ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់ៗ តារាសម្តែង​យូរ​ឆ្នាំ កែវ ពេជ្រ​ពិសី បើក​បេះ​ដូង​ទទួល​​យកបុរសជាអាណិក​ជនខ្មែរ​​​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អតីត​តារា​សម្តែង​នាង កែវពេជ្រ ពិសី បាន​សម្រេចចិត្ត​បើក​បេះដូង​ទទួលយក​ស្នេហ៍​ថ្មី ដែល​ជា​បុរស​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​កា​ណា​ដា ក្រោយ​ពី​នាង​បាន​ស្ងបស្ងាត់​ពី​វិស័យ​សិ​ល្បះ​អស់​ជា​ច្រើន​ឆ្នាំ​ ។ កែវ…

រាជធានីភ្នំពេញ ៖ អតីត​តារា​សម្តែង​នាង កែវពេជ្រ ពិសី បាន​សម្រេចចិត្ត​បើក​បេះដូង​ទទួលយក​ស្នេហ៍​ថ្មី ដែល​ជា​បុរស​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​កា​ណា​ដា ក្រោយ​ពី​នាង​បាន​ស្ងបស្ងាត់​ពី​វិស័យ​សិ​ល្បះ​អស់​ជា​ច្រើន​ឆ្នាំ​ ។ កែវ ពេជ្រ​ពិសី ត្រូវ​បាន​គេ​ដឹង​ថា នាង​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​អាណិកជន​ខ្មែរ មក​ពី​កា​ណា​ដា ឈ្មោះ​ពៅ សម្បត្តិ អាយុ​៥០​ឆ្នាំ តាំងពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០​។

នាង​បាន​អះអាង​ប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​ក្នុងស្រុក​មួយ​ថា នាង​បាន​សម្រេចចិត្ត​ទទួលយក​បុរស​ខាងលើ​នេះ​ជា​ស្វាមី បន្ទាប់​ពី​នាង​បាន​សិក្សា​ស្វែង​យល់ចិត្ត​គ្នា​អស់​ជា​ច្រើន​ឆ្នាំ​។ នាង​បញ្ជាក់​ថា ត្បិត​អនាគត​ស្វាមី​របស់​នាង​ជា​បុរស​ពោះម៉ាយ ​និង​មាន​អាយុ​ច្រើន​បន្តិច​មែន ប៉ុន្តែ​បុរស​រូប​នេះ​បាន​ធ្វើ​រឿង​ល្អ​ៗ​ជា​ច្រើន ជា​ពិសេស​ការ​ផ្តល់​ជា​គំនិតល្អ​ៗ​មក​ដល់​រូប​នេះ​។

កែវ ពេជ្រ​ពិសី បន្ថែម​ថា អនាគត​ស្វាមី​របស់​នាង​បាន​ចេញ​ទៅ​រស់នៅ​ប្រទេស​កា​ណា​ដា​តាំងពី​ក្មេង ប៉ុន្តែ​មួយ​រយះ​ចុង​ក្រោយ​នេះ​គាត់​ចេញចូល​ស្រុក​ខ្មែរ​ជា​ញឹកញាប់ ដោយសារ​គាត់​ក៏​មាន​ជំនួញ​មួយ​នៅ​ស្រុក​ខ្មែរ​ផង​ដែរ​។ យ៉ាងណា បើ​តា​មក កែវ ពេជ្រ​ពិសី សម្រាប់​គម្រោង​រៀប​ការ​របស់​នាង​ជា​ផ្លូវការ​នោះ ​គឺ​នាង​មិន​ទាន់​អាច​កំណត់ពេល​ច្បាស់លាស់​នៅឡើយ​ទេ ដោយសារ​កម្ពុជា​កំពុង​មានការ​ឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​
១៩​។ ប៉ុន្តែ​នាង និង​អនាគត​ស្វាមី​មិន​មាន​បំណង​អូស​បន្លាយពេល​យូរ​សម្រាប់​មង្គល​នោះ​ឡើយ ពោល​នៅ​ពេល​ស្បើយ​កូ​វី​ដ​ពួក​នាង​នឹង​រៀបចំ​តែ​ម្តង​។

កែវ ពេជ្រពិសី បាន​លើក​ឡើង​ទៀត​ថា ក្រោយ​ពី​រៀប​ការ​រួច​នាង​អាច​នឹង​សម្រប​ខ្លួន​តាម​ស្វាមី​ដែល​អាច​នឹង​ចេញ​ទៅ​រស់នៅ​ប្រទេស​កា​ណា​ដា ប៉ុន្តែ​សម្រាប់​នាង​ផ្ទាល់​គឺ​ចង់​រស់នៅ​ស្រុក​កំណើត​ជាង​។សម្រាប់​វិស័យ​សិ​ល្បះ​វិញ​នាង​បញ្ជាក់​ថា កន្លង​មក​មាន​ម្ចាស់​ផលិតកម្ម​នានា​បាន​ទាក់ទង​អោយ​នាង​ថត​ជា​ថ្មី​ឡើង​វិញ​ដែរ ប៉ុន្តែ​នាង​នៅ​មិន​ទាន់​មានឱកាស​សម្តែង​ជា​ថ្មី ដោយសារ​នាង​នៅ​មានការ​ពិចារណា​ពី​លក្ខ​ណះ​តួ​ដែរ​នាង​សម្តែង​។

នាង​ថា វិស័យ​សិ​ល្បះ​គឺ​នាង​នៅ​តែ​ស្រឡាញ់ ហើយ​ក៏​មិន​មាន​បំណង​ណាមួយ​បោះបង់​ចោល​ឡើយ ដោយសារ​នាង​មាន​ថ្ងៃនេះ​ក៏​ដោយសារ​សិ​ល្បះ ខ​ណះ​ពេល​អនាគត​ស្វាមី​របស់​នាង​ក៏​មិន​មានការ​ហាមឃាត់​នាង​ក្នុង​ការ​ប្រឡូក​សិ​ល្បះ​ជា​ថ្មី​ឡើង​វិញ​នោះ​ដែរ​។

ជា​ការ​កត់សម្គាល់ កែវ ពេជ្រ​ពិសី ក៏​ធ្លាប់​បាន​ពើបប្រទះ​ស្នេហា​មិ​សមប្រកប​ជាមួយ​បុរស​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​ម្តង​រួច​ហើយ​។
បន្ទាប់​​ពី​នោះ​មក​នាង​បាន​បាត់​វត្តមាន​ឈឺ​ង​ពី​វិស័យ​សិ​ល្បះ​ស្ទើរ​ទាំងស្រុង បើ​ទោះបី​នាង​មាន​វត្ត​មាននៅ​ក្នុងស្រុក​ខ្មែរ​ក៏​ដោយ​ ៕ ដោយ៖
សុខ វាសនា

អត្ថបទសរសេរ ដោយ