ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ផ្ទះ​នៅ​ក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី​ឡើងថ្លៃ​យ៉ាង​គំហុក

8 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី ៖ តម្លៃ​ផ្ទះ​នៅ​ប្រទេស​អូស្ត្រាលី​បាន​ឡើងថ្លៃ​យ៉ាង​ខ្លាំង ប្រចាំត្រីមាស​ក្នុងអំឡុងពេល​៥​ឆ្នាំ​នេះ នៅ​ក្នុង​ខែមេសា​ដល់​ខែមិថុនា ដែល​នាំមុខ​សា​ជា​ថ្មី​ដោយ​ក្រុង​ស៊ី​ដ​នី បាន​ចុះបញ្ជី​កំណើន​ខ្លាំង​ជាងគេ​បំផុត ។

ប្រទេស​អូស្ត្រាលី ៖ តម្លៃ​ផ្ទះ​នៅ​ប្រទេស​អូស្ត្រាលី​បាន​ឡើងថ្លៃ​យ៉ាង​ខ្លាំង ប្រចាំត្រីមាស​ក្នុងអំឡុងពេល​៥​ឆ្នាំ​នេះ នៅ​ក្នុង​ខែមេសា​ដល់​ខែមិថុនា ដែល​នាំមុខ​សា​ជា​ថ្មី​ដោយ​ក្រុង​ស៊ី​ដ​នី បាន​ចុះបញ្ជី​កំណើន​ខ្លាំង​ជាងគេ​បំផុត ។

ប៉ុន្តែ​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​អូស្ត្រាលី​កាលពី​ថ្ងៃ​អង្គារ ក៏​បាន​គូសបញ្ជាក់​ពី​ភាព​មិន​ស្មើគ្នា មក​ពី​ធម្មជាតិ​នៃ​ទីផ្សារ​លំនៅ​ឋាន​របស់​ប្រទេស​នេះ ពិសេស​នៅ​តាម​បណ្តា​ទីក្រុង​នានា​ក្នុង​រដ្ឋ​ដែល​សម្បូរ​ធនធាន​ដូច​ជា តំបន់​ភាគ​ខាងលិច​អូស្ត្រាលី ដែល​ជួប​ផល​លំបាក​នៃ​ការ​ធ្លាក់​ចុះ ស្រប​ពេល​ដែល​មាន​ស្វិត​ស្រពោន​ទៅ​វិញ​នៃ​ភាព​រីក​ចម្រើន​លូតលាស់​ក្នុង​វិស័យ​រ៉ែ ។

តម្លៃ​អចលនទ្រព្យ​ផ្នែក​លំនៅ​ឋាន​នៅ​ក្នុង​បណ្តា​ទីក្រុង​ធំ​ៗ​ទាំង​៨​របស់​អូស្ត្រាលី​បាន​កើនឡើង​៤,៧%​ក្នុង​ត្រីមាស​នេះ​ផង​ដែរ ដែល​ជា​កំណើន​ខ្លាំង​ជាងគេ​បំផុត គិត​ចាប់តាំងពី​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​២០០៩ ។ ម្យ៉ាង វា​បាន​ជួយ​បង្កើន​ល្បឿន​កំណើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​៩,៨%​ពី​អត្រា​៦,៩%​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​នេះ ។

តម្លៃ​ហាងឆេង​ផ្ទះ​នៅ​ក្រុង​ស៊ី​ដ​នី​បាន​កើនឡើង​៨,៩%​ក្នុង​ត្រីមាស​នេះ​ទី​២​នេះ​ដែល​ឡើងថ្លៃ​១៨,៩% ធៀប​នឹង​ឆ្នាំទៅ និង​ជា​កម្រិត​លឿន​បំផុត​ចាប់​តាំង​ការ​ចុះបញ្ជី​ដែល​បាន​ចាប់ផ្តើម​ឡើង​កាលពី​ចុងឆ្នាំ​២០០៣ និង​ការ​បំប៉ោង​នៅ​គ្រប់​រដ្ឋ​ដទៃ​ទៀត ។

តម្លៃ​រឹង​នៃ​ផ្ទះ​នៅ​រដ្ឋ New South Wales ដែល​ក្នុង​នោះ​ក្រុង​ស៊ី​ដ​នី​ជា​រដ្ឋធានី​នៅ​តែ​មាន​កម្រិត​ខ្ពស់​ជាងគេ​បំផុត​ដដែល​ទូ​ទាំង​ប្រទេស​ក្នុង​ហាងឆេង ៧៧៧.៤០០​ដុល្លារ​អូស្ត្រាលី ។

ប៉ុន្តែ​របាយការណ៍​ប្រចាំខែ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​និង​ព័ត៌មាន​អចលនទ្រព្យ CoreLogic RP Data បង្ហាញ​ថា​កំណើន​នៅ​ក្នុង​តម្លៃ​ហាងឆេង​ផ្ទះ​ក្នុង​តំបន់​ក្តៅ (​មាន​ហាងឆេង​) ដូច​ជា Sydney និង Melbourne បាន​ចាប់ផ្តើម​បន្ថយ​កំ​ដៅ​ពុះកញ្ជ្រោល​កាលពី​ខែសីហា ។

អត្រា​បោសសម្អាត​ការ​លក់​ដេញថ្លៃ​(​លក់​លៃ​ឡុ​ង​)​ថ្មី​ៗ​នេះ ក៏​ត្រូវ​បាន​ស្នើ​ឲ្យ​មានការ​បង្អង់​ផង​ដែរ ស្រប​ពេល​នៃ​ការ​ណែនាំ​វិធានការ​នៃ​ការ​ធ្វើ​និយ័ត​កម្ម​នៅ​ក្នុង​អំឡុង​ខែកក្កដា ដើម្បី​រឹត​បន្តឹង​នូវ​ការ​ផ្តល់​កម្ចី​តាម​រយៈ​ការ​ដាក់​វត្ថុ​បញ្ចាំ​ដល់​បណ្តា​វិនិយោគិន​នានា​នៅ​ក្នុង​ការ​ស្វែងរក​ការ​ប្រតិបត្តិ ។

ធនាគា Commonwealth Bank’s Peters ឲ្យ​ដឹង​ថា ចំណោទបញ្ហា​គន្លឹះ​នឹង​អាច​ថា​តើ​ការ​ណែនាំ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​តាមរយៈ​អាជ្ញាធរ​និយ័ត​កម្ម​អូស្ត្រាលី APRA នឹង​ប៉ះពាល់​ដល់​តម្លៃ​និង​សកម្មភាព​លំនៅ​ឋាន​ដូច​ម្តេច​។

កាលពី​ថ្ងៃ​សុក្រ​មុន អគ្គទេសាភិបាល​ធនាគារ​បម្រុង​អូស្ត្រាលី​លោក Glenn Stevens បាន​ថ្លែង​ថា វិធានការ​ទាំងអស់​នេះ​បាន​លេចឡើង​នៅ​ការ​ប្រតិបត្តិ​ការងារ​តែ​ម្តង ។
លោក​បាន​ថ្លែង​ថា ៖ « ការ​ទទួលស្គាល់​ហានិភ័យ​នៃ​អត្រា​ការ​ប្រាក់​ទាប​អាច​ចិញ្ចឹម​នូវ​ក្តី​បារម្ភ​នៃ​ការ​បង្កើត​ឡើង​នូវ​បំណុល ការ​ផ្តួចផ្តើម​នៃ​ការ​ធ្វើ​និយ័ត​កម្ម​គឺ​ស្ថិត​នៅ​ក្នុង​ទិស​ដៅ​រក្សា​ស្តង់​នៃ​ការ​ផ្តល់​កម្ចី​និង​ការ​ផ្តល់​ដើមទុន​គ្រប់គ្រាន់ » ។