ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងព្រេង​និទាន​ពី​បុណ្យ​សែន​ព្រះ​ខែ​តាម​ប្រពៃណី​ចិន

8 ឆ្នាំ មុន

នំ​សែន​ព្រះ​ខែ គឺជា​វត្ថុ​ដ៏​សំខាន់​ប្រើ​នៅ​ក្នុង​ពិធីបុណ្យ «​សែន​ព្រះ​ខែ​» ឬ «​ពិធីបុណ្យ​ជុង​ឈី​វ​» នៅ​ខែពេញបូណ៌មី​តាម​ប្រពៃណី​ចិន ។
ជនជាតិ​ចិន​មាន​ជំនឿ​ថា «​ព្រះ​ចន្ទ​» តំណាង ឱ្យ​ស្ត្រីភេទ

នំ​សែន​ព្រះ​ខែ គឺជា​វត្ថុ​ដ៏​សំខាន់​ប្រើ​នៅ​ក្នុង​ពិធីបុណ្យ «​សែន​ព្រះ​ខែ​» ឬ «​ពិធីបុណ្យ​ជុង​ឈី​វ​» នៅ​ខែពេញបូណ៌មី​តាម​ប្រពៃណី​ចិន ។
ជនជាតិ​ចិន​មាន​ជំនឿ​ថា «​ព្រះ​ចន្ទ​» តំណាង   ឱ្យ​ស្ត្រីភេទ មាន​ភាព​ស្រស់ស្រាយ ត្រជាក់ត្រជុំ និង​ជា​និមិត្តរូប​នៃ​ក្តី​ស្រឡាញ់ ។
ទំនៀមទម្លាប់​នៃ​ពិធីបុណ្យ​សែន​ព្រះ​ខែ មានរឿង​ព្រេង​និទាន​ពី​ព្រះ​នាង «​ទេពធីតា​ឆាង​អឺ​» ។

រឿងព្រេង​និទាន​តំណាល​ថា​ព្រះ​នាង​ឆាង​អឺ ជា​ស្ត្រី​ដ៏​ស្រស់​ស្អាត​បាន​សោយ​ថ្នាំ​វេទមន្ត​ដ៏​វិសេស​ធ្វើ​ឱ្យ​អាច​ហោះហើរ​នៅ​លើ​ដួងព្រះចន្ទ​បាន ។ ក្រោយមក​ព្រះ​នាង​ឆាង​អឺ មានជីវិត​អមតៈ ក្លាយជា​«​ទេពធីតា​នៃ​ព្រះ​ចន្ទ​»​។

ព្រះ​នាង​ឆាង​អឺ គឺជា​ទេពធីតា មាន​ក្តី​មេត្តា​ដល់​មនុស្សលោក ។ នៅ​ពេល​ឈាន​ចូល​ដល់​រដូវ​ដាំ​ដុះ ព្រះ​នាង​ឆាង​អឺ​តែងតែ​ប្រោះព្រំ​ទឹកអម្រឹត​លើ​ផែនដី និង​ស្រោចស្រព​ដំណាំ​របស់​កសិករ ។ ដោយសារ​បែប​នោះ​ហើយ​ទើប​មនុស្សលោក​សម្តែង​ការ​ដឹងគុណ​ព្រះ​នាង​ទេពធីតា​ឆាង​អឺ ដោយ​យកនំ​ដ៏​ពិសេស​ហៅ​ថា «​នំ​សែន​ព្រះ​ខែ​»​ដាក់​សែន​ឧទ្ទិស​ជូន ។

ក្រៅពី​នោះ​មានរឿង​ព្រេង​តំណាល​ខុស​ប្លែក​គ្នា​មួយ​ចំនួន​ទៀត ប៉ុន្តែ​អត្ថន័យ​ចម្បង គឺ​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត និង​ការ​មានចិត្ត​មេត្តាធម៌​របស់​ទេពធីតា​ដួង​ចន្ទ​ឆាង​អឺ ទើប​ក្លាយជា​ទំនៀមទម្លាប់​បុណ្យ​សែន​ព្រះ​ខែ​មក​ដល់​បច្ចុប្បន្ន ។

របៀបរបប​នៃ​ការ​សែន​ព្រះ​ខែ គឺ​កាលពីដើម​ឡើយ​បុរស​ជនជាតិ​ចិន​មិន​និយម​សែន​ព្រះ​ខែ​ទេ ព្រោះ​មាន​ជំនឿ​ថា​ព្រះ​ចន្ទ​គឺជា​ធាតុ​ស្រី ហេតុ​ដូច្នេះ​ទើប​ឱ្យ​ស្ត្រី​ជា​អ្នក​សែន ប៉ុន្តែ​បច្ចុប្បន្ន​បុរស​ក៏​អាច​សែន​ព្រះ​ខែ​បាន​ដែរ និង​ស្ត្រី​ជា​អ្នក​ចាប់ផ្តើម​សែន​ដំបូង ។

ពិធី​សែន​ព្រះ​ខែ​ចាប់ផ្តើម​តាំងពី​សែន​នៅ​ពេល​ព្រឹក ឧទ្ទិស​ដល់​បុព្វបុរស និង​សែន​សំពះ​ព្រះ​ខែ​នៅ​ពេល​ព្រលប់ ។ ពិធី​សែន​ចាប់ផ្តើម​តាំងពី​ព្រះ​ចន្ទ​រះ និង​គួរ​សែន​ឱ្យ​រួចរាល់​នៅ​មុន​ពេល​ព្រះ​ចន្ទ​រះ​នៅ​ចំ​ពីលើ​ក្បាល ។

នៅ​ពេល​បញ្ចប់​ពិធី​សែន​ព្រះ​ខែ សមាជិក​ក្រុម​គ្រួសារ​ត្រូវ​ជួបជុំ​គ្នា​ទទួលទាន​នំ​សែន​ព្រះ​ខែ​ដោយ​បែងចែក​ឱ្យ​ស្មើនឹង​ចំនួន​មនុស្ស​ក្នុង​គ្រួសារ និង​នំ​ត្រូវ​មាន​ទំហំ ប៉ុន​ៗ​គ្នា ។ នំ​សែន​ព្រះ​ខែ គឺជា​និមិត្តរូប​នៃ​សាមគ្គីភាព និង​កិច្ចសហការ​យ៉ាង​ស្អិត​ល្មួត​របស់​មនុស្ស​ក្នុង​គ្រួសារ ៕