ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​វត្ត​តាំង​កសាង​ខាងត្បូង ​ក្រោយ​​ព្រះសង្ឃ​ និង​តា​អាចារ្យ​​ចូលរួមបុណ្យស.ពស្ត្រី​ម្នាក់ស្លា.ប់ដោយកូវីដ

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​​ខណៈ​ពេល​ដែល​ជិត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែ​ទៅ​ហើយ​នោះ ស្រាប់តែ​វត្ត​តាំង​កសាង​ខាងត្បូង​ត្រូវ​បាន​អាជ្ញាធរ​បិទ​ជា​បណ្ដោះអាសន្ន ហើយ​ព្រះសង្ឃ​ព្រមទាំង​គណៈកម្មការ​អាចារ្យ​​សរុប​ចំនួន​៤៧​អង្គ​និង​នាក់ ត្រូវ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​វត្ត​ខាង​រយៈពេល​៤​ថ្ងៃ​ដើម្បី​យក​សំណាក​ធ្វើតេស្ត​ផង​ដែរ​។ ការ​បិទ​នេះ​បន្ទាប់​ពី​មានការ​សង្ស័យ​អំពី​ជម្ងឺ​COVID-19 ក្រោយ​ពី​ព្រះសង្ឃ​រួម​និង​លោកតា​អាចារ្យវត្ត​នេះ​មួយ​ចំនួន​ត្រូវ​បាន​និមន្ត​និង​អញ្ជើញ​ឲ្យ​ទៅ​ធ្វើ​កិច្ច​នៅ​ក្នុង​ពិធី​បុណ្យស.ព​ស្ត្រី​ចំណាស់​ម្នាក់​ដែល​បាន​ស្លា.ប់​ដោយ​សារ​ជម្ងឺ​កូវីដ​​១៩ កាលពី​ប៉ុន្មាន​ថ្ងៃមុន​ថ្មី​ៗ​នេះ​។ វត្ត​តាំង​កសាង​ខាងត្បូង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​កា​កាប​ទី​២…

​រាជធានី​ភ្នំពេញ​ ៖ ​​ខណៈ​ពេល​ដែល​ជិត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែ​ទៅ​ហើយ​នោះ ស្រាប់តែ​វត្ត​តាំង​កសាង​ខាងត្បូង​ត្រូវ​បាន​អាជ្ញាធរ​បិទ​ជា​បណ្ដោះអាសន្ន ហើយ​ព្រះសង្ឃ​ព្រមទាំង​គណៈកម្មការ​អាចារ្យ​​សរុប​ចំនួន​៤៧​អង្គ​និង​នាក់ ត្រូវ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​វត្ត​ខាង​រយៈពេល​៤​ថ្ងៃ​ដើម្បី​យក​សំណាក​ធ្វើតេស្ត​ផង​ដែរ​។ ការ​បិទ​នេះ​បន្ទាប់​ពី​មានការ​សង្ស័យ​អំពី​ជម្ងឺ​COVID-19 ក្រោយ​ពី​ព្រះសង្ឃ​រួម​និង​លោកតា​អាចារ្យវត្ត​នេះ​មួយ​ចំនួន​ត្រូវ​បាន​និមន្ត​និង​អញ្ជើញ​ឲ្យ​ទៅ​ធ្វើ​កិច្ច​នៅ​ក្នុង​ពិធី​បុណ្យស.ព​ស្ត្រី​ចំណាស់​ម្នាក់​ដែល​បាន​ស្លា.ប់​ដោយ​សារ​ជម្ងឺ​កូវីដ​​១៩ កាលពី​ប៉ុន្មាន​ថ្ងៃមុន​ថ្មី​ៗ​នេះ​។

វត្ត​តាំង​កសាង​ខាងត្បូង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន បិទ​ជា​បណ្ដោះអាសន្ន​កាលពី​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២១ ។

មន្ត្រី​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​និយាយ​ថា កាលពី​៤​ទៅ​៥​ថ្ងៃមុន​កន្លង​មកនេះ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ប្រាជ្ញ ទូច អាយុ​៧២​ឆ្នាំ រស់នៅ​ក្នុងភូមិ​កា​កាប សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ស្លាប់​ដោយ​ជម្ងឺ​COVID-19 ហើយ​ព្រះសង្ឃ​និង​លោកតា​អាចារ្យ​នៅ​ក្នុង​វត្ត​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សព​និមន្ត​និង​អញ្ជើញ​ធ្វើ​កិច្ច​ក្នុង​ពិធី​បុណ្យស.ព​។​ ក្រោយមក​កូនចៅ​របស់​ស្ត្រី​ចំណាស់​ខាងលើ​ចំនួន​៥​នាក់​ទៀត​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជំនាញ​រក​ឃើញ​ថា​មាន​វិជ្ជមាន​ជម្ងឺ​COVID-19 និង​ត្រូវ​បាន​នាំ​ទៅ​ព្យាបាល​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​តាម​ការ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​បានដឹង​ថា ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​តាំង​កសាង​ខាងត្បូង​រួម​ជាមួយ​លោកតា​អាចារ្យ​ធ្លាប់​ត្រូវ​បាន​ក្រុម​គ្រួសារ​ស.ព​និមន្ត​និង​អញ្ជើញ​ទៅ​ធ្វើ​កិច្ច​បុណ្យស.ព​ខាងលើ​បែប​នេះ​ពិតជា​មាន​ហានិភ័យ​ខ្លាំង​ណាស់ ទើប​អាជ្ញា​ធរ​សម្រេច​បិទ​មិន​ឲ្យ​មានការ​ចេញចូល​វត្ត​ឡើយ​ដ​ម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជម្ងឺ​COVID-19 ។ ​មិនតែប៉ុណ្ណោះ​តម្រូវ​ឲ្យ​ព្រះសង្ឃ​និង​គណៈកម្មការ​អាចារ្យវត្ត​ផង​សរុប​ទាំងអស់​ចំនួន​៤៧​អង្គ​និង​នាក់ ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​នៅ​ក្នុង​វត្ត​មិន​ឲ្យ​ចេញ​ទៅ​ធ្វើ​កិច្ច​ផ្សេង​នៅ​ខាងក្រៅ​ឬ​អ្នក​ពី​ខាងក្រៅ​ចូល​ទៅ​ក្នុង​វត្ត​នោះ​ឡើយ​ដើម្បី​យក​សំណាក​ទៅ​ធ្វើតេស្ត​រក​មេរោគ​នេះ​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា កន្លង​មក​វត្ត​ខាងលើ​មាន​អ្នកដំណើរ​ពី​ចម្ងាយ អ្នក​លក់ដូរ​សម្ភារៈ​តាម​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ផ្សេង​ៗ​ចូល​ទៅ​សម្រាក​ហូប​បាយ​ថ្ងៃត្រង់​នៅ​ក្រោម​ដើមឈើ និង​ជិត​ចេតិយ​ជាដើម ជាប់​មិន​ដាច់ ប៉ុន្តែ​កន្លែង​ដែល​អ្នក​ទាំងនោះ​សម្រាក​បាន​ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​កុដិ​ព្រះសង្ឃ​មិន​នៅ​ជិត​ឡើយ​ ។​ ដោយឡែក​រយៈពេល​២​ថ្ងៃ​ក​ន្ល​មកនេះ​វត្ត​ខាងលើ​បិទទ្វារ​មាន​សភាព​ស្ងាត់ជ្រងំ ហើយ​ខណៈ​នេះ​ក៏​ជិត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ថែម​ទៀត​ផង​ទោះជា​ចង់ទៅ​វត្ត​ធ្វើបុណ្យ​ទាន​ក៏​លំបាក​ដែរ​។

ដោយឡែក​នៅ​ជាប់​ទ្វារ​ខ្លោងទ្វារវត្ត​នៅ​ទិស​ខាងកើត​និង​ខាងជើង​ត្រូវ​បាន​ព្រះសង្ឃ​ដាក់​ស្លា​កោយ​សរសេរ​ថា​«​សូម​អធ្យាស្រ័យ​ចំពោះ​ញាតិ​ញោម ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត វត្ត​តាំង​កសាង​ខាងត្បូង ត្រូវការ​បិទ​រយៈពេល​១៤​ថ្ងៃ បើ​ញាតិ​ញោម​មានការ​ចាំបាច់ អាច​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ 092 839 993/090 754 444/012 512 242»​។

ចំណែក​លោកស្រី សាយ សូ​នី​តា ចៅសង្កាត់​កា​កាប​ទី​២ បាន​បង្ហោះ​សារ​លើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Say Sonita ថា​«​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន ចាប់ពី​ថ្ងែ​ទី​០៨​ខែមេសា​នេះ វត្ត​តាំង​កសាង​ខាងត្បូង​បាន​បិទ​ជា​បណ្ដោះអាសន្ន​រយៈពេល​១៤​ថ្ងៃ ដោយសារ​ព្រះសង្ឃ​គង់​ក្នុង​វត្ត​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​រង​ចាំ​លទ្ធ​ផង​ធ្វើ​តេស​រក​មេរោគ​Covid-19 សង្ឃឹម​លោក​បង និង​លោក​ប្អូន​ទាំង​៣៨​អង្គ ជៀស​ផុត​ពី​ជំងឺ​covid​ចង្រៃ​​នេះ ឆ្លៀត​ក្នុង​ឱកាស​នេះ​នាង​ខ្ញុំ​ចៅសង្កាត់​កា​កាប​ទី​២​សុំ​អំពាវនាវ​ដល់​បងប្អូន​ញាត្តិ​មិត្ត​ជិត​ឆ្ងាយ​និង​សប្បុរសជន​ជួយ​ឧ​បត្ត​ម្ភ​ជា​គ្រឿង​ឧបភោគ​ដល់​ព្រះសង្ឃ​ដែរ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ស​ធា​ជ្រះថ្លា តាម​រយៈ​រដ្ឋបាល​សង្កាត់​កា​កាប​ទី​២​បានសូម​អរគុណ​»​។

ទោះបីជា​បែប​ណា​ ក៏​មាន​អ្នក​យក​ចង្ហាន់​ទៅ​ប្រ​គេ​ន​ដល់​ព្រះសង្ឃ​ដែរ ប៉ុន្តែ​ជា​ការ​ការពា​និង​អនុវត្ត​តាម​វិធានការ​ក្រសួងសុខាភិបាល ពួក​គាត់​មិន​បាន​ចូល​ទៅ​ជិ​នោះ​ទេ ដោយនៅ​មាត់ទ្វារ​ចូល​វត្តមាន​ដាក់​គ្រែ​១​នៅ​ខាងក្រៅ ហើយ​អ្នក​ដែល​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​បាន​យក​ចង្ហាន់​ទៅ​ទុក​នៅ​លើ​គ្រែ​នោះ​ ។​ ចំណែក​ព្រះសង្ឃ​អាច​លូក​ព្រ​ហ​ស្ថ​យក​បាន បន្ទាប់​មក​ព្រះសង្ឃ​សូត្រធម៌​ជូនពរ​ជ័យ​ពី​ក្នុង​បរិវេណ​វត្ត រីឯ​ពួក​គាត់​អង្គុយ​ចោងហោង​សំពះ​នៅ​ខាងក្រៅ ដែល​នេះ​ស្ដែង​ចេញ​ឲ្យ​ឃើញ​អំពី​ការ​លំបាក​ក្នុង​បរិបទ​នៃ​ជម្ងឺ​កូ​វី​ដ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ