ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាឡា​ង​១​គ្រឿង​ទៀត​​បញ្ជូន​មក​ដឹក​អ្នកដំណើរ​ឆ្លងកាត់​ពី​កោះន​រា​មក​កាន់​កោះ​ពេជ្រ ព្រោះ​សាឡា​ង​២​គ្រឿង​ដឹក​មិន​ទាន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​វេលា​ថ្ងៃត្រង់ ថ្ងែ​ទី​០៩ ខែមេសា ឆ្នាំ ២០២១​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​សាឡា​ង​ខ្នាត​ធំ​មួយ​គ្រឿង​ទៀត​បន្ថែម​មក​ជួយ​ដឹក​អ្នកដំណើរ​ឆ្លងកាត់​ទន្លេបាសាក់​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​កោះន​រា ។…

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​វេលា​ថ្ងៃត្រង់ ថ្ងែ​ទី​០៩ ខែមេសា ឆ្នាំ ២០២១​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​សាឡា​ង​ខ្នាត​ធំ​មួយ​គ្រឿង​ទៀត​បន្ថែម​មក​ជួយ​ដឹក​អ្នកដំណើរ​ឆ្លងកាត់​ទន្លេបាសាក់​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​កោះន​រា ។

ដោយសារ​តែ​កាលពី​ព្រឹក​មាន​តែ សាឡា​ង​ចំនួន​២​គ្រឿង​ប៉ុណ្ណោះ សំរាប់​ដឹក តែ​ដឹក​មិន​ទាន់ ដោយសារ​តែ​ចំនួន​យានយន្ត​គ្រប់​ប្រភេទ​ដែល​មាន​ដូច​ជា រថយន្ត ម៉ូតូ និង​កង់​បី ចេះ​តែ​មានការ​កើនឡើង​កាន់តែ​ច្រើន​ទៅ​ៗ​ធ្វើ​ឱ្យ​ដឹក​មិន​ទាន់ និង​រង់ចាំ​បន្តកន្ទុយ​គ្នា​កក​គុ​ញ​នោះ ។

ក្នុង​ការ​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​សាឡា​ង​នេះ​ដែរ គឺ​មាន​ក្រុម​សន្តិសុខ​ដើរទារ​លុយ​ពី​អ្នកដំណើរ​ដែល​ឆ្លងកាត់​គ្រប់​គ្នា​ដោយ​សំរាប់​រថយន្ត​១​គ្រឿង តម្លៃ​៦​ពាន់​រៀល ម៉ូតូ​មួយ​គ្រឿង​តម្លៃ​១​ពាន់​រៀល និង កង់​បី​តម្លៃ​មួយ​គ្រឿង ២​ពាន់​រៀល​ផង​ដែរ សំរាប់​មនុស្ស​មិន​គិតលុយ​ឡើយ ។

សន្តិសុខ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​បើក​អោយ​មាន​សាឡា​ង​ចំនួន​២​គ្រឿង ដឹក​អ្នកដំណើរ​ឆ្លងកាត់​ទន្លេបាសាក​ពី​កោះ​ពេជ្រ ទៅ​កោះន​រា ខាង​ច្បារ​អំពៅ​នេះ គឺ​ចាប់ផ្តើម​មាន​ឡើង​តាំងពី​វេលា​ម៉ោង​៧​ព្រឹក​មក​ម្លេះ ដោយ​រថយន្ត​មួយ​គ្រឿង យក​ថ្លៃ​ចំ​នួ​៦​ពាន់​រៀល ម៉ូតូ​មួយ​គ្រឿង​តម្លៃ​១​ពាន់​រៀល និង​សំរាប់​កង់​បី​យក​តម្លៃ ២​ពាន់​រៀល ចំណែកឯ​មនុស្ស​មិន​គិតលុយ​ទេ ។

កាលពី​ចាប់ផ្តើម​ដឹក​ដំបូង គឺ​មិនសូវ​មាន​មនុស្ស​ធ្វើ​ដំណើរ​ឆ្លងកាត់​ទេ លុះដល់​ម៉ោង​ប្រមាណ​ជា​ជាង​១២​ថ្ងៃ​ត្រង់នេះ​ទើប​ចាប់ផ្តើម​មាន​រថយន្ត ម៉ូតូ និង​កង់​បី កាន់តែ​ច្រើន​ឡើង​ៗ​មក​ឈរ​តម្រៀបជួរ​គ្នា​រង់ចាំ​ឆ្លងកាត់ បើ​ខាង​ពី​កោះ​ពេជ្រ​ទៅ​កាន់​កោះន​រា មិនសូវ​ជា​មាន​ច្រើន​ប៉ុន្មាន​ទេ តែបើ​ពី​ខាង​កោះន​រា ឆ្លង​មក​កាន់​កោះ​ពេជ្រ វិញ​មាន​ច្រើន​កក​គុ​ញ​តែ​ម្តង ។

ដែល​មក​រង់ចាំ​ឆ្លង​ដោយសារ​តែ​មាន​អ្នកដំណើរ​តាម​រថយន្ត​តាម​ម៉ូតូ និង​កង់​បី​កាន់តែ​ច្រើន​ឡើង​ៗ​នាំ​គ្នា​មក​ឈរ​រង់ចាំ​ឆ្លង ហើយ​សាឡា ២​គ្រឿង​ដឹក​ជញ្ជូន​មក​ទាន់​នោះ ទើប​គេ​បញ្ជូន​សាឡា​ង​មួយ​គ្រឿង​បន្ថែម​ទៀត (​សរុប ៣​គ្រឿង​)​មក​ជួយ​ដឹក​អ្នកដំណើរ​ឆ្លង​ទៅ​មក​ៗ​បែប​ប​នេះ ។

ការ​ដឹក​ជញ្ជូន​អ្នកដំណើ​តាម​សាឡា​ង​ឆ្លងកាត់​ទន្លេបាសាក​ពី​កោះ​ពេជ្រ​ទៅ​កោះន​រា​នេះ គឺ​ចាប់ផ្តើម​ឡើង​ចាប់ពី​ម៉ោង​០៥​និង​៣០​នាទី​យប់​រហូត​ដល់​ម៉ោង​០៨​យប់​ទើប​ឈប់ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​លើ​ស្ពាន​ព្រះ​មុនី​វង្ស ក្នុង​ខណ្ឌចំការមន និង ខណ្ឌ​ច្បារ​អំពៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ