ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាសូរណាស់! កម្មការិនីម្នាក់​​ជិះកង់ទៅផ្ទះ​ មិនទាន់​ដល់ផង ស្រាប់តែ​ជួបគ្រោះអកុសល​តាម​ផ្លូវ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្ម​ការិ​នី​រោងចក្រ​ម្នាក់​​បាន​បាត់បង់ជីវិតភ្លាម​ៗ​នៅ​កន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ​​រវាង​​រថយន្ត​ធុន​ធំ ប្រភេទ​យី​ឌុ​ប បើក​បត់​ស្តាំ​ ក៏បាន​កៀរ​ និង​កិ.ន​កង់​របស់​​នារី​​រង​គ្រោះកំពុង​ជិះ​ធ្វើ​ដំណើរ​តាម​ផ្លូវ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​​យប់​ថ្ងៃ​ទី​៧…

រាជធានីភ្នំពេញ ៖ កម្ម​ការិ​នី​រោងចក្រ​ម្នាក់​​បាន​បាត់បង់ជីវិតភ្លាម​ៗ​នៅ​កន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ​​រវាង​​រថយន្ត​ធុន​ធំ ប្រភេទ​យី​ឌុ​ប បើក​បត់​ស្តាំ​ ក៏បាន​កៀរ​ និង​កិ.ន​កង់​របស់​​នារី​​រង​គ្រោះកំពុង​ជិះ​ធ្វើ​ដំណើរ​តាម​ផ្លូវ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​​យប់​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១ នៅ​ត្រង់​ចំណុច​ភ្លើងស្តុប​ផ្លូវ​ចោម​ចៅ កែង​ផ្លូវ​ទួល​ពង្រ ភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ​រាជធានីភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ សួន ចាន់​គា ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរកម្ម​ការ​នី​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ មានស្រុក​កំណើត​ភូមិ​សំពង​ជ័យ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

រថយន្ត​ធុន​ធំ ប្រភេទយីឌុប​មួយគ្រឿង​ខាងលើ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-0985 ​បើកបរ​ដោយ​ឈ្មោះ ហេង តាំង​ឡេ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​តា​កូយ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិសាត់ ខេត្តពោធិសាត់ ។ ចំណែក​ព្រូ​រថយន្ត​ឈ្មោះ រ៉េ​ត រ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល ។ ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុនពេល​​កើតហេតុ គេ​ឃើញ​នារី​រង​គ្រោះ ជិះ​កង់​មួយគ្រឿង​​ពណ៌​ទឹកប្រាក់​មួយគ្រឿង​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ចោម​ចៅ ​ក្នុងទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​ភ្លើងស្តុប​ត្រង់​កន្លែង​កើតហេតុ​ខាងលើ​ ស្រាប់តែ​មាន​រថយន្ត​ធុនធំប្រភេទយីឌុបមួយគ្រឿង​​ខាងលើ​ បើក​បរក្នុងទិសដៅពី​ពី​លិចទៅ​កើត ស្រប​ទិស​គ្នា បួង​ច​ង្កូ​ច​បត់​ស្តាំ ក៏​ជ្រុល​កៀរ​ និង​កិ.ន​នារី​រង​គ្រោះ​​កំពុង​ជិះ​កង់​នៅ​​ផ្នែក​​ខាងស្តាំ​នៃ​កង់​ក្រោយ​រថយន្ត បណ្តាល​ឲ្យ​បែកក្បាល​ខ្ទេច ​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​កន្លែង ។ ​ភ្លាម​ៗនោះ រថយន្ត​បង្ក​ព្យាយាម​បើក​រត់គេច​បាន​ចំងាយ​ជិត​១​គីឡូម៉ែត្រ ក្បែរ​ស្ពាន​ទួល​ពង្រ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​កម្លាំង​ប្រជា​ការពារ ដេញ​តាម​ចាប់​ឃាត់​បាន​ទាំង​អ្នកបើកបរ ទាំង​ព្រូ​រថយន្ត រួច​នាំ​ទៅ​កាន់​​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​១ ។

តាម​សម្តី​ក្រុម​គ្រួសារ​នារី​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​ជិះ​កង់​ចេញពី​ការងារ​ថែម​ម៉ោង​រោងចក្រ ក្បែរ​កន្លែង​កើតហេតុ ឆ្ពោះទៅ​ផ្ទះ​ជួល ​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាងលើ ក៏​ជួប​គ្រោះ​អកុសល​បែប​នេះ​តែ​ម្តង ។

បើ​តាម​សម្តី​​អ្នក​​បើកបរ​រថយន្ត​បង្ក​វិញ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​បើក​មក​តាំងពី​ខេត្តបាត់ដំបង ឆ្ពោះទៅ​ក្រុមហ៊ុន នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ លុះមក​​ដល់​ចំណុចកើតហេតុ​​ខាងលើ ក៏​បួង​ចង្កូត​បត់​ស្តាំ ចូល​ផ្លូវ​ទួល​ពង្រ ក៏​ជ្រុល​កៀរ​​និង​កិ.ន​កង់នារីរងគ្រោះ​​តែ​ម្តង ។

​ក្រោយពេលកើតហេតុ ស.ព​ជន​រង​គ្រោះ ក្រោយ​ពី​សមត្ថកិច្ច ចុះ​ទៅ​ពិនិត្យ​ស្លាកស្នាម​រួច ​ក៏បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ចាត់ចែង​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ឯ​ស្រុក​កំណើត រីឯ​វត្ថុ​តាង រថយន្ត​បង្ក និង​កង់ ​ព្រមទាំង​​អ្នក​​បើកបរ​រថយន្ត ត្រូវ​បាន​ប្រគល់​ជូន​នគរបាល វាស់វែង​រួច យក​ទៅ​កាន់​ការិយាល័យ​ចរាចរ​ជើង​គោក​ស្នងការ​ក្រុងភ្នំពេញ ​ដើម្បី​កសាង​សំណុំរឿង​​ចាត់​ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ