ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សាកស​.​ព​នា​វី​វ័យក្មេង​ម្នាក់​ក្បែរផ្លូវ​ផ្អើល​ពលរដ្ឋ​ចោមរោម​មើល

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា​.​ប់​នៅ​ក្នុង​ជង្ហុក​ក្បែរផ្លូវ​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២១​នេះ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា​.​ប់​នៅ​ក្នុង​ជង្ហុក​ក្បែរផ្លូវ​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២១​នេះ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ដោយ​ពុំ​ទាន់​ដឹង​អំពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ​។

ជុំវិញ​ហេតុការណ៍​ខាងលើ​នេះ បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចោមរោម​មើល បាន​បង្ហើប​ឱ្យ​ដឹង​ថា ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២១ បន្ទាប់​ពី​មាន​បុរស​ម្នាក់​បានរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ទាក់ទិន​ទៅ​នឹង​ការ​ប្រទះ​ឃើញ​សព​ស្ត្រី​រង​គ្រោះ ក្រោយ​ពេល​រូប​គាត់​បាន​ដើរទៅ​ដោះ​បង្កៃ​ត្រី នៅ​អូរ​ក្បែរ​កន្លែង​កើតហេតុ​នា​វេលា​ម៉ោងជាង​៧​ព្រឹក​។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន បាន​បង្ហើប​ព័ត៌មាន​បឋម​ថា ចំពោះ​ករណី​នេះ សមត្ថកិច្ច​នៅ​ពុំ​ទាន់​អាច​សន្និដ្ឋាន​បាន​នៅឡើយ​ទេ ព្រោះ​ស​.​ពស្ត្រី​រង​គ្រោះ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ គ្មាន​សាច់ញាតិ​ចូលខ្លួន​មក​បំភ្លឺ​ឡើយ ។ គ្រាន់តែ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មាន​ភិនភាគ​រាងស្តើង សម្បុរ​ខ្មៅ​ស្រអែម កម្ពស់​១​ម៉ែត្រ​៥០​ជាង អាយុ​ចន្លោះ​២០​ទៅ​២៤​ឆ្នាំ ពាក់​អាវយឺត​ពណ៌​លឿង​លាយ​ផ្កា​ខ្មៅ ខោ​យឺត​ពណ៌​ខ្មៅ​ស្នូ​ត​.​ស ពាក់​ស្រោមជើង​ពណ៌​ប្រផេះ ហើយ​នៅ​លើ​ក្បែរ​ខ្លួន​សាកស​.​ព គឺ​បាន​បន្សល់​ទុក​ខោ​ប្រុស ពណ៌​ខ្មៅ អាវយឺត​ពណ៌​ក្រហម អាវ​ស ស្នូ​ត​ខ្មៅ និង​ផ្លែ​ឡា​ម ព្រមទាំង​ដង​ឡា​ម​ពណ៌​ខៀវ​ទៀត​ផង​។

ដោយឡែក លោក សា​រ៉ាត់ វិទ្យា ប្រធាន​ការិយាល័យ បច្ចេកទេស និង​វិទ្យាសាស្ត្រ (​ការិយាល័យ​ពិនិត្យ​សាកស​.​ព​) នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្ត​ព្រះ​សីហ​នុ បាន​គូសបញ្ជាក់​ថា ចំពោះ​ករណី​នេះ សមត្ថកិច្ច​នៅ​ពុំ​ទាន់​កំណត់​បាន​ថា ជា​ករណី​ឃាត​.​កម្ម គំនុំ ឬ​ករណី​ប្លន់​ស​ម្លា​.​ប់ ឬ​ក៏​ជា​ករណី​រំ​លោ​.​ភ​ស​ម្លា​.​ប់​បាន​នៅឡើយ​ទេ ព្រោះ​ក្នុង​សំណុំរឿង​នេះ សមត្ថកិច្ច​កំពុង​តែ​បើក​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត ដោយសារ​សាកស​.​ព​ពុំ​ស្គាល់​អត្តសញ្ញាណ​។ ក្រោយ​ពិនិត្យ​រួច​សាកស​.​ពស្ត្រី​រង​គ្រោះ​រួច ក៏​ត្រូវ​បាន​បញ្ជូន​មក​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ