ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺកូវីដ១៩ ត្រូវបានដឹកចូលសម្រាកព្យាបាល​ទាំងយប់ នៅវិទ្យាល័យ ជាស៊ីម សាមគ្គី ក្នុងរាជធានីភ្នំពេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នាព្រលប់ថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ…

ភ្នំពេញ៖ នាព្រលប់ថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យការងាររៀបចំកន្លែងសម្រាកព្យាបាលអ្នកផ្ទុកមេរោគកូវីដ១៩ នៅវិទ្យាល័យ ជា ស៊ីម សាមគ្គី ស្ថិតនៅផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា នៅម៉ោង ៩យប់ថ្ងៃទី៩មេសានេះ បាន​ដឹកអ្នកជំងឺ ចូលសម្រាកព្យាបាល នៅវិទ្យាល័យ​ ជាស៊ីម សាមគ្គី ដែលអាជ្ញាធរសមត្ថកិច្ច បានរៀបចំ​តាំងពីថ្ងៃរសៀលនេះ។ ការរៀបចំ ក្នុងមួយបន្ទប់ ដាក់បានរហូតដល់ ៨នាក់។​ ក្នុងនោះ វិទ្យាល័យ ជា ស៊ីម សាមគ្គី អាចដាក់បានជាង ៣០០នាក់ សម្រាប់សម្រាក និងព្យាបាល។

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសនៅព្រលប់ថ្ងៃទី៩មេសានេះ ពីអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥៤៤នាក់ ដែលបានឆ្លងកូវីដ១៩ កាលពីថ្ងៃទី៨ ខែមេសា។ ស្ទើរតែទាំងអស់​ ជាអាជីវករ​នៅផ្សារអូរឫស្សី និងជាកម្មកររោងចក្រកាត់ដេរ ឌីន ហាន នៅស្ទឹងមានជ័យ​។​

ក្នុងសេចក្តីប្រកាសរបស់​ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៩មេសានេះ បង្ហាញថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវិដ១៩ ថ្មី ចំនួន ៥៧៦នាក់ កាលពីថ្ងៃទី៨ ខែមេសា គឺមានអ្នកជំងឺកូវីដ១៩ ចំនួន ៥១៣នាក់ រង់ចាំបបញ្ជូនទៅកន្លែងសម្រាកព្យាបាល​៕