ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣០​ដុល្លារ​ពី​នាយ​សមុទ្រ​ផ្ដល់​ឱ្យ​ក្មេង​៤​នាក់​ដែល​ម្ដាយ​ជាប់គុក​ព្រៃ​ស

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្វី​ៗ​បាន​កន្លង​ផុតទៅ​ហើយ គឺ​ក្នុង​ជីវិត​គ្រួសារ​មួយ​ដែល​បានជួប​ប្រទះ​នូវ​រឿងរ៉ាវ​ទុក្ខសោក​ដោយ​ ខ្លួន​ជាស្ដ្រី​ត្រូវ​ប្ដី​បោះបង់​ចោល​ឱ្យ​រស់នៅ​ជួល​ផ្ទះ​គេ និង​ចិញ្ចឹម​កូន​តូច​ៗ​ដល់​ទៅ​៤​នាក់ ហើយដោយសារ​ទីទាល់​ក្រ​ខ្លាំង​ពេក​ក៏​ដាច់​ចិត្ដ​ឱ្យ​ផ្ទះ​គេ​លេងល្បែង​ស៊ីសង ​ខុសច្បាប់ ដើម្បី​បានកំរៃ​ទិញ​អង្ករ​ច្រក​ឆ្នាំង ។

រាជធានី​ភ្នំពេញ ៖ អ្វី​ៗ​បាន​កន្លង​ផុតទៅ​ហើយ គឺ​ក្នុង​ជីវិត​គ្រួសារ​មួយ​ដែល​បានជួប​ប្រទះ​នូវ​រឿងរ៉ាវ​ទុក្ខសោក​ដោយ​ខ្លួន​ជាស្ដ្រី​ត្រូវ​ប្ដី​បោះបង់​ចោល​ឱ្យ​រស់នៅ​ជួល​ផ្ទះ​គេ និង​ចិញ្ចឹម​កូន​តូច​ៗ​ដល់​ទៅ​៤​នាក់ ហើយដោយសារ​ទីទាល់​ក្រ​ខ្លាំង​ពេក​ក៏​ដាច់​ចិត្ដ​ឱ្យ​ផ្ទះ​គេ​លេងល្បែង​ស៊ីសង​ខុសច្បាប់ ដើម្បី​បានកំរៃ​ទិញ​អង្ករ​ច្រក​ឆ្នាំង ។

រឿងរ៉ាវ​នេះ​បើ​កុំ​តែ​មានការ​អន្ដរាគមន៍ពី​គ្រប់​មជ្ឈដ្ឋាន​យ៉ាង​ក្ដៅ​គគុក រួម​ផ្សំ​នឹង​ការអាណិតអាសូរ​ចំពោះ​ក្មេង​៤​នាក់​ជា​កូនដែល​កំព្រា​គ្មាន​នរណា​ចិញ្ចឹម ​ម្ល៉េះ​សម​ស្ដ្រីជា​ម្ដាយ​ជាប់គុក​មិន​ទាន់​រួចខ្លួន​ពី​ពន្ធនាគារឡើយ។ មិត្ដ​អ្នក​អាន​នៅ​បាន​ចាំ និង​បានឮទេ​ថា កាលពី​ដើមខែ មក​រា ២០១០​កន្លង​ទៅ ស្ដ្រី​ឈ្មោះ​លី សុខ​អ៊ា​ង អាយុ​៣៦​ឆ្នាំ បាន​រងនូវ​ការ​ចោទប្រកាន់​ជួល​ផ្ទះ​ត្រង់​ម្ដុំ​ផ្សារ​ដើមគរ​បើក​ឱ្យ​គេ​លេងល្បែង​ស៊ីសង “​អាប៉ោង​” ខុសច្បាប់ ហើយ​ត្រូវ​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បាន​ជាង​១០នាក់ មាន​ទាំង​មេ​វង់ និង​អ្នក​ចាក់។ ក្រោយពី​សមត្ថកិច្ច​ចាប់ខ្លួន​ក្រុម​អ្នកលេង និង​អ្នកចាក់​អាប៉ោង​ជាង​១០​នាក់​នោះ​មក ពួក​គេត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​សាលាដំបូងរាជធានី​ភ្នំពេញ តាម​នីតិវិធី​ច្បាប់។

ពេលនោះ​តំណាង​អយ្យការ​ក៏​បាន​ធ្វើការ​សាកសួរ​អស់​រយៈពេល​២​ថ្ងៃ​ទើប​ចប់​សព្វគ្រប់ ហើយរឿង​នោះ​ត្រូវ​បាន​ដាក់​ជំ​រះ​ផ្ទាល់​ដោយ​អង្គសវនាការ​សំរេច​ឱ្យ​មនុស្ស​១៤​នាក់​ វិលត្រឡប់​ទៅ​ផ្ទះ​វិញ ដោយឡែក​ស្ដ្រី​ឈ្មោះ​លី សុខ​អ៊ា​ង ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​១២​ខែ និង​ពិន័យ​ជា​ប្រាក់៥​លាន​រៀល ហើយ​តម្រូវ​ឱ្យ​ឃុំខ្លួន​ចាប់ពីពេល​នោះ​តែ​ម្ដង​ទៅ ដោយ​ចោទប្រកាន់ពី​បទ​ផ្ដល់​ទីកន្លែង​ឱ្យ​គេ​លេងល្បែង​ស៊ីសងខុសច្បាប់ ។

បន្ទាប់​ពី​មានការ​ឃុំខ្លួន​ស្ដ្រី​ឈ្មោះ​លី សុខអ៊ា​ង ធ្វើ​ឱ្យ​កូន​៤​នាក់​ដែល​កំពុង​កំព្រា​ត្រូវឪពុក​បោះបង់​ចោល ហើយ​ពេល​នេះ​ម្ដាយ​ជាប់​គុក​ទៀត​ដោយសារ​គ្រាន់តែ​ផ្ដល់​ទីតាំងឱ្យ​គេ​លេងល្បែង​ស៊ីសង​ដើម្បី​បាន​កំរៃ​បន្ដិចបន្ដួច​យក​មក​ចិញ្ចឹម​កូន​ប៉ុណ្ណោះ។ ចំពោះប្រាក់​អំណោយ​៣០​ដុល្លារ​នេះ កោះសន្ដិភាពបាន​ទទួល​ពី​លោក​ណុ​ប ច័ន្ទ​តារា សហការីកោះសន្ដិភាព​ប្រចាំ​ក្រុង​ឡង​ប៊ិ​ច សហរដ្ឋអា​មេ​រិ​ក ដែល​ជា​ប្រាក់​អំណោយ​របស់​លោកស្រី ព្រុំ គឹ​ម​ជឿន ។