក់ចរាចរណ៍ មានចំនួនសរុប ១១ករណី ថយចុះ ០៧ ករណី និងរបួសធ្ងន់ស្រាលសរុបចំនួន ១៤នាក់ ថយចុះ ១៥នាក់ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។   មូលហេតុ ដែលបង្កឱ្យមានគ្រោះថ្នាក់​ភាគច្រើន បង្កដោយអ្នកបើកបរយានយន្តបើកលើសល្បឿនកំណត់ និងបើកបរមិនប្រកាន់ស្ដាំ។

លោក ហូ សម័យ អនុ​ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍​នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បង្ហាញថា ជាមធ្យម ប្រជាពលរដ្ឋខ្មែរ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ ក្នុងមួយថ្ងៃ។ នេះជាបញ្ហា ដែលប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខ្ពស់ ពិសេស​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែខាងមុខនេះ។

 លោក ហូ សម័យ បង្ហាញផងដែរថា ក្រុមការងារលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត នឹងបន្តរៀបចំចុះអប់រំផ្សព្វផ្សាយ ចងបដាសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ក្នុងគោលបំណង ពញ្ញាក់ស្មារតីដល់​អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់​ ស្តីពី ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាពនៅគ្រប់ពេលធ្វើដំណើរ មិនថា ទៅទីជិត ឬឆ្ងាយឡើយ ការពារការប៉ះទង្គិចផ្នែកក្បាល និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប។ ទន្ទឹមនោះ សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរព និងអនុវត្តន៍តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន និងជួយក្រើនរំលឹកបន្តដល់បងប្អូន ញាតិមិត្តរបស់ខ្លួនជាប្រចាំ ដើម្បីចូលរួមការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ៕ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ