ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ ការ​ចាក់​វ៉ាក់សាំង​លើក​ទី​២​ត្រូវ​ចាក់​នៅ​កន្លែង​ចាក់​លើក​ទី​១

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ការ​ចាក់​វ៉ាក់សាំង​លើក​ទី​២ ត្រូវ​តែ​ចាក់​កន្លែង​លើក​ទី​១ ពីព្រោះ​មាន​ទិន្នន័យ​គ្រប់គ្រាន់ ។ លោកស្រី ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ការ​ចាក់​វ៉ាក់សាំង​លើក​ទី​២ ត្រូវ​តែ​ចាក់​កន្លែង​លើក​ទី​១ ពីព្រោះ​មាន​ទិន្នន័យ​គ្រប់គ្រាន់ ។

លោកស្រី ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​៩ មេ​សា​ឆ្នាំ​២០២១ បាន​បញ្ជាក់​ថា សុំ​មក​ចាក់​នៅ​កន្លែង​ដែល​បាន​ចាក់​លើក​ទី​១​វិញ​ព្រោះ ៖
១. ទិន្នន័យ​លោក​អ្នក​នៅ​ទីនោះ​ស្រាប់ ២. វ៉ាក់សាំង​លើក​ទី​ពីរ​ក៏​បាន​រក្សា​ទុក​នៅ​កន្លែង​ចាក់​លើក​ទី​១​ដែរ ៣. ការ​ផ្ទៀងផ្ទាត់​ចាំបាច់​ត្រូវធ្វើ​នៅ​កន្លែង​ចាក់​លើក​ទី​១ ដើម្បី​បញ្ជាក់​ថា អ្នក​ដែល​បាន​ចាក់​លើក​ទី​១ បាន​មក​ចាក់​លើក​ទី​ពីរ​ហើយ​ឫ​នៅ ?

៤. ចៀសវាង​ភាព​ច្របូកច្របល់​នឹង​ការ​ផ្ទេ​វ៉ាក់សាំង​ចុះឡើង​ពី​កន្លែង​មួយ​ទៅ​កន្លែង ដែល​ធ្វើ​ឱ្យ​វ៉ាក់សាំង​ទៅ​វិញ ៥. នៅ​កន្លែង​ចាក់​លើក​ទី​១ គ្រូពេទ្យ​បាន​ជម្រាប​រួច​ហើយ គួរតែ​លោក​អ្នកដឹង​ថា​ខ្លួន​ត្រូវធ្វើ​យ៉ាងណា​ហើយ ដើម្បី​ចាក់​លើក​ទី​ពីរ​បាន​ត្រឹមត្រូវ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បន្ទាប់​ពី​មាន​សំណួរ​ក្នុង​ករណី ចាក់​វ៉ាក់សាំង​លើក​ទី​២ តើ​អាច​ទៅ​ចាក់​ខុស​ពី​កន្លែង​លើក​ទី​១ បាន​ដែរ​ឬទេ ដោយ​ភ្ជាប់​ជាមួយ​ប័ណ្ណ​ចាក់​ថ្នាំ​លើក​ទី​១ ?

សូម​ជម្រាប​ថា ការ​ចាក់​វ៉ាក់សាំង គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២១ នៅ​ក្រសួងការពារជាតិ 200.446 នាក់ នឹង​នៅ​ក្រសួងសុខាភិបាល 615.528 នាក់ ។ ប្រជាជន​បាន​ចាក់​រួច =815.974 នាក់ (​ផែនការ​ចាក់ 10-13 លាន​នាក់​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ