ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​សម្រេច​ហាមឃាត់​ការ​ធ្វើ​ដំណើរ ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​រយៈពេល​១៤​ថ្ងៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​ទាំង​យប់​នូវ​ស្ថានភាព​ព្រំប្រទល់​រាជធានី​ភ្នំពេញ បន្ទាប់​ពី​រាជរដ្ឋាភិបាល​សម្រេច​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ​នៃ​ថ្ងៃ​ទី​៧ ខែមេសា…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​ទាំង​យប់​នូវ​ស្ថានភាព​ព្រំប្រទល់​រាជធានី​ភ្នំពេញ បន្ទាប់​ពី​រាជរដ្ឋាភិបាល​សម្រេច​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ​នៃ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២០ ខែមេសា ប៉ុន្តែ​លើកលែងតែ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ យោង​តាម​សេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​សម្រេច​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​រយៈពេល​១៤​ថ្ងៃ ប៉ុន្តែ​លើកលែង​៩​ចំណុច ដែល​មានការ​អនុញ្ញាត រួម​មាន​៖

១-​ការ​ដឹក​ជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ទាំង​តាម​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក​, ២-​ការ​ធ្វើ​ដំណើរ​របស់​មន្ត្រីរាជការ​សាធារណៈ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក្នុង​គោលដៅ​បំពេញការងារ​ប្រចាំ​ថ្ងៃ ដោយ​ត្រូវ​បង្ហាញ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​នូវ​ប័ណ្ណ​សម្គាល់​ការងារ​របស់​ខ្លួន ឯកសារ​បេសកកម្ម និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ទៀត​, ៣-​ការ​ធ្វើ​ដំណើរ​របស់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​គោលដៅ​បំពេញភារកិច្ច​របស់​ខ្លួន ដោយ​រួម​ទាំង​ការ​ដឹក​ជញ្ជូន​ពលករ​ដែល​ធ្វើ​ដំណើរ​វិល​ត្រលប់​ពី​ក្រៅប្រទេស ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​កាន់​ស្រុក​កំណើត​ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​,

៤-​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​, ៥-​រថយន្ត​ពន្លត់អគ្គីភ័យ​, ៦-​រថយន្ត​បម្រើសេវា​ដឹក​ជញ្ជូន​សំរាម និង​កាក​សំណល់​, ៧-​ការ​ដឹក​ជញ្ជូន​កម្មករ​ទៅ​កាន់​ទីកន្លែង​ការងារ​នៅ​តាម​រោងចក្រ​-​សហគ្រាស ដែល​ត្រូវ​មាន​ប័ណ្ណ​អនុញ្ញាត ចេញ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ៨-​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ទៅ​កាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត ដើម្បី​ទទួល​បាន​នូវ​សេវា​សុខភាព​ចាំបាច់ និង​បន្ទាន់ ដោយ​កំណត់​ចំនួន​មនុស្ស​មិន​ឱ្យ​លើស​ពី ៤ (​បួន​)​នាក់ សម្រាប់​ករណី​នីមួយ​ៗ,

៩-​ការ​ធ្វើ​ដំណើរ​ដោយ​មូលហេតុ​ចាំបាច់​ផ្សេង​ទៀត​ដោយ​មានការ​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​សម្រេច​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ​នៃ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២០ ខែមេសា ចំណែក​បម្រាម​គោចរ រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​តែ​បន្ត​អនុវត្ត​រយៈពេល​២​ស​ប្ដា​ហ៍​ដដែល​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ