ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​ថា ឆោម និមល បង្ហាញ​តម្រុយ​ចង់​ត្រឡប់​មក​កម្ពុជា តើ​ពិតមែន​ទេ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​សំឡេង​ផ្អែម​ត្រកូល​ល្បីឈ្មោះ ឆោម និមល នៅ​តែ​ដក់ចិត្ត​ស្រឡាញ់​សិល្បៈ បើ​ទោះ​នៅ​អា​មេ​រិ​ក​បែប​ណា​ក៏​ឆ្លៀត​សម្តែង​។ អ្នក​នាង​រមែង​ចេញ​សម្តែង តាម​បណ្តា​ប្រទេស​នានា ដែល​មាន​ខ្មែរ​រស់នៅ​។…

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​សំឡេង​ផ្អែម​ត្រកូល​ល្បីឈ្មោះ ឆោម និមល នៅ​តែ​ដក់ចិត្ត​ស្រឡាញ់​សិល្បៈ បើ​ទោះ​នៅ​អា​មេ​រិ​ក​បែប​ណា​ក៏​ឆ្លៀត​សម្តែង​។ អ្នក​នាង​រមែង​ចេញ​សម្តែង តាម​បណ្តា​ប្រទេស​នានា ដែល​មាន​ខ្មែរ​រស់នៅ​។ យ៉ាងណា មានការ​ទម្លាយ​ថា ឆោម និមល នឹង​មក​ស្រុក​ខ្មែរ ហើយ​អាច​នឹង​អុកឡុក​វិស័យ​ចម្រៀង​។

យោង​តាម​ការ​ឆ្លង​ឆ្លើយ​ជាមួយ​អ្នក​នាង ឆោម និមល ម្ចាស់​បទ «​មង្គល​យើង​» បានអោយ​ដឹង​ថា អ្នក​នាង​នឹង​ទៅ​ស្រុក​កំណើត​នៅ​ស​ប្តា​ហ៍​ក្រោយ​រយៈពេល​យូរ​ច្រើន​ខែ​។

អ្នក​នាង​ថា ទៅ​ម្តងនេះ ដើម្បី​សម្តែង​អោយ​ច្រើន និង​ចង់​ចំណាយពេល​នៅ​ជាមួយ​ម្តាយ​មើលថែ​គាត់​អោយ​ច្រើន​។ យ៉ាងណា​អ្នក​នាង​ទទួល​ទាំងអស់​រាល់​សកម្មភាព​សិល្បៈ​សម្តែង ព្រោះ​ជា​និស្ស័យ មិន​អាច​ផ្តាច់​បាន​។ អ្នក​នាង​ថែម​ទាំង​ប្រកាស​ថា បើ​មាន​ផលិតកម្ម​ណា​ចង់​ទាក់ទង​ហៅ​ថត​សំឡេង គឺ​ពិតជា​សហការ ដើម្បី​បាន​ទុក​ស្នាដៃ​ខ្លះ​។

ប្អូនស្រី តារាចម្រៀង​ជើង​ចាស់ ឆោម ឆ​វិ​ន រូប​នេះ​ប្រាប់​បន្ត​ថា សប្បាយចិត្ត​ដែល​ប្រជាជន​កម្ពុជា គាំទ្រ​ស្នាដៃ​ចម្រៀង និង​សំឡេង​​ត្រកូល​ឆោម តាំងពី​ដើម​មក មិន​ចោល មិន​ភ្លេច​។ នាង​ពិតជា​អរគុណ​ជា​អនេក​បំផុត ចំពោះ​បងប្អូន​ក្នុង និង​ក្រៅប្រទេស​។ រហូត​មក​ទល់​ពេល​នេះ ឆោម និមល នៅ​លីវ មិន​ទាន់​អើពើ ដាក់បន្ទុក​ជាមួយ​បុរស​ណា​ឡើយ បើ​ទោះ​វ័យ​ច្រើន​ទៅ​ហើយ​។
អ្នក​នាង​ចូល​ចិត្ត​ជីវិត​បែប​ឯករាជ្យ មិន​ចង់អោយ​មាន​អ្នក​ណា​គ្រប់គ្រង​។ យ៉ាងណា​អ្នក​នាង ក៏​ប្រាថ្នា​បុរស​ល្អ​ក្នុង​ជីវិត​មើលថែ​ដែរ​។ សង្ឃឹមថា ក្រោយ​ពេល​មក​ដល់​ខ្មែរ ផលិតករ​តាម​ផលិតកម្ម នានា នឹង​ទាក់ទង​អ្នក​នាង​ថត​ប្រចាំ​ផលិតកម្ម​ខ្លួន ព្រោះ​ទុន​សំឡេង​អ្នក​នាង​ពីរោះ​ណាស់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ