ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​-​ចិន​ដើរ​ដល់​ផ្លូវ​ទ័លច្រក​លើ​ការ​ចរចា​សង់​ទុយោ​បង្ហូរ​ប្រេងកាត់​តាម​មី​យ៉ា​ន់​ម៉ា

8 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ប្រភព​ពី​មន្ត្រីជាន់ខ្ពស់​ឲ្យ​ដឹង​ថា ប្រទេស​មី​យ៉ា​ន់​ម៉ា​និង​ចិន​ចាំបាច់​ត្រូវ​តែ​ងាក​ទៅ​រក​ការ​ចរចា​ដែល​អាច​នឹង​បញ្ចប់​ភាព​ច​ម្រោ​ង​ចម្រាស​នៃ​បញ្ហា​ទុយោ​បង្ហូរ​ប្រេង​ឆ្លងកាត់​មី​យ៉ា​ន់​ម៉ា ។

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ប្រភព​ពី​មន្ត្រីជាន់ខ្ពស់​ឲ្យ​ដឹង​ថា ប្រទេស​មី​យ៉ា​ន់​ម៉ា​និង​ចិន​ចាំបាច់​ត្រូវ​តែ​ងាក​ទៅ​រក​ការ​ចរចា​ដែល​អាច​នឹង​បញ្ចប់​ភាព​ច​ម្រោ​ង​ចម្រាស​នៃ​បញ្ហា​ទុយោ​បង្ហូរ​ប្រេង​ឆ្លងកាត់​មី​យ៉ា​ន់​ម៉ា ។

មន្ត្រីជាន់ខ្ពស់​រូប​នោះ​បាន​ប្រាប់​កាសែត​មី​យ៉ា​ន់​ម៉ា​ថែម​ស៍​ថា ស្រប​ពេល​ដែល​បំពង់​ទុយោ​បង្ហូរ​ប្រេង​ឆៅ​អាស៊ី​អាគ្នេយ៍ (SEAOP) ត្រូវ​បាន​បញ្ចា​ប់​កា​រត​ភ្ជាប់​ជា​ចាំបាច់​ចាប់តាំងពី​ដើមឆ្នាំ​២០១៥​រួច​មក ទុយោ​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​បន្ទាប់បន្សំ​របស់​ខ្លួន ក៏​កំពុង​ប្រតិបត្តិការ​រួចរាល់​ដែរ ខណៈ​ដែល​វា​នៅ​តែ​មិន​ទាន់​រក​ដំណោះស្រាយ​នៃ​ជម្លោះ​លើ​ការ​វិនិយោគ​និង​ផ្នែក​ពន្ធដារ​បាន​នៅឡើយ ។

ទុយោ​បង្ហូរ​ប្រេង​ដែល​កំពុង​មាន​វិវាទ​នេះ​ផ្តល់​ឲ្យ​នូវ​ផ្លូវ​កាត់​សម្រាប់​ការ​ផ្គត់ផ្គង់​ប្រេង​ឆៅ​របស់​មជ្ឈិម​បូព៌​៌ា​ដល់​ប្រទេស​ចិន ជា​ជាង​ការ​ដឹក​ជញ្ជូន​តាម​ភាគ​ខាងត្បូង​ប្រទេស​សិង្ហ​បុរី ។ វា​ផ្គត់ផ្គង់​ដល់ Made Island ក្នុង​រដ្ឋ Rakhine និង​បញ្ជូន​តាម​បំពង់​ទុយោ​ប្រវែង​៧០០​គីឡូម៉ែត្រ​ឆ្លងកាត់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ទៅ​ដល់​បណ្តាញ​ផ្លូវ​ចុងបញ្ចប់​របស់​ខ្លួន​ក្នុង​ខេត្ត​យូ​ណា​ន ប្រទេស​ចិន ។

ការ​វិនិច្ឆ័យ​នៃ​ប្រតិបត្តិការ​នេះ​ត្រូវ​បាន​គេ​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​អំឡុង​ខែមករា ប៉ុន្តែ​កិច្ចព្រមព្រៀង​ជាមួយនឹង​អាជ្ញាធរ​កំពង់​ផែ​មី​យ៉ា​ន់​ម៉ា ក្នុង​ការ​ផ្គត់ផ្គង់​ប្រេង​ឆៅ​នៅ​កោះ Made Island និង​កិច្ចព្រមព្រៀង​ដឹក​ជញ្ជូន​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​ប្រេង​ជាតិ​របស់​ចិន (Chinaoil) តម្រូវ​ឲ្យ​មានការ​ចរចា​កម្រិត​ថ្នាក់​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​បន្ថែម​ទៀត ។

ប្រភព​ផ្លូវការ​មួយ​ពី​សហគ្រាស​ប្រេង​និង​ឧស្ម័ន​មី​យ៉ា​ន់​ម៉ា​ឲ្យ​ដឹង​ថា «​បច្ចុប្បន្ន​វា​ស្ថិត​នៅ​លើ​លទ្ធភាព​របស់​យើង​នៅ​ក្នុង​ការ​សម្រេចចិត្ត​លើ​ការ​ចុះ​កិច្ចព្រមព្រៀង​សម្រាប់​គម្រោង​នេះ​ដែល​យើង​កាន់កាប់​ភាគហ៊ុន​៤៩,១%​ក្នុង​គម្រោង » ។ លោក​បាន​បដិសេធ​ទៅ​នឹង​ភាព​រឹង​ចចេស ខណៈ​ដែល​លោក​មិន​អនុញ្ញាត​ឲ្យ​មានការ​ថ្លែងប្រាប់​សារព័ត៌មាន ។

កិច្ចព្រមព្រៀង​ក្នុង​ការ​សង់​បំពង់​ទុយោ​បង្ហូរ​ប្រេង​នេះ ត្រូវ​បាន​ចុះហត្ថលេខា​ក្នុង​អំឡុង​ឆ្នាំ​២០០៨ ជាមួយនឹង​ការ​បិទ​បញ្ចប់​ការ​សាងសង់​ជា​ចាំបាច់​នៅ​ដើមឆ្នាំ​២០១៥​នេះ ។
ប្រភព​ឲ្យ​ដឹង​ទៀត​ថា « ការ​ចរចា​ជាមួយ​អាជ្ញាធរ​កំពង់​ផែ​មី​យ៉ា​ន់​ម៉ា​នៅ​ក្នុង​ការ​ប្រើប្រាស់​កំពង់​ផែ​កោះ Made Island ត្រូវ​បាន​បញ្ចប់​ដោយ​គ្មាន​លទ្ធផល​អ្វី​ឡើយ »​។ វា​គឺ​ស្ថិត​លើ​កម្រិត​ក្នុង​ការ​ចរចា​របស់​យើង ។

ភាព​ស្រ​ដៀង​គ្នា​នេះ​ដែរ ចំពោះ​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន​ប្រេង​របស់​ចិន (CNPC​ឬ​Chinaoil)​លើ​ភាគហ៊ុន​ដទៃ​ទៀត និង​ប្រតិបត្តិ​ករ​សំខាន់​នៃ​ទុយោ​ប្រេង​នេះ មិន​គួរ​ត្រូវ​បាន​បញ្ចប់​ដោយសារ​តែ​ក្តី​បារម្ភ​លើ​ការ​បង់ពន្ធ និង​ការ​គិតថ្លៃ​សេវា​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ​ឡើយ ខណៈ​ដែល​វា​ត្រូវ​បាន​បិទ​បញ្ចប់​កាលពីដើម​ឡើយ ក្នុងអំឡុងពេល​នៃ​ការ​កាន់​អំណាច​របស់​រដ្ឋាភិបាល​មុន​រួច​មក​ហើយ​នោះ ។

មន្ត្រី​ផ្លូវការ​របស់​សហគ្រាស​ប្រេង​និង​ឧស្ម័ន​មី​យ៉ា​ន់​ម៉ា​បាន​ថ្លែង​ថា ក្នុង​ចំណោម​អាយុកាល​នៃ​កិច្ចព្រមព្រៀង​ខ្លះ គឺ​មិន​អូស​បន្លាយពេល​យូរ​ឡើយ ទាក់ទិន​នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​មេដឹកនាំ​របស់​មី​យ៉ា​ន់​ម៉ា ខណៈ​ដែល​វា​នៅ​តែ​ពុំ​មានការ​ព្រមព្រៀង​ដដែល​លើ​ថ្លៃ​ឈ្នួល និង​ការ​បង់ពន្ធ​ផ្សេង​ៗ ។

ទុយោ​បង្ហូរ​ប្រេង​នេះ​មាន​ទំហំ​ទឹកប្រាក់​២,៤៥​ប៊ី​លាន​ដុល្លារ​នៅ​ក្នុង​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ប្រេង​ចិន​ដែល​កាន់កាប់​ភាគហ៊ុន​៥០,៩% ហើយ​នៅ​សេសសល់​គឺ​កាន់កាប់​ដោយ​មី​យ៉ា​ន់​ម៉ា ។ ម្យ៉ាងទៀត វា​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន​ប្រេង​ឆៅ​ប្រចាំឆ្នាំ​ចំនួន​២២​លាន​តោន​ឯណោះ ។

យោង​តាម​របាយការណ៍​ពី​រដ្ឋបាល​ព័ត៌មាន​ថាមពល​របស់​សហរដ្ឋអាមេរិក​ឲ្យ​ដឹង​ថា ចិន​បាន​ប្រែ​ក្លាយជា​អតិថិជន​ថាមពល​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១១ ហើយ​ក៏​ជា​អតិថិជន​ប្រេង​ធំ​ជាងគេ​ទី​២​លើ​សកលលោក​ដែរ បន្ទាប់​ពី​សហរដ្ឋអាមេរិក ។ ចិន​បាន​នាំ​ចូល​ប្រេង​ឆៅ​ជា​មធ្យម​ជិត​៦,២​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ កាលពី​ឆ្នាំ​២០១៤ កើនឡើង​១០%​ធៀប​នឹង​បរិមាណ​៥,៦​លាន​បារ៉ែល​កាលពី​ឆ្នាំ​២០១៣ ។

ដោយឡែក​របាយការណ៍​មួយ​កាលពី​ខែឧសភា​ឆ្នាំ​២០១៥​នេះ​បង្ហាញ​ថា បំពង់​បង្ហូរ​ប្រេង​មី​យ៉ា​ន់​ម៉ា​-​ចិន ត្រូវ​បាន​គេ​ព្យាករ​ទុក​ថា​នឹង​ប្រែ​ក្លាយជា​បណ្តាញ​មួយ​ក្នុង​ចំណោម​បណ្តាញ​ផ្លូវ​នាំ​ចូល​ប្រេង​ដ៏​សំខាន់​របស់​ចិន ។ ក្រុមហ៊ុន​សាជីវកម្ម​ប្រេង​ចិន​គ្រោង​នឹង​បញ្ជូន​ប្រេង​ឆៅ​ពី​បំពង់​ទុយោ​នេះ​ទៅ​បម្រើ​ឲ្យ​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ខេត្ត​យូ​ណា​ន ដែល​នឹង​ត្រូវ​រៀបចំ​បើក​ដំណើរការ​នៅ​ឆ្នាំ​២០១៦ ក៏​ដូច​ជា​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​Chongqing ដែល​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០១៧​ផង​ដែរ ។
មន្ត្រី​សហគ្រាស​ប្រេង​និង​ឧស្ម័ន​មី​យ៉ា​ន់​ម៉ា​ឲ្យ​ដឹង​ថា រោងចក្រ​នៅ​យូ​ណា​ន​គឺ​ស្ថិត​ក្នុង​ការ​សាងសង់​នៅឡើយ ។

លោក​បាន​ថ្លែង​ថា «​រោងចក្រ​ចម្រាញ់​ប្រេង​នេះ​នឹង​ត្រូវ​បាន​ចុះ​កិច្ចសន្យា ដែល​វា​ស្ថិត​ក្នុង​ចំណោម​រោងចក្រ​មួយ​ដែល​មានការ​ពន្យារ គម្រោង ខណៈ​ពេល​នៃ​ការ​ធ្លាក់​ចុះ​ក្នុង​តម្លៃ​ប្រេង​ឆៅ » ។

ទោះជា​យ៉ាងណា គម្រោង​នេះ​នៅ​តែ​មានការ​ចាប់អារម្មណ៍​លើ​ភាគហ៊ុន​ធំ​ដែល​មានការ​ច​ម្រោ​ង​ចម្រាស​ដដែល ។ វា​គឺជា​គម្រោង​មួយ​ដែល​ប្រសើរ​បំផុត​នៅ​ក្នុង​ការ​ទាញ​យក​ប្រយោជន៍​របស់​ចិន​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ហើយ​មានការ​ទិស​ដៅ​ផ្ទុយ​ពី​សាធារណៈ និង​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែរ ។

កាលពី​ឆ្នាំ​២០១១​ក្នុង​ចំណោម​នៃ​សកម្មភាព​ដំបូង​គេ​របស់​លោក​ប្រធានាធិបតី​សេន ថេ​ន គឺ​ការ​ពន្យារពេល​នូវ​គម្រោង​ធំ​ៗ​ផ្សេង​ៗ​របស់​ចិន​ក្នុង​រដ្ឋ Kachin ។ គម្រោង​នោះ​កើត​ចេញពី​ក្រោម​ការ​វាយប្រហារ​ពី​ក្តី​បារម្ភ​លើ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​របស់​ខ្លួន ។ ភាព​ស្រ​ដៀង​គ្នា​នេះ​ដែរ គឺ​រដ្ឋាភិបាល​បាន​ធ្វើការ​ចរចា​ឡើង​វិញ​នៅ​គម្រោង​រ៉ែ​ស្ពាន់​ឬ​ទង់ដែង​នៅ Letpadaung កាលពី​ឆ្នាំ​២០១៣ ។

ទុយោ​បង្ហូរ​ប្រេង​ដែល​មាន​ប្រវែង​៧៧១​គីឡូម៉ែត្រ​នេះ​គឺជា​អ្នក​បង្កើត​ចំណូល​មួយ​ផ្នែក​ដល់​មី​យ៉ា​ន់​ម៉ា ពោល​គឺ​ប្រទេស​នេះ​នឹង​ទទួល​បាន​ដោយ​ផ្ទាល់​លើ​ថ្លៃ​សេវា​ក្នុង​ផ្លូវត្រូវ​ចំនួន​១៣,៨១​លាន​ដុល្លារ​ពី​បំពង់​ទុយោ​បង្ហូរ​ប្រេង​និង​ឧស្ម័ន​ក្នុង​មួយ​ឆ្នាំ​ៗ ក៏​ដូច​ជា​ថ្លៃ​ដឹក​ជញ្ជូន​ឆ្លងកាត់​១​ដុល្លារ​ក្នុង​មួយ​តោន​ដែរ​នៃ​ប្រេង​ឆៅ​ដែល​បាន​ដឹក​ឆ្លងកាត់​មី​យ៉ា​ន់​ទៅ​កាន់​ប្រទេស​ចិន​ក្រោម​កិច្ចព្រមព្រៀង​សម្បទាន​៣០​ឆ្នាំ ។ 

លោក Pyi Wa Tun មន្ត្រី​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ថាមពល Parami Engergy បាន​លើក​ឡើង​ថា «​គម្រោង​មួយ​ចំនួន​ដែល​បាន​អនុម័ត​កាលពីមុន​មាន​ក្តី​បារម្ភ​ខ្លះ​ៗ​ពី​ការ​ប៉ះពាល់​ដល់​បរិស្ថាន​និង​សង្គម ។ ម្យ៉ាងទៀត​ចំពោះ​គម្រោង​ខ្លះ​យើង​មិន​ច្បាស់​ឡើយ​ពី​ការ​ផ្តល់​គុណប្រយោជន៍​សេដ្ឋកិច្ច​សម្រាប់​មី​យ៉ា​ន់​ម៉ា​» ។ លោក​បាន​បន្ថែម​ថា  ការ​ផ្លាស់​ប្តូរ​ដែល​អាច​ធ្វើ​ទៅ​បាន​របស់​រដ្ឋាភិបាល​អាច​ជា​ហានិភ័យ​សម្រាប់​បណ្តា​វិនិយោគិន​និង​អ្នក​អភិវឌ្ឍន៍​នានា ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ហានិភ័យ​នោះ​អាច​ធ្វើ​ឲ្យ​ថយ​ចុះ​ក្នុង​កម្រិត​អប្បបរមា​ដែល​រាប់​បញ្ចូល​សមាគម​ពហុភាគី​ដូច​ជា ធនាគារពិភពលោក សាជីវកម្ម​ហិរញ្ញវត្ថុ​អ​ន្ថ​រ​ជាតិ និង​ធនាគារអភិវឌ្ឍន៍អាស៊ី គឺ​ពួក​អង្គការ​ទាំងនេះ​អាច​ពាំនាំ​មក​នូវ​ការ​អនុវត្ត​ដ៏​ប្រសើរ​បំផុត​ពី​ជុំវិញ​ពិភពលោក​នៅ​ក្នុង​ការ​កត់សម្គាល់​នូវ​ចូលរួម​ជា​សហគមន៍ បញ្ហា​បរិស្ថាន និង​គុណប្រយោជន៍​សេដ្ឋកិច្ច​សម្រាប់​ប្រជាជន​មី​យ៉ា​ន់​ម៉ា ។

យោង​តាម​ព័ត៌មាន​មុន​នេះ​របស់ SEAOP ឲ្យ​ដឹង​ថា គម្រោង​ទុយោ​បង្ហូរ​ប្រេង​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​សហប្រតិបត្តិការ​នៃ​កម្មវិធី​នៃ​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គម​ចំនួន​ទឹកប្រាក់​១៣,២៦​លាន​ដុល្លារ​រហូត​មក​ដល់​ពេល​នេះ ៕​