ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រឹត​បន្តឹង​ត្រួតពិនិត្យ​ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល ខេត្ដ​ព្រះ​សីហ​នុ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ព្រៃ​នប់​បាន និង​កំពុង​រឹត​បន្តឹង​ត្រួតពិនិត្យ​ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល ខេត្ដ​ព្រះ​សីហ​នុ និង​អនុវត្ត​សេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហាមឃាត់​ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល​ពី​ខេត្ដ​មួយ​ទៅ​ខេត្ដ​មួយ​ជា​បណ្ដោះ អាសន្ន សម្រាប់​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ​នៃ​ថ្ងៃ​ទី​៧…

ខេត្ត​ព្រះ​សីហ​នុ ៖ គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ព្រៃ​នប់​បាន និង​កំពុង​រឹត​បន្តឹង​ត្រួតពិនិត្យ​ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល ខេត្ដ​ព្រះ​សីហ​នុ និង​អនុវត្ត​សេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហាមឃាត់​ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល​ពី​ខេត្ដ​មួយ​ទៅ​ខេត្ដ​មួយ​ជា​បណ្ដោះ អាសន្ន សម្រាប់​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ​នៃ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ពី​ភូមិសាស្ដ្រ​នៃ​ខេត្ដ​មួយ​ទៅ​ភូមិសាស្ដ្រ​នៃ​ខេត្ដ​មួយទៀត ។

នៅ​គោលដៅ​នៅ​លើ​ផ្លូវជាតិ​លេខ​៣ ព្រំប្រទល់​ខេត្ត​ព្រះ​សីហ​នុ -​ខេត្តកំពត ចំណុច​ស្ពាន​ត្រពាំងរ​ពៅ ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២១ លោក ឃ​ន ម៉​ន នាយករង​រដ្ឋបាល​សាលាស្រុក​ព្រៃ​នប់​បាន​លើក​ឡើង​ថា គ្រប់​គោលដៅ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​រឹត​បន្ដឹង​ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល ខេត្ដ​ព្រះ​សីហ​នុ (​គោលដៅ​ច​ត្ដា​ឡី​ស័ក​) គឺ​អាជ្ញាធរ​ខេត្ដ ស្រុក​បាន​អនុវត្ដ​ចាប់តាំងពី​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២១ បន្ទាប់​ពី ផ្ទុះ​ព្រឹត្ដិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ទៅ​ក្នុង​សហគមន៍ ។

ដោយ​មានការ​គិតគូរ​ចំពោះ​សុវត្ថិភាព​សុខមាលភាព​ប្រជាពលរដ្ឋ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល​ពី​ខេត្ដ​មួយ​ទៅ​ខេត្ដ​មួយ​ជា​បណ្ដោះអាសន្ន​សម្រាប់​រយៈពេល​១៤​ថ្ងៃ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ កាន់តែ​ធំ​ទៅ​ក្នុង​សហគមន៍ ។

កម្លាំង​ចម្រុះ​ជួរ​មុខ​របស់​គណៈ​បញ្ជាការ​ឯកភាព​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ស្ពាន​ត្រពាំងរ​ពៅ​បាន​សហការ​ល្អ​ជាមួយ​កម្លាំង​បុ​ស្ដិ៍​ត្រួតពិនិត្យ​នៃ​ព្រំ​ប្រ​ទស់​ស្រុក និង​ខេត្ដ​ទាំង​ពីរ​ក្នុង​ការ​អនុវត្ដ​នូវ​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​សារា​ចរណ៍​របស់​រដ្ឋាភិបាល​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ។

គួរ​រំឭក​ផង​ដែរ​ថា កា​រល​ពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២១ ឯកឧត្ដម គួ​ច ចំរើន គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើការ​ណែនាំ​ដល់​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ព្រៃ​នប់​ត្រូវ​ពង្រឹង​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច​ត្តា​ឡី​ស័ក​នៅ​ផ្លូវជាតិ​លេខ​៣ មិន​អនុញ្ញាត​ឱ្យធ្វើ​ការ​ចល័ត​ចេញ​-​ចូល ចំពោះ​ការ​ធ្វើ​ដំណើរ​ដែល​មិន​ចាំបាច់ ។

ដោយឡែក​រថយន្ត​ដឹក​ទំនិញ​រថយន្ត​សង្គ្រោះ និង​ករណី​បន្ទាន់​ចាំបាច់​ផ្សេង​ៗ​ត្រូវ​បាន​អនុញ្ញាត​ដោយ​តម្រូវ​ឱ្យ​មានការ​ត្រួតពិនិត្យ​ហ្មត់ចត់ ត្រូវ​វាស់​កំ​ដៅ ចុះ​ឈ្មោះ​ក្នុង​ប្រព័ន្ធ Khmer quarantine app និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជាប់​ជា​ប្រចាំ ត្រូវ​យកចិត្តទុកដាក់​ច្រក​ផ្សេង​ទៀត មាន​ដូច​ជា ច្រក​ផ្លូវ​វាង និង​ផ្លូវ រថភ្លើង​ជាដើម ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​ចល័ត​ចេញ​-​ចូល​ពី​ខេត្ត​ព្រះ​សីហ​នុ​។

ការ​រឹត​បណ្តឹង​ការ​ចេញចូល​នេះ ដើម្បី​ការពារ​សុខមាលភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​កុំឱ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដល់​ក្រុម​គ្រួសារ និង​សហគមន៍​ព្រោះ​ជំងឺ​នេះ​បាន និង​កំពុង​រាតត្បាត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ខេត្ត​ព្រះ​សីហ​នុ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​នៅ​តាម​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច​ត្តា​ឡី​ស័ក​ឱ្យ​បាន​ខ្ជាប់ខ្ជួន ទើប​យើង​អាច​ជៀស​ផុត​ពី​ជំងឺ​កូ​វី​ដ​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ