ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង​៩​យប់​នេះ អ្នកជំងឺ​កូ​វី​ដ​-១៩ នឹងអាចចូល​សម្រាក​ព្យាបាល​នៅ​វិទ្យាល័យ ជា ស៊ី​ម សាមគ្គី បានហើយ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រលប់​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២១​នេះ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នា​ព្រលប់​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២១​នេះ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​ការងារ​រៀបចំ​កន្លែង​សម្រាក​ព្យាបាល សម្រាប់​អ្នកជំងឺ​កូ​វី​ដ​-១៩ នៅ​វិទ្យាល័យ ជា ស៊ី​ម សាមគ្គី ដែល​ស្ថិត​នៅ​ផ្លូវ​២៧១ ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រៀម​និង​ដឹក​អ្នកជំងឺ ចូល​សម្រាក​ព្យាបាល នៅ​វេលា​ម៉ោង​៩​យប់​នេះ បើសិន​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ ហើយ​ការ​រៀបចំ ក្នុង​មួយ​បន្ទប់ ដាក់​បាន​រហូត​ដល់​៨​នាក់ ក្នុង​នោះ​វិទ្យាល័យ ជា ស៊ី​ម សាមគ្គី អាច​ដាក់​បាន​ជាង​៣០០​នាក់ សម្រាប់​សម្រាក​និង​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ