ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្ងន់ណាស់! ៥៧៦ នាក់ឆ្លងកូវីដ-១៩ថ្ងែនេះមិនធ្លាប់នៅកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១ កម្ពុជាបានរកឃើញករណីវិជ្ចមានកូវីដ ១៩ ដល់ទៅ…

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១ កម្ពុជាបានរកឃើញករណីវិជ្ចមានកូវីដ ១៩ ដល់ទៅ ៥៧៦ នាក់ ក្នុងភូមិសាស្ត្រ រាជធានី-ខេត្ត ចំនួន ៦ ដែលនេះគឺជាចំនួនឆ្លងដ៏ច្រើនលើសលប់មិនធ្លាប់នៅកម្ពុជាចាប់តាំងពីកម្ពុជារកឃើញករណីកូវីដ-១៩ ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ឆ្នាំមុន ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីវិជ្ជមានកូវីដ ១៩ សរុប ៥៧៦ នាក់ខាងលើនេះ គឺច្រើនលើសលប់ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានចំនួនដល់ទៅ ៥៤៤ នាក់ បន្ទាប់មកគឺ ខេត្តស្វាយរៀង ១៦ នាក់ ខេត្តព្រះសីហនុ ១២ នាក់ ខេត្តកណ្តាល ១ នាក់ ខេត្តកំពង់ចាម ១ នាក់ និងខេត្តសៀមរាប ២ នាក់ ។ និងព្យាបាលជាសះស្បើយចំនួន ៧០ នាក់ ។

ដូច្នេះ ការឆ្លងក្នុងសហគមន៍សរុបកេីនដល់ ៣០៧២នាក់ នៃអ្នកឆ្លងកូវីដ សរុប ៣៦០៤នាក់ និងអ្នកសម្រាកព្យាបាល ១៥៩១នាក់អ្នកស្លា.ប់ ដោយកូវីដ -១៩ ចំនួន ២៤នាក់ ។


រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ ១៩ កាន់តែច្រើនឡើងគួរឱ្យបារម្ភខ្លាំងបំផុត ពិសេសក្នងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោយរកឃើញការឆ្លងជាបន្តបន្ទាប់នៃក្រុមអាជីវករ សន្តិសុខ និងអ្នក-ចេញចូលផ្សារអូរឫស្សី និងការផ្ទុះឡើងនូវករណីវិជ្ជមានកូវីដ ១៩ ក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ឌីន ហាន​ នៅសង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ ។

សូមរម្លឹកងថា គិតត្រឹមព្រឹកថ្ងៃទី ៨ ខែមេសា រកឃើញករណីឆ្លងថ្មីចំនួន ១១៣នាក់ ក្នុងសហមន៍ទាំងអស់ ក្នុងនោះរួមមានរាជធានីភ្នំពេញ ១០៣ នាក់ ស្វាយរៀង ៣ នាក់ ព្រះសីហនុ ៣ នាក់ ខេត្តកណ្ដាល ៣ នាក់ និង ខេត្តកំពត ១ នាក់ និងករណីជាសះស្បើយ ៩០នាក់ ។

គិតត្រឹមព្រឹកថ្ងៃទី ៧ ខែមេសា កម្ពុជាបានរកឃើញករណីឆ្លងថ្មីចំនួន ៩១នាក់ ក្នុងនោះឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ចំនួន ៩០នាក់ រួមមានភូមិសាស្ត្ររាជធានីភ្នំពេញ ៧៨ នាក់ ខេត្តស្វាយរៀង ៣ នាក់ ខេត្តត្បូងឃ្មុំ ១ នាក់ ខេត្តពោធិ៍សាត់ ១ នាក់ ខេត្តតាកែវ ៤ នាក់ ខេត្តកំពង់ចាម ១ នាក់ ខេត្តប៉ៃលិន ១ នាក់ និងខេត្ត ព្រៃវែង ១ នាក់ និងករណីនាំចូល ១ នាក់ ។ និងករណីជាសះស្បើយ ៣០នាក់ ៕






អត្ថបទសរសេរ ដោយ

កែសម្រួលដោយ