ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​វិនិយោគ Mapletee សម្លឹង​ឃើញ​វៀតណាម​ជា​កាលានុវត្តភាព​នៃ​កំណើន

8 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន Mapletree Investments បាន​ឲ្យ​ដឹង​ថា អចលនទ្រព្យ​ក្នុង​ប្រទេស​វៀតណាម​គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ខុស​គ្នា​មួយ​នៅ​ក្នុង​រឿង​ដែល​កើតឡើង​ច្រំ​ដែល​ៗ​ក្នុង

ប្រទេស​វៀតណាម ៖ នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន Mapletree Investments បាន​ឲ្យ​ដឹង​ថា អចលនទ្រព្យ​ក្នុង​ប្រទេស​វៀតណាម​គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ខុស​គ្នា​មួយ​នៅ​ក្នុង​រឿង​ដែល​កើតឡើង​ច្រំ​ដែល​ៗ​ក្នុង​វិស័យ​អចលនទ្រព្យ ធៀប​នឹង​តំបន់​អាស៊ី​អាគ្នេយ៍​ដទៃ​ទៀត ហើយ​ក៏​មាន​សញ្ញា​ផ្សេង​ៗ​ដែល​បង្ហាញ​ថា​ទីផ្សារ​កំពុង​មានការ​ប្រែប្រួល ។

លោកស្រី Wendy Koh បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​សៅរ៍​ថា ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​នេះ​បាន​ចាប់ផ្តើម​អាជីវកម្ម SC Vivocity ជា​ផ្លូវការ​ដែល​ជា​មជ្ឈមណ្ឌល​លក់ទំនិញ​ដំបូង​គេ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​ក្រុមហ៊ុន​ក៏​កំពុង​ស្វែងរក​លទ្ធភាព​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​អភិវឌ្ឍន៍​គម្រោង​ទី​២​នៅ​ក្នុង​ហូ​ជី​មិ​ញ​ផង​ដែរ ។

លោកស្រី​បាន​កត់​សម្គាល់ថា « វៀតណាម​កំពុង​សម្លឹង​មើល​ពី​កំណើនសេដ្ឋកិច្ច​ខ្លាំង​កម្រិត​មធ្យម ជា​ពិសេស​បើ​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង​តំបន់​ដទៃ​នៅ​អាស៊ី​អាគ្នេយ៍ ។ កំណើន​ចំណូល​គឺ​មាន​អត្រា​កើនឡើង​ខ្លាំង​ជាមួយ​ការ​កើនឡើង​នៃ​នគរូបនីយកម្ម និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស » ។

«​តម្លៃ​អចលនទ្រព្យ​ក្នុង​ប្រទេស​វៀតណាម​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ហើយ​យើង​កំពុង​តែ​ចាប់ផ្តើម​មើលឃើញ​ពី​ការ​រើប​ឡើង​វិញ​ខ្លះ​ដែរ​» ។

Mapletree បាន​ឈាន​ជើង​ចូល​ទីផ្សារ​អចលនទ្រព្យ​វៀតណាម​ជា​លើក​ដំបូង​កាលពី​ឆ្នាំ​២០០៥​ក្នុង​វិស័យ​ភស្តុ​ភារ​(​ដឹក​ជញ្ជូន​) ។ ក្រុមហ៊ុន​បាន​ពង្រីក​ខ្លួន​ចូល​ទៅ​ក្នុង​ឧទ្យាន​ឧស្សាហកម្ម​ដែល​ទទួល​បាន​នូវ​គម្រោង Pacific Place ក្នុង​ក្រុង​ហាណូយ​ដែល​ជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ជាមួយនឹង​ការិយាល័យ ផ្ទះល្វែង​សេវាកម្ម​និង​ការ​លក់រាយ និង​អគារ​ការិយាល័យ CentrePoint ក្នុង​ក្រុង​ហូ​ជី​មិញជា​ដើម ។

ចំណែក SC Vivocity ទើបនឹង​ចាប់ផ្តើម​បើក​ឲ្យ​ដំណើរការ​ថ្មី​នេះ​គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​គម្រោង Saigon South Place ដែល​បាន​បញ្ចូល​ទៅ​ក្នុង​ការ​អភិវឌ្ឍ​បែប​ចម្រុះ​លើ​ផ្ទៃដី​៤,៤​ហិ​កតា​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ ។ ម្យ៉ាងទៀត SC Vivocity ត្រូវ​បាន​អភិវឌ្ឍន៍​តាម​រយៈ​សម្ព័ន្ធ​អាជីវកម្ម​រវាង ក្រុមហ៊ុន Mapletree Investments និង ក្រុមហ៊ុន​រួម​ភាគហ៊ុន Saigon Co.op Investment Development និង​សាខា​លក់រាយ Vietnam Saigon Co.op ។

Saigon South Place ក៏​នឹង​បញ្ចូល​ការិយាល័យ​កម្រិត A និង​អគារ​ផ្ទះល្វែង​សម្រាប់​បម្រើ​ឲ្យ​ផ្នែក​សេវាកម្ម​ផង​ដែរ ។ នៅ​ក្នុង​ប្លុក​ការិយាល័យ​ដំបូង​គេ​នឹង​មាន​ផ្ទៃក្រឡា​ជិត​៣​ម៉ឺន​ម៉ែត្រការ៉េ ដែល​គេ​សង្កេត​ឃើញ​មានការ​លើកទឹកចិត្ត​បរិមាណ​នៃ​ការ​ស្នើ​និង​ការ​បិទ​បញ្ចប់​គម្រោង​នៅ​ចុងឆ្នាំ​ក្រោយ ។

Mapletree ដាក់​ទិស​ដៅ​ចាប់ផ្តើម​សាងសង់​ផ្ទះល្វែង​សេវាកម្ម ដែល​នឹង​មាន​ចំនួន​សរុប​ជាង​៤០០​យូ​នី​ត​នៅ​ដើមឆ្នាំ​ក្រោយ​។​សំណង់​ទាំងនោះ​នឹង​ត្រូវ​បាន​ប្រតិបត្តិការ​ដោយ Oakwood Asia Pacific ក្នុង​នោះ​ក្រុមហ៊ុន Mapletree មាន​ភាគហ៊ុន​៤៩%​កាលពី​ឆ្នាំទៅ​។

លោកស្រី Koh បាន​ថ្លែង​ថា ក្រុមហ៊ុន​ក៏​កំពុង​មានការ​ចរចា និង​ការ​ស្វែងរក​ឱកាស​យ៉ាង​សកម្ម​នៅ​ក្នុង​ក្រុង​ហូ​ជី​មិ​ញ ក៏​ដូច​ជា​បណ្តា​ទីក្រុង​ដទៃ​ទៀត​ក្នុង​ប្រទេស​វៀតណាម​។ លើស​ពី​នេះ​ក្រុមហ៊ុន​កំពុង​ពិចារណា​លើ​គម្រោង​លំនៅ​ឋាន​និង​ការិយាល័យ​ហើយ​ថែម​ទាំង​ចាប់​បើក​ទាំង​ការ​បំពេញ​ទ្រព្យសកម្ម និង​ការ​អភិវឌ្ឍ​ទ្រព្យសកម្ម​លើ​មូលដ្ឋាន​នៃ​ការ​ជ្រើសរើស ។

រីឯ​អ្នកតំណាង​របស់​គណៈកម្មការ​ក្រុង​ហូ​ជី​មិ​ញ បាន​ថ្លែង​នៅ​ក្នុង​ការ​បើក​ការ​វិនិយោគ​បរទេស​កាលពី​ម្សិលមិញ​ថា Mapletree គឺ​មាន​សារសំខាន់​សម្រាប់​ក្រុង​នេះ ។ ការ​វិនិយោគ​បរទេស​នឹង​ស្មើ​និង​២៤,៥%​នៃ​សេដ្ឋកិច្ច​របស់​ក្រុង​នៅ​ចុងឆ្នាំ​នេះ ។

សិង្ហ​បុរី ក៏​ស្ថិត​ក្នុង​ចំណោម​ប្រទេស​៥​ដែល​វិនិយោគ​ធំ​ជាងគេ​បំផុត​នៅ​ទី​នេះ​ដែរ ជាមួយនឹង​គម្រោង​៧១៩​ដែល​មាន​ទំហំ​ទឹកប្រាក់​៨,២​ប៊ី​លាន​ដុល្លារ​តាម​រយៈ​ក្រុមហ៊ុន​សិង្ហ​បុរី​រហូត​មក​ទល់​នឹង​ពេល​នេះ ។

ប្រយោជន៍​របស់ Mapletree ចំពោះ​គម្រោង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​វៀត​ណា​មាន​កម្រិត​ចាប់ពី​លំដាប់​មធ្យម​នៃ​តួលេខ​តែ​មួយ​ទៅ​តួលេខ​ខ្ទង់ដប់ ដោយ​ផ្អែក​លើ​ទីតាំង​និង​ភាព​កើតឡើង​ច្រំ​ដែល​ៗ​នៃ​អចលនទ្រព្យ ។ ស្រប​ពេល​ដែល​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ការ​ទោរទន់​ទៅ​រក​គុណប្រយោជន៍ នឹង​មាន​អត្រា​ខ្ពស់​ជាង​មុន​សម្រាប់​អចលនទ្រព្យ​ឧស្សាហកម្ម ប៉ុន្តែ​តម្លៃ​ទ្រព្យសកម្ម​គឺ​មាន​កម្រិត​តិច​ជាង​មុន ។

លោកស្រី Koh បាន​ថ្លែង​ថា « យើង​មាន​ទំនោរ​ទៅ​រក​ការ​សង្កេត​មើលទៅ​លើ​មូលដ្ឋាន​នៃ​ការ​ប្រែប្រួល ។ សម្រាប់​ទុន​ប្រកប​ការ​ក្នុង​ប្រទេស​វៀតណាម គឺ​វា​ស្ថិត​ក្នុង​កម្រិត​តួលេខ​ខ្ទង់​ពាក់​ដប់ ចំណែក​ចំពោះ​អចលនទ្រព្យ​អភិវឌ្ឍន៍​ជាង​២០%​ទាំង​ពីរ​មុខព្រួញ​នេះ ស្ថិត​ក្នុង​រយៈពេល​អភិវឌ្ឍន៍​៣​ទៅ​៥​ឆ្នាំ » ។

នៅ​គ្រានោះ​ដែរ ក៏​មាន​ទិស​ដៅ​មួយ​ចំនួន​សម្រាប់​ដើមទុន​របស់​ក្រុមហ៊ុន​ឯកជន​ដែល​ផ្តោត​លើ​វៀតណាម​ប៉ុន្មាន​ឆ្នាំ​មកនេះ ក៏​ដូច​ជា លក្ខខណ្ឌ​ទីផ្សារ​ដែល​មិន​អំណោយផល​ផង​ដែរ ប៉ុន្តែ​វា​អាច​កើតឡើង​ស្រប​ពេល​ដែល​មានការ​ចង់​វិនិយោគ​នៅ​ក្នុង​ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​វៀតណាម ។

លោកស្រី Koh បាន​ឲ្យ​ដឹង​ទៀត​ថា «​យើង​តែងតែ​បើកឱកាស​ច្រើន ថា​តើ​វា​ជា​ការ​ផ្តោត​លើ​ដើមទុន​ឯកជន​របស់​វៀតណាម ដើមទុន​ឯកជន​ផ្តោត​លើ​តំបន់​អាស៊ី​អាគ្នេយ៍ ឬ​ការ​វិនិយោគ​ពិតប្រាកដ​ផ្នែក​អចលនទ្រព្យ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍ » ។

លោកស្រី​បាន​បន្ថែម​ថា «​ក្រៅពី​មានទ្រព្យ​សកម្ម​ត្រឹមត្រូវ​ហើយ គឺ​ចាំបាច់​ត្រូវការ​ភាព​ខ្លាំងក្លា​នៃ​ចំណង់​ចំណូលចិត្ត​ពី​បណ្តា​វិនិយោគិន​ផង​ដែរ ។ បន្ទាប់​តែ​ពី​នេះ​យើង​នឹង​ពិចារណា​រៀបចំ​មូលនិធិ​មួយ​តែ​ម្តង ។ ចំពោះ​ភាព​លម្អិត​នឹង​ចាំបាច់​ត្រូវ​ពិនិត្យពិច័យ​បន្ថែម​ទៀត »​។

ចំពោះ​ផ្នែក​ផ្សេង​ទៀត​នៃ​តំបន់​អាស៊ី​អាគ្នេយ៍ Mapletree កំពុង​មាន​ភាព​ស្ងប់ស្ងាត់​នៅ​ក្នុង​ការ​ផ្តោត​លើ​ម៉ា​ឡេ​ស៊ី ចំពោះ​ការ​បិទ​បញ្ចប់​នៃ​មូលនិធិ​ឯកជន CMREF1 ដែល​មាន​ភាព​ចាស់ខែ​ឆ្នាំ​មក​ហើយ​នោះ ពោល​គឺ​ខ្លួន​មាន​គម្រោង​លំនៅ​ឋាន​បី​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដទៃ​ទៀត ។ ក្រុមហ៊ុន​កំពុង​ស្វែងរក​ការ​សម្រិតសម្រាំង​នៅ​អគារ​ការិយាល័យ​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ផង​ដែរ​។

ជាង​នេះ​ទៅ​ទៀត​ក្រុមហ៊ុន​បាន​និង​កំពុង​ស្វែងរក​ឱកាស​នៅ​ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន ហើយ​ក៏​កំពុង​ចរចា​ទន្ទឹងរង់ចាំ និង​ឃ្លាំមើល​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ដែល​ផ្តល់​នូវ​អតិផរណា​ទ្រព្យសកម្ម​ខ្លាំង​ហួសប្រមាណ​ក្នុង​ក្រុង​ហ្សា​ការ​តា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ។

ជំនួញ​នៅ​អាស៊ី​អាគ្នេយ៍​របស់ Mapletree មាន​ទំហំ​ទឹកប្រាក់​ជា​៦៧៨,៩​លាន​ដុល្លារ​ក្នុង​ទ្រព្យសកម្ម​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​នៅ​ក្នុង​ចុងឆ្នាំ​សារពើពន្ធ​២០១៤​ជាមួយនឹង​ទិស​ដៅ​វាយលុក​ឲ្យ​បាន​១,៥​ប៊ី​លាន​ដុល្លារ​ទៅ​២​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩ ។

លោកស្រី​បាន​បន្ថែម​ថា វៀតណាម​តំណាង​ឲ្យ​មុខ​ជំនួញ​ច្រើន​ច្រើន​គេ​នៅ​អាស៊ី​អាគេ្នយ៍​របស់​ក្រុមហ៊ុន Mapletree ក្រៅ​តែ​ពី​សិង្ហ​បុរី​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​វា​ហាក់ដូចជា​មានការ​លំបាក​នៅ​ក្នុង​ការ​លើក​ឡើង​ថា តើ​តំបន់​នេះ​នឹង​នៅ​តែ​ដូច​ករណី​លើក​ឡើង​នេះ​ឬ​យ៉ាងណា ៕