ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​បិណ្ឌ​១ វត្ត​៥​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត មាន​ពុទ្ធបរិស័ទ​ចូលរួម​តិច​ជាង​ឆ្នាំ​មុន​ៗ

8 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ សេចក្តីរាយការណ៍ឱ្យ​ដឹង​​នៅព្រឹក​ថ្ងៃទី​២៨ កញ្ញា ២០១៥ នេះថា ថ្ងៃកាន់​បិណ្ឌទី១​​ក្នុងក្រុង​ប៉ោយ​ប៉ែត​​ឯណោះ​វិញ វត្ត​​ចំនួន​៥​ក្នុង​ចំណោម​​វត្ត​២០ គឺឃើញ​​មានពុទ្ធ​បរិស័ទ​​ចូលរួម​​​មិន​ច្រើន​​ដូច​ឆ្នាំមុ​នៗនោះទេ ។ នេះបើ​តាម​ការ​ឱ្យ​ដឹង​ពី​​​​ម្ចាស់​វេន​​ក្នុងវត្ត​​មួយ​នីមួយៗ ។

ប្រភពបាន​ឱ្យ​ដឹងទៀត​ថា​ វត្ត​​៥នោះ​មាន ១-វត្ត​ឃោសត្ថារាម (ហៅវត្ត​ស្រះត្រាច) ២-​វត្តរង្សីសូរីរាម (ហៅវត្តថ្មី) ៣-​វត្ត​ធិនវ័នសីមា​រាម ៤-​វត្តបាលិលេយ្យ និង​៥-​វត្ត​រតនារាម​ផ្សារ​កណ្តាល (ដែល​ជា​វត្ត​ទើប​មានបញ្ហាកាលពីថ្មីៗនេះ) ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​លើកគ្នា​បាតុកម្ម​ទាមទារ​ទម្លាក់​ចៅអធិការ​វត្ត «​រតនា​រាម​» ផ្សារ​កណ្ដាល  ។ តែដោយឡែក ​វត្ត​​រង្សីសូរីរាម ហៅ​វត្ត​ថ្មី ហាក់​មាន​ពុទ្ធបរិស័ទ​ច្រើន​ក្នុង​​ចំណោម​វត្ត​ទាំង​៤​​នោះ ។

បើ​តាម​លោក​អ៊ឹង គឹមឆុង ជា​អាជីវករម្នាក់​បាន​​ឱ្យ​ដឹងថា មូលហេតុ​ដែល​ពុទ្ធបរិស័ទ​ចូល​រួមតិច​នេះ​ គឺដោយសារ​តែ​មាន​វិបត្តិ​សេដ្ឋ​កិច្ច, ​វិបត្តិ​សង្គម និង​សន្តិសុខពីប្រទេស​ជិត​ខាង​ ​ទើបធ្វើ​​ឱ្យ​មានការ​​ធ្លាក់ចុះបែបនេះ ។ ដូូចជាការបោះបាយបិណ្ឌ​វិញ ដែល​ឆ្នាំ​មុនៗ​ គឺ​មាន​ភាពអូរអ​​រ​មនុស្ស​ប្រុស-ស្រី​-ក្មេង-ចាស់​ទាំង​ម៉ូតូ​មាន​ជិត​១០០គ្រឿង​ក្នុងមួយព្រឹក តែ​ឆ្នាំនេះវិញ ការបោះបាយបិណ្ឌ​គឺ​មានតែ​ម៉ូតូ​តែ​២០​គ្រឿង​តែ​ប៉ុណ្ណោះ ។