ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​​លោក​ខាង​លិច​​បើកការ​វាយប្រហារ​​តាម​អាកាស​មួយ​លើក​ថ្មី​ទៀត​លើ​លីប៊ី

13 ឆ្នាំ មុន

សំឡេង​ផ្ទុះ​​ និងការបា.ញ់​កាំភ្លើង​​ប្រឆាំង​យន្ត​ហោះ​បាន​​លាន់​ឮ​ពីលើ​​ទីក្រុងទ្រីប៉ូលី រដ្ឋធានី​​លីប៊ី ​​កាលពីយប់ថ្ងៃទី​​​២១ មីនា ​កន្លង​មក​ ​ដែលនោះ​ជា​ការ​វាយប្រហារ​តាម​អាកាស​​របស់​​ពួក​លោក​ខាង​លិចលើកទី​៣ ​ប្រឆាំង​មេ​ដឹកនាំ​ផ្តាច់​ការ​​​លីប៊ី ​​លោកមូអាម៉ា កាដាហ្វី ។ កាំ​ភ្លើង​​ប្រឆាំង​យន្ត​ហោះ​​ត្រូវ​បានបា.ញ់​​ចេញពី​តំបន់​ភាគ​ខាង​​ជើង និង​ភាគខាង​កើត​​ទីក្រុងទ្រីប៉ូលី ។​
ប្រភព​ក្នុងស្រុកមួយបានប្រាប់​ទីភ្នាក់ងារ​ព័ត៌​មាន​​ចិនស៊ីនហួ​ថា ​បន្ទាយ​យោធា​មួយ​មាន​ចម្ងាយ​​​៣០គីឡូម៉ែត្រ ​ភាគខាង​លិចទីក្រុង​​ទ្រី​ប៉ូ​លី ត្រូវ​បានទម្លាក់​​គ្រាប់បែក​​ដាក់​បណ្តាល​​ឱ្យ​​រង​​ការ​ខូចខាត​​​យ៉ាង​ ដំណំ ។

សំឡេង​ផ្ទុះ​​ និងការបាញ់​កាំភ្លើង​​ប្រឆាំង​យន្ត​ហោះ​បាន​​លាន់​ឮ​ពីលើ​​ទីក្រុងទ្រីប៉ូលី រដ្ឋធានី​​លីប៊ី ​​កាលពីយប់ថ្ងៃទី​​​២១ មីនា ​កន្លង​មក​ ​ដែលនោះ​ជា​ការ​វាយប្រហារ​តាម​អាកាស​​របស់​​ពួក​លោក​ខាង​លិចលើកទី​៣ ​ប្រឆាំង​មេ​ដឹកនាំ​ផ្តាច់​ការ​​​លីប៊ី ​​លោកមូអាម៉ា កាដាហ្វី ។ កាំ​ភ្លើង​​ប្រឆាំង​យន្ត​ហោះ​​ត្រូវ​បានបាញ់​​ចេញពី​តំបន់​ភាគ​ខាង​​ជើង និង​ភាគខាង​កើត​​ទីក្រុងទ្រីប៉ូលី ។​
ប្រភព​ក្នុងស្រុកមួយបានប្រាប់​ទីភ្នាក់ងារ​ព័ត៌​មាន​​ចិនស៊ីនហួ​ថា ​បន្ទាយ​យោធា​មួយ​មាន​ចម្ងាយ​​​៣០គីឡូម៉ែត្រ ​ភាគខាង​លិចទីក្រុង​​ទ្រី​ប៉ូ​លី ត្រូវ​បានទម្លាក់​​គ្រាប់បែក​​ដាក់​បណ្តាល​​ឱ្យ​​រង​​ការ​ខូចខាត​​​យ៉ាង​ដំណំ ។ មូលដ្ឋាន​​​កង​ម៉ារីន​នៅ​ក្បែរ​​ស្ថានីយវិទ្យុ​​​ និង​ទូរទស្សន៍​​ក្នុងទីក្រុង​​ទ្រី​ប៉ូលី​​ត្រូវបាន​យកធ្វើជា​គោល​ដៅ​វាយប្រហារ​​​ផង​ដែរ។
ក្រោយ​ពីមានការផ្ទុះ​គ្រាប់ អ្នក​នាំ​ពាក្យ​​រដ្ឋាភិ​បាល​​ លោក​​ Mussa Ibrahim បានធ្វើ​សន្និសីទ​​កាសែត​បន្ទាន់មួយ ដើម្បីរិះរក​មធ្យោ​បាយ​​​ប្រឆាំងការ​វាយប្រហារ​​របស់កងទ័ព​​សម្ព័ន្ធ​​មិត្ត​​បារាំង អង់​​គ្លេស និង​សហរដ្ឋអាមេរិក ។ លោក Mussa Ibrahim និយាយ​​ថា ប្រទេស​​​លោក​ខាង​លិច​​បានបើកការ​វាយ​​ប្រហារ​​ពីលើ​អាកាស​​រយៈ​ពេល​​៣ថ្ងៃជាប់​ៗគ្នា ក្រោយពី​​កង​កម្លាំង​​​​ប្រដាប់អាវុធ​លីប៊ី​​ប្រកាសពីបទ​ឈប់​បាញ់​​​គ្នាទូទៅមួយ ។ ព្រលានយន្តហោះ​​​និង​កំពង់​ផែ​​ជាច្រើន​របស់​លីប៊ី រងការ​បំផ្លាញ​​ដោយការ​វាយប្រហារ​​​តាម​អាកាស​នេះ ។​
កាលពីថ្ងៃទី​​២១ មីនា កន្លងមក ​កងទ័ព​​របស់​លោក​កាដាហ្វី បានដក​ថយ​​ចម្ងាយ​​​១០០​គីឡូម៉ែត្រ​ ពី​ទីក្រុង​​បេនហ្គាហ្ស៊ី ក្រោយពី​​រងការ​វាយប្រហារ​​ដោយ​​ពួក​​​​សម្ព័ន្ធមិត្ត​​​២លើកមក ។​
ទីប្រឹក្សា​​ជាន់ខ្ពស់​របស់ប្រធានាធិបតី​​បារាំង ​លោកនីកូឡាស់ ​សាកូហ្ស៊ី ​បានប្រាប់​វិទ្យុ​​​ RMC ថា ការ​​វាយប្រហារ​​លើក​ចុងក្រោយនេះ ​ជា​ការ​​​សំពង​យ៉ាង​ដំណំ​​ចំពោះ​​​ប្រព័ន្ធ​​ការពារដែន​​អាកាស​​របស់លីប៊ី​ និង​បន្លាច​​កងទ័ពរបស់លោក​កាដាហ្វី ៕