ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីឈ្នួល​ដឹកស្រូវ​ឲ្យ​គេ ស្រាប់តែត្រូវបាត់បង់​ជីវិតព្រោះបោកជាមួយនឹងដៃចង្កូត​គោយន្ត

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ ខណៈ​ដឹកស្រូវ​ពេញ​គោ​យន្ត​បាក់​សាក់​ស៊ី​រ៉ឺ​ម៉ក បណ្តាល​ឲ្យ​ការុង​ស្រូវ​រអិល​សង្កត់​ខ្ទប់​កៀប​នឹង​ដែក​ទទឹង​ដៃចង្កូត​គោ​យន្ត​កន្ត្រៃ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​០៦​ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​អូ​តា​តោ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ក្របៅ…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ ខណៈ​ដឹកស្រូវ​ពេញ​គោ​យន្ត​បាក់​សាក់​ស៊ី​រ៉ឺ​ម៉ក បណ្តាល​ឲ្យ​ការុង​ស្រូវ​រអិល​សង្កត់​ខ្ទប់​កៀប​នឹង​ដែក​ទទឹង​ដៃចង្កូត​គោ​យន្ត​កន្ត្រៃ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​០៦​ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​អូ​តា​តោ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ក្របៅ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​រដ្ឋបាល​ឃុំ​ភ្នំ​លៀប​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សែ​ម មុំ អាយុ​៤៨​ឆ្នាំ ភេទ​ប្រុស នៅ​ភូមិ ក្បាល​ក្របី ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ស៊ីឈ្នួល​ដឹកស្រូវ​ឲ្យ​គេ បន្ទាប់​ពី​ច្រូតកាត់​បោក​បែន​រួច​ដោយ​មាន​គោ​យន្ត​ជា​ច្រើន​គ្រឿង​ផង​ដែរ ដោយ​បើក​គម្លាត​ពី​ប្រហែលជា​១០០​ម៉ែត្រ ។ ចំណែក​គោ​យន្ត​ជន​រង​គ្រោះ បើក​នៅ​កណ្តាល​គេ​ពេល​បើក​មក​ចំណុច​អូរ​តា​តោ ម្តុំ​វា​លក​ន្ចូ​ន ប្រហែល​៣​គ​.​ម នៅ​ខាងកើត​ភូមិសាស្ត្រ​ភូមិ ក្របៅ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រ៉ឺ​ម៉ក​គោ​យន្ត​កន្ត្រៃ​បាក់​សាក់​ស៊ី បណ្តាល​ឲ្យ​ការុង​ស្រូវ​រអិល​មក​មុខ​ខ្ទប់​កៀប​អ្នកបើកបរ​ទៅ​នឹង​ដែក​ទទឹង​ដៃចង្កូត​ត្រូវ​ត្រង់​ដើមទ្រូង​ស្លាប់​ភ្លាម​ៗ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ហេតុ​ដែល​បង្ក​ឲ្យ​គ្រោះថ្នាក់​នេះ​សង្ស័យ​ដែក​សាក់​ស៊ី​រ៉ឺ​ម៉ក​គោ​យន្ត​មាន​សភាព​ចាស់​នៅ​ពេល​ដឹកស្រូវ​ធ្ងន់​បាន​បាក់ ហើយក​ការុង​ស្រូវ​រអិល​សង្កត់​អ្នកបើកបរ​កៀប​ខ្ទប់​នឹង​ដែក​ទទឹង​ដៃចង្កូត​គោ​យន្ត​ស្លាប់​តែ​ម្តង ។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ