ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយគាត់មានសេរីភាព តើ​​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​​​ទាំងស្រុង​​ឬ​យ៉ាង​ណា? នេះជាចម្លើយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ដោះ​លែង​ខ្មាន់កាំភ្លើង​ឈ្មោះ ភឿ​ង ភារៈ ឲ្យ​មាន​សេរីភាព​វិញ​នោះ ស្ថា​ប​ន័យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​បន្ទាន់​មួយ​ថា អ្នកនាំពាក្យនៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណៈជន​មេត្តា​ជ្រាប​ថា…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ដោះ​លែង​ខ្មាន់កាំភ្លើង​ឈ្មោះ ភឿ​ង ភារៈ ឲ្យ​មាន​សេរីភាព​វិញ​នោះ ស្ថា​ប​ន័យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​បន្ទាន់​មួយ​ថា អ្នកនាំពាក្យនៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណៈជន​មេត្តា​ជ្រាប​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៨ ​មេសា ឆ្នាំ​២០២១ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទទួល​សំណុំរឿង​ពី​មន្ត្រី​នគរបាល​យុត្តិធម៌នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធនឹង​ឈ្មោះ ភឿ​ង ភារៈ បាន​បាញ់​ទៅ​លើ​ឈ្មោះ អ៊ូ សុ​ផា​រ៉ាត់ បណ្តាល​ឲ្យ​ស្លា.ប់​នៅ​កន្លែង​កើតហេតុ នៅ​ចំណុច​ខាង​មុខ​ធនាគារ ABA មហាវិថី​សហព័ន្ធ​រុ​ស្សី ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១ ។ ក្រោយ​ពី​បាន​សាកសួរ​លើ​ឈ្មោះ ភឿ​ង ភារៈ នឹង​បាន​ពិនិត្យ​ភស្តុ​តាង​ជា​វី​ដេ​អូ នឹង​ឯក​សារ​ពាក់ព័ន្ធ​នានា​ក្នុង​សំណុំរឿងព្រះរាជអាជ្ញា​បាន​ដោះ​លែង​ឈ្មោះ ភឿ​ង ភារៈ ឲ្យ​មាន​សេរីភាព ហើយ​បន្ត​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ជា​បន្ត​ទៀត ។ ព្រះរាជអាជ្ញា សម្រេចដោះលែងសន្តិសុខធនាគារ ABA ឲ្យមានសេរីភាព

បន្ទាប់​ពី​មានការ​ប្រកាស​ព័ត៌មាន​នោះ​ភ្លាម​ដែរ អ្នក​សារព័ត៌មាន​ក្នុងស្រុកនៅ​មិន​ទាន់​អស់​ការ​សង្ស័យ ដោយ​បាន​សាកសួរ​ទៅ​លោក គុ​ជ គឹ​ម
​ឡុ​ង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញមាន​២.ចំណុច ៖ ទី​១-ពាក់ព័ន្ធ​ក្នុង​ការ​ដោះ​លែង​ខ្មាន់កាំភ្លើង​ឲ្យ​មាន​សេរីភាព ទី​២-នៅ​ពេល​ដោះ​លែង​ខ្មាន់កាំភ្លើង​នោះ​ហើយ តើ​គេ​បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់​ទាំងស្រុង​ឬ​យ៉ាងណា ?

(​លោក គុ​ជ គឹ​ម​ឡុ​ង​) បាទ​អរគុណ​បងប្អូន​ក្នុង​ក្រុម​ទាំងអស់​គ្នា ចំពោះ​សំនួរ​ដែល​ថា មានការ​ដោះ​លែង​ឈ្មោះ ភឿន ភារៈ ជា​ខ្មាន់កាំភ្លើង​នេះ ខ្ញុំ​សូម​បញ្ជាក់​ថា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​បញ្ចប់​ការ​សាកសួរ​ឈ្មោះ ភឿ​ង ភារៈ ចប់​សព្វគ្រប់ ហើយនឹង​បាន​ពិនិត្យ​ទៅ​លើ​ឯកសារ​នានា​ជាបឋម យើង​ឃើញ​ថា​មាន​ភាព​ស៊ីសង្វាក់​ជា​ច្រើន​ដែល​ជា​ការ​ការពារ​ខ្លួន​ដោយ​ស្របច្បាប់ ទៅ​តាម​មាត្រា​៣៣ នៃ​ក្រមព្រហ្មទណ្ឌ ។ ហើយ​មួយវិញទៀត​គឺ​ឈ្មោះ ភឿ​ង ភារៈ នេះ ​ក្រោយ​ពី​បាន​កើតហេតុ​ហើយ​នោះ ​គឺ​ឈ្មោះ​នេះ​មិន​បាន​គេចវេស​ពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ទេ គឺ​នៅ​ទីតាំង​កន្លែង​កើតហេតុ​រហូត​ដល់​សមត្ត​កិច្ច​មក​ដល់ ។

ហើយ​ចំណុច​នេះ​យើង​ជឿជាក់​ថា ឈ្មោះ ភឿ​ង ភារៈ នឹង​អាច​ចូលរួម​នូវ​គ្រប់​នីតិវិធី របស់​តុលាការ​នៅ​ពេល​ខាង​មុខ ហើយដោយ​យោង​តាម​មាត្រា​១០៣ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ព្រះរាជអាជ្ញា​មាន​ឆន្ទា​នុ​សឹ​ទ្ធិ​ក្នុង​ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព ។ ហើយ​ចំពោះ​សំណួរដែល​សួ​បញ្ជាក់​ថា​តើឈ្មោះ​នេះ​បាន​ឲ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់​ទាំងស្រុង​ឬ​យ៉ាងណា​នោះចំពោះសំណួរនេះ​ខ្ញុំ​សុំ​បញ្ជាក់​ថា «ការ​ដែល​ព្រះរាជអាជ្ញា​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​ជា​បណ្តោះអាសន្ន​នេះ មិន​មាន​ន័យ​ថា បុគ្គល​ឈ្មោះភឿ​ង ភារៈ ជា​ខ្មាន់កាំភ្លើង​នេះ​ត្រូវ​បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់​នោះ​ទេ ដោយ​សារ​ក្នុង​សំណុំរឿង​នេះ យើង​ត្រូវការ​ធ្វើការ​ស៊ើបអង្កេត​ជា​បន្ត​ទៀត» ។ ដោយ៖ ប៊ុនណាក់

បញ្ជូនសន្តិ​​សុខធនាគារABAដែលបាញ់បុរសម្នាក់​ស្លា.ប់​​ទៅ​តុលា​ការ​ព្រឹក​នេះ​

អត្ថបទសរសេរ ដោយ