ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញអ្នកឆ្លងកូវីដ ៩នាក់ ឈានដល់បិទភូមិ១៦ ម្តុំផ្សាររន្ទះបា.ញ់ ទល់មុខក្រសួងកសិកម្ម ក្នុងរាជធានីភ្នំពេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ១៦ ម្តុំផ្សារន្ទះបាញ់ នៅមុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានប្រុសមានស្រីក្មេង និងមនុស្សចាស់…

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ១៦ ម្តុំផ្សារន្ទះបាញ់ នៅមុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានប្រុសមានស្រីក្មេង និងមនុស្សចាស់ រហូតទៅដល់ ៩នាក់ ត្រូវបានក្រុមគ្រូពេទ្យរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃផ្ទុះ និង​កើតឡើងនូវជំងឺ​កូវីដ១៩ ក្នុង​ព្រឹត្តិការណ៍សហគមន៍ ថ្ងៃ​២០កុម្ភៈ។

រហូតដល់ល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ កម្លាំងមានសម្ថកិច្ច សម្រេចបិទភូមិ១៦ ដោយតម្រូវអោយប្រជាពលរដ្ឋទាំងអស់ ចំនួន ១៦០គ្រួសារ នៅធ្វើចត្តាឡីស័ក តាមផ្ទះ​រៀងៗខ្លួន  ដើម្បីរង់ចាំក្រុមគ្រូពេទ្យ ចុះមកយកសំណាក។

រហូតមកដល់ល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ អស់រយៈពេល ៣ថ្ងៃមកហើយ គេនៅមិនទាន់បានឃើញក្រុមគ្រូពេទ្យ ចុះមកយកសំណាកពួកគាត់ឡើយទេ។

អាជ្ញាធរមូលដ្ឋាន បានប្រាប់ឱ្យដឹងថា នៅចំណុចភូមិ១៦ ក្បែរផ្សាររន្ទះបាញ់ ដែលមានទីតាំងតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​នេះ ត្រូវ​បានកម្លាំងអាជ្ញាធរ បាន​បិទមិនអោយមាន​អ្នកណាម្នាក់ចេញ ឬចូល ចាប់តាំងពីល្ងាចថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ ២០២១ មកម្លេះ​ ក្រោយពីក្រុមគ្រូពេទ្យបានរកឃើញបុរស ជាអ្នករត់ម៉ូតូឌុបម្នាក់ នៅក្នុងភូមិនេះ មានវិជ្ជមានជំងឺ​កូវីដ១៩។

បុរសអ្នកជំងឺ​កូវីដ១៩ម្នាក់ខាងលើ តែងតែឈរប្រចាំការឌុបអ្នករស់នៅក្នុងភូមិ ជាប្រចាំថ្ងៃ និងធ្លាប់បានដឹកប្រជាពលរដ្ឋ រស់នៅក្នុងភូមិស្ទើរតែគ្រប់ៗ​គ្នា មិនដឹង​ថា អ្នកណាជាអ្នកណាខ្លះទេ​ ហើយក៏រូបគាត់ ធ្លាប់បានដឹកគេទៅដល់ទីណាខ្លះ ក៏មិនដឹងដែរ​។

តាមប្រភពដដែល អ្នករស់នៅក្នុងភូមិ១៦ នេះ ត្រូវបានក្រុមគ្រូពេទ្យ បានរកឃើញអ្នកជំងឺ​កូវីដ ១៩ ដែលពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍២០កុម្ភៈ ជាបន្តបន្ទាប់ រហូតទៅដល់សរុបចំនួន ០៩នាក់ហើយ ក្នុងនោះ មានទាំងមនុស្សប្រុស មនុស្សស្រី ទាំង​ក្មេង ទាំងមនុស្សចាស់ផងដែរ ហើយអ្នកជំងឺ​កូវីដ១៩ ដែលក្រុមគ្រូពេទ្យ បានរកឃើញចុងក្រោយគេ គឺ​បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ខាងលើនេះឯង ទើបឈានទៅដល់ការបិទភូមិ១៦ ទាំងស្រុងតែម្តង។

ចាប់តាំងពីអាជ្ញាធរ បិទភូមិ១៦ (ម្តុំផ្សាររន្ទះបាញ់) នេះមក រហូតដល់ល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ អស់រយៈពេល ៣ថ្ងៃមកហើយ នៅមិនទាន់មានអ្នកជំងឺ​កូវីដ១៩ ណាម្នាក់ថ្មី ត្រូវបានរកឃើញ ឬក៏ក្រុមគ្រូពេទ្យ មកយកទៀតនៅឡើយទេ ហើយក៏នៅមិនទាន់មកយកសំណាក​​ពីអ្នកភូមិណាម្នាក់ដែរ។

​​​ពាក់ព័ន្ធទៅនឹងការចុះបិទភូមិ១៦ របស់កម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌចំការមន នាល្ងាចថ្ងៃទី​០៤ ខែ​មេសា ភ្លាមៗនោះ​ដែរ ក៏ផ្ទុះមានប្រតិកម្មអំពីសំណាក់ប្រជាពលរដ្ឋ ដែលតម្រូវអោយធ្វើចត្តាឡីស័កផងដែរ។ នៅយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ក៏គេសង្កេតឃើញមានវត្តមានរបស់ឯកឧត្តម ឃួង ស្រេង យកអំណោយជាអង្ករ សាច់ជ្រូក មី ទឹកបរិសុទ្ធ យកទៅផ្តល់ជូនអ្នកធ្វើចត្តាឡីស័ក ទាំង ១៦០គ្រួសារ ជាបន្តបន្ទាប់ផងដែរ៕ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ