ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​ឧទ្យាន​ឧស្សាហកម្ម​នៅ​វៀតណាម​ចាប់ផ្តើម​ដំណើរការ

8 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ក្រុមហ៊ុន FLC Group បាច​ចាប់ផ្តើម​សាងសង់​ឧទ្យាន​ឧស្សាហកម្ម FLC Hoang Long នៅ​កណ្តាល​ខេត្ត Thanh Hoa កាលពី​ម្សិលមិញ ដែល​ធ្វើ​ឡើង​មុន​កាលកំណត់ ។

ប្រទេស​វៀតណាម ៖ ក្រុមហ៊ុន FLC Group បាច​ចាប់ផ្តើម​សាងសង់​ឧទ្យាន​ឧស្សាហកម្ម FLC Hoang Long នៅ​កណ្តាល​ខេត្ត Thanh Hoa កាលពី​ម្សិលមិញ ដែល​ធ្វើ​ឡើង​មុន​កាលកំណត់ ។

ឧទ្យាន​ឧស្សាហកម្ម​នេះ​គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់ Hoang Anh ,Hoang Long និង សង្កាត់ Hoang Quang នៃ​ក្រុង​Thanh Hoa និង​តំបន់ Hoang Minh , Hoang Thinh និង Hoang Dong នៃ​ស្រុក Hoang Hoa ។

ម្យ៉ាងទៀត វា​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​ជា​៣០០​ហិ​កតា​ក្នុង​គម្រោង​ដែល​មាន​ទំហំ​ទឹកប្រាក់​១០២,៩​លាន​ដុល្លារ​ដែល​គេ​រំពឹង​ថា នឹង​បាន​បិទ​បញ្ចប់ និង​ប្រគល់​ឲ្យ​ដល់​បណ្តា​សហគ្រាស​មួយ​ចំនួន​ក្នុងឆ្នាំនេះ​។ តាម​ដែល​ការ​គ្រោងទុក ឧទ្យាន​ឧស្សាហកម្ម​នេះ​ដែរ​នឹង​ស្ថិត​ក្នុង​ចំណោម​ឧទ្យាន​ឧស្សាហកម្ម​មួយ​ដែល​បម្រើ​ឲ្យ​ពហុ​វិស័យ​របស់​ខេត្ត​នេះ​។ នៅ​ពេល​ដែល​វា​ក្លាយជា​ប្រតិបត្តិការ​នោះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ដល់​បណ្តា​វិនិយោគិន​អន្តរជាតិ​និង​ក្នុងស្រុក ជា​ពិសេស​បណ្តា​សហគ្រាស​មក​ពី​កោះ​តៃវ៉ាន់ កូរ៉េ​ខាងត្បូង ជប៉ុន និង​សហរដ្ឋអាមេរិក​ក្រៅ​តែ​ពី​តំបន់​អឺរ៉ុប នោះ​ក៏​ព្រោះតែ​វា​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​តំបន់ Nghi Son Industrial Zone ។ ឧទ្យាន​ឧស្សាហកម្ម The Hoang Long នឹង​អំពាវនាវ​ដល់​បណ្តា​វិនិយោគិន​នានា​នៃ​ឧស្សាហកម្ម​ដែល​មិន​បំពុល​ខ្យល់អាកាស​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ដែល​អាច​ទ្រទ្រង់​រួច​ទាំង​សេដ្ឋកិច្ច​និង​បរិស្ថាន ។

ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បុក​គ្រឹះ​សំណង់​នោះ លោក Trinh Van Quyet ប្រធាន​ក្រុមហ៊ុន​FLC បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍ​របស់​សួន​ឧស្ស​ហ​កម្មនេះ​បាន​ជួយ​ដល់​បណ្តា​តំបន់​នានា​នៅ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​កំណើនសេដ្ឋកិច្ច​សង្គម​ដូច្នោះ​ដែរ ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា « យើង​ដាក់​ទិស​ដៅ​នៅ​ក្នុង​ការ​បិទ​បញ្ចប់​នូវ​ទិស​ដៅ​ដំណាក់កាល​ទី​១​របស់​សួន​ឧស្សាហកម្ម​នេះ​នៅ​ឆ្នាំ​២០១៧ » ។

ចំណែក​លោក Nguyen Dinh Xung ប្រធាន​គណៈកម្មការ​ប្រជាជន​ខេត្ត​បាន​ថ្លែង​ថា សួន​ឧស្សាហកម្ម​នេះ នឹង​ក្លាយជា​ម៉ូ​ដែល​មួយ​សម្រាប់​ថ្ងៃ​អនាគត​ក្នុង​ខេត្ត​នេះ​ដែល​សម្រេច​បាន​ស្តង់ដា​អន្តរជាតិ ។

ក្រៅពី​ទីតាំង​អំណោយផល​ជាងគេ​របស់​ខ្លួន FLC Hoang Long ក៏​មានគុណ​ប្រយោជន៍​ពី​អត្រា​ប្រជាជន​ច្រើន​នៃ​ស្រុក Hoang Hoa និង​ក្រុង Thanh Hoa ផង​ដែរ ។ ដូច្នេះ​វា​នឹង​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​បាន​ចំនួន​៦០.០០០​នាក់​ទៅ​៨០.០០០​នាក់ ។

នៅ​ក្នុង​ពិធី​នោះ​ដែរ ក្រុមហ៊ុន FLC Group និង ក្រុមហ៊ុន​Hong Fu Footwears Viet Nam របស់​កោះ​តៃវ៉ាន់​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​មួយ​ដែរ ។ បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង ក្រុមហ៊ុន​នឹង​វិនិយោគ​ក្នុង​ទំហំ​ដី​២០​ហិ​កតា​ក្នុង​ឧទ្យាន​ឧស្សាហកម្ម​នេះ​សម្រាប់​គម្រោង​ផលិត​ស្បែកជើង​របស់​ខ្លួន ។

ម្យ៉ាងទៀត ក្រុមហ៊ុន​បាន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​២០០​លាន​ដុល្លារ​ក្នុង​ប្រទេស​វៀតណាម​ជាមួយនឹង​គម្រោង​ចំនួន​៨​ក្នុង​ខេត្ត Thanh Hoa ដែល​បានការ​ងារ​ចំនួន​២០.០០០​នាក់ ។

ខេត្ត​នេះ​ដែរ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ជា​ទិស​ដៅ​វិនិយោគ​គួរ​ឲ្យ​ទាក់ទាញ​មួយ​ជាមួយនឹង​ការ​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​គ្នា​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​និង​បច្ចេកទេស ។ រីឯ​ស​ន្ទ​ស្សន៍​នៃ​ភាព​ប្រកួតប្រជែង​របស់​ខេត្ត​(PCI) គឺ​ខេត្ត​នេះ​ជាប់​ក្នុង​លំដាប់​ក្រុម​ដែល​អំណោយផល​ជាងគេ​បំផុត​ទី​២ នោះ​ក៏​ព្រោះតែ​មានការ​លើកទឹកចិត្ត​ច្រើន Thanh Hoa បាន​ប្រែ​ក្លាយជា​ទិស​ដៅ​វិនិយោគ​គួរ​ឲ្យ​ទាក់ទាញ​មួយ​ជាមួយនឹង​ទំហំ​ទឹកប្រាក់​នៃ​ការ​វិនិយោគ​រាប់រយ​ប៊ី​លាន​ដុ​ង​ពី​សំណាក់​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា ៖ ក្រុមហ៊ុន FLC និង Vingroup ។

FLC គឺជា​វិនិយោគិន​ក្នុងស្រុក​ដ៏​ធំ​ជាងគេ​បំផុត​នៅ​ក្នុង​តំបន់​ជាមួយនឹង​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ទាំងអស់​ចំនួន​៦៦៦,៧​លាន​ដុល្លារ​។ គម្រោង​នានា​របស់​ក្រុមហ៊ុន​រួម​មាន​ដូច​ជា FLC Samson Golf និង​គម្រោង Beach Resort , FLC Complex , FLC Hoang Long IZ និង​តំបន់កសិឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់ Lam Son ជាដើម​។
លោក​ឧបនាយករដ្ឋមន្ត្រី Ngiuem Xuan Phuc បាន​ថ្លែង​ថា «​ខេត្ត Thanh Hoa បាន​ចាត់វិធានការ​ខ្លាំងក្លា​ដើម្បី​ទាញ​យកគុណ​ប្រយោជន៍​នៃ​ទីតាំង​ដែល​អំណោយផល​របស់​ខ្លួន ដូច​យ៉ាង​ធនធានធម្មជាតិ និង​បរិយាកាស​ជំនួញ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ » ។

លោក Phuc បាន​ថ្លែង​ថា ខេត្ត​នេះ​ក៏​គួរតែ​ធ្វើការ​អំពាវនាវ​រក​ការ​វិនិយោគ​ក្រុម​ហ៊ុ​ពហុ​ជាតិ ក៏​ដូច​ជា​បណ្តា​ក្រុមហ៊ុន​ឧស្សាហកម្ម​នានា​ជា​ពិសេស​វិស័យ​បច្ចេកវិទ្យា​ខ្ពស់​តែ​ម្តង​។

ជាង​នេះ​ទៅ​ទៀត ខេត្ត​នេះ​ដែរ​បាន​ដាក់​ទិស​ដៅ​សម្រេច​ឲ្យ​បាន​នូវ​អត្រា​ចំណូល​សម្រាប់​មនុស្ស​ម្នាក់​៣.៦៥០​ដុល្លារ​នៅ​ឆ្នាំ​២០២០ ៕