កម្មកររ៉ែធ្យូងថ្មយ៉ាងហោចណាស់៧នាក់បានស្លាប់ និង៤៥នាក់ទៀតបាត់ខ្លួនក្រោយពីមានការផ្ទុះជាបន្តបន្ទាប់កើតឡើងកាលពីល្ងាចថ្ងៃទី២០ មីនា កន្លងមក នៅអណ្តូងរ៉ែធ្យូងថ្មមួយនៅក្បែរទីក្រុងកេតា ខេត្តបាលូជីស្ថាន ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន ។ តាមប្រភពព័ត៌មានថា ការផ្ទុះនៅអណ្តូងរ៉ែនោះកើតឡើងនៅពេលឧស្ម័នមេតានក្នុងអណ្តូងរ៉ែកើនឡើងខ្លាំង ។
អណ្តូងរ៉ែនោះមានជំរៅតាមដំណាក់កាលចាប់ពី២០០ហ្វូតដល់១.០០០ហ្វូត ហើយមានកម្មករ៥២នាក់ធ្វើការតាមកម្រិតផ្សេងៗគ្នានៅពេលកើតមានការផ្ទុះនេះ ។
តាមសេចក្តីរាយការណ៍ថា កម្មករ៤៥នាក់ ដែលជាប់ក្នុងអណ្តូងរ៉ែនោះប្រហែលជាត្រូវស្លាប់ទាំងអស់ ៕
ចែករំលែកព័តមាននេះ