បន្លែទាំងឡាយដែលរងការឆ្លងវិទ្យុសកម្មខ្ពស់ត្រូវបានរកឃើញនៅចម្ងាយដល់ទៅជាង១០០គីឡូម៉ែត្រពីមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាដាយអ៊ីជី។ អ្នកនាំពាក្យម្នាក់របស់រដ្ឋាភិបាលបានទទួលស្គាល់កាលពីថ្ងៃទី២១ មីនា ថា នោះជាគ្រោះថ្នាក់ដល់សុខភាពដ៏សំខាន់មួយដែលទាក់ទិនដល់ការធ្លាយវិទ្យុសកម្មដែលកើតមាននៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាទីមួយ។ នោះជាការបំពុលដល់ផលិតផលស្បៀង។ កំរិតនៃវិទ្យុសកម្មខុសធម្មតាមួយត្រូវបានរកឃើញក្នុងទឹកដោះគោ និងលើបន្លែជប៉ុន EPINARDS និង KAKINA ដែលមានស្លឹកពណ៌ខៀវ។ លោកបានវាយតំលៃសភាពការណ៍ថា ធ្ងន់ធ្ងរដើម្បីចេញបញ្ជាដល់ទីក្រុង៤នៅភាគពាយ័ព្យប្រទេស គឺទីក្រុងអ៊ីបា រ៉ាគីតូជីហ្ស៊ី ហ្គុនម៉ា និងហ្វូគូស៊ីម៉ា ផ្អាកចែកចាយបន្លែទាំងនេះ។ ទីក្រុងហ្វូគូសីុម៉ានឹងត្រូវហាមឃាត់ផងដែរការលក់ទឹកដោះគោ ដែលទទួលការចម្លងវិទ្យុសកម្មយ៉ាងលឿនពេលមានការសាយភាយវិទ្យុសកម្ម។
គណៈកម្មាធិការស្រាវជ្រាវ និងព័ត៌មានឯករាជ្យស្តីពីវិទ្យុសកម្ម (CRIIRAD)មានការព្រួយបារម្ភជាពិសេសចំពោះកំរិតអីុយ៉ូត១៣១ ជាវិទ្យុសកម្មនុយក្លេអ៊ែរមួយដែលចូលទៅនៅនឹងក្រពេញទឹកមាត់ ហើយបង្កឱ្យមានជំងឺមហារីកទាំងឡាយ រួចពុំមែនតែត្រឹមនៅក្បែរមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាប៉ុណ្ណោះទេ ក៏ប៉ុន្តែរហូតដល់ភាគខាងជើងនៃទីក្រុងអ៊ីបារ៉ាគីពោលក្នុងចម្ងាយរវាងពី៨០ទៅ១២០គីឡូម៉ែត្រពីហ្វូគូស៊ីម៉ា។ ការឆ្លងវិទ្យុសកម្មក៏មានខ្ពស់ដែរ នៅហ៊ីតាជីដែលនៅទីនោះការធ្វើតេស្តកាលពីថ្ងៃទី១៨ មីនា កន្លងមកនេះលើបន្លែ EPINARDS បង្ហាញពីអត្រាវិទ្យុសកម្មខ្ពស់ពី៥៤ទៅ១០០BECQUERELS ក្នុងមួយគីឡូក្រាមពោលមានកំរិត២៧ដងលើសពីកំរិតអនុញ្ញាតនៅជប៉ុន។ ក្រពេញទឹកមាត់ដែលដើរតួនាទីសំខាន់មួយសំរាប់ការធំធាត់គឺសំរាប់ក្មេងងាយទទួលយកណាស់នូវអ៊ីយ៉ូត១៣១ជាងមនុស្សពេញវ័យ៕


ចែករំលែកព័តមាននេះ