ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចោរ​គាស់​ផ្ទះ​២​នាក់​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ចាប់បានវាយ​ស្ទើរ​ស្លា.ប់

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖​ ចោរ​គាស់​​ផ្ទះ​២នាក់​ត្រូវ​​ប្រជាពលរដ្ឋ​ចាប់​បាន​​​វាយ​ស្ទើរ​ស្លា.ប់​ពេល​បម្រុង​ចូល​លួច​ទ្រព្យ​សម្បត្តិ​ក្នុងផ្ទះ​​គេ កាល​ពីវេលា​ម៉ោង​៥​​ព្រឹក ថ្ងៃ​ទី​២៦ ​កញ្ញា ​២០១៥

រាជ​ធានីភ្នំពេញ​ ៖​ ចោរ​គាស់​​ផ្ទះ​២នាក់​ត្រូវ​​ប្រជាពលរដ្ឋ​ចាប់​បាន​​​វាយ​ស្ទើរ​ស្លាប់​ពេល​បម្រុង​ចូល​លួច​ទ្រព្យ​សម្បត្តិ​ក្នុងផ្ទះ​​គេ កាល​ពីវេលា​ម៉ោង​៥​​ព្រឹក ថ្ងៃ​ទី​២៦ ​កញ្ញា ​២០១៥​ នៅ​ចំណុច​ផ្លូវ​១៨៦Z ក្រុម​២៣​ ស្ថិត​នៅ​ភូមិ​៩ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។

ជនសង្ស័យ​មានឈ្មោះ ឃឹម ដែន ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ​មុខរបរ​កម្មករ​លី​សែង ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ​ត្រូវ​ប្រជាពលរដ្ឋ​វាយ​បែក​មាត់ និង​ម្នាក់​ទៀត​ឈ្មោះ អ៊ិន ណា​រិ​ទ្ធិ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ មុខរបរ​កម្មករ​លី​សែង ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​សាមគ្គី សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ​។

​ម្ចាស់ផ្ទះ​ជួល​មានឈ្មោះ លី គឹ​មសាន្ត ​ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន បានឱ្យ​ដឹង​ថា​ នៅយប់​ថ្ងៃ​កើតហេតុ​រូប​គេ​មានកម្ម​វិធី​ផឹក​ស៊ី និង​ចូល​ខារ៉ាអូខេ​រហូត​ដល់​ម៉ោង​៤​ទៀប​ភ្លឺ​ទើប​មក​ដល់​ផ្ទះ​វិញ​ចាក់សោ​​ចូល​ដេក​ធម្មតា ​លុះ​ឭ​អ្នក​ជិតខាង​ស្រែ​កថា ​ចោរ​គាស់​ផ្ទះ​រូប​គេ​ក៏​ស្ទុះ​ចេញ​មក​ទើប​ដឹង​ថា ​ចោរ​គាស់​ផ្ទះ​របស់​ខ្លួន ​ហើយ​ក៏​មិន​បាន​បាត់បង់​ទ្រព្យ​អ្វី​ដែរ ​រួច​សមត្ថកិច្ច​បានឱ្យ​រូប​គេ​មក​ដាក់​ពាក្យបណ្ដឹង​ដែល​ចោរ​គាស់​ផ្ទះ​មិន​បាន​សំរេច៕