ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ ស្នងការ​រង​ខេត្តកំពត និង​បក្សពួក​២​នាក់ ជួញដូរ​គ្រឿងញៀ.ន នៅ​តំបន់​បឹង​កក់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងមហាផ្ទៃ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​ករណី ក្នុង​តំបន់​បឹង​កក់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ និង​ថ្នាំ​ញៀន​ជិត​២​គីឡូក្រាម ក្នុង​ចំណោម​នោះ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងមហាផ្ទៃ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​ករណី ក្នុង​តំបន់​បឹង​កក់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ និង​ថ្នាំ​ញៀន​ជិត​២​គីឡូក្រាម ក្នុង​ចំណោម​នោះ មាន​ជនសង្ស័យ​ម្នាក់ ជា​ស្នងការ​រង​នគរបាល​ខេត្តកំពត គឺ​លោក​ឧត្តមសេនីយ៍ត្រី (ផ្កាយ១)​ អ៊ឹម ឈួ​ន ។

បើ​តាម​អធិការរង​ខណ្ឌដូនពេញ​ម្នាក់​បាន បញ្ជាក់​ថា ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ចំណតរថយន្ត​ផ្សារ ខា​លែ​ន​ឌែ​ល ម៉​ល ក្នុង​តំបន់​បឹង​កក់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ដោយ​ដកហូត​សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ១៧៣៨.៣៣​ក្រាម (​ជិត​២​គីឡូក្រាម​) ។

ប្រភព​ព័ត៌មាន​ដដែល បាន​បន្ត​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន រួម​មាន ៖ ស្នងការ​រង​ខេត្តកំពត ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី (កាលពីឆ្នាំ២០១៩ ទទួលបន្ទុកផ្នែកសណ្ដាប់ធ្នាប់) ឈ្មោះ អ៊ឹម ឈួ​ន អាយុ​៥១​ឆ្នាំ (​រូប​អាវ​ពណ៌​ក្រហម​) និង​បក្ខពួក ២​នាក់​ទៀត​ឈ្មោះ កែវ ទិ​ត្យ​មេ​សា ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ឈ្មោះ ហុង គា ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ត្រូវ​បាន​ឃាត់ខ្លួន ពាក់ព័ន្ធ​គ្រឿង​ជិត ២​គីឡូក្រាម ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ០៣​នាក់ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ