ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទក្រហមកម្ពុជា​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ​ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ ឃួ​ន សុ​ដា​រី អនុប្រធាន​កាកបាទក្រហម និង​ជាតំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា កាលពីព្រឹក​​ថ្ងៃ​ទី២៦ ​កញ្ញា ​២០១៥ បាន​ដឹក​នាំ​សមាជិក សមាជិកា​​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​អ្នកជំងឺ​ចំនួន​៣៤៦​​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​

រាជធានីភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ​ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ ឃួ​ន សុ​ដា​រី អនុប្រធាន​កាកបាទក្រហម និង​ជាតំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា កាលពីព្រឹក​​ថ្ងៃ​ទី២៦ ​កញ្ញា ​២០១៥ បាន​ដឹក​នាំ​សមាជិក សមាជិកា​​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​អ្នកជំងឺ​ចំនួន​៣៤៦​​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​ព្រះ​កេតុមាលា​ ។

បើ​យោង​តាម​របាយការណ៍​របស់​លោក​លី សុវណ្ណ នាយក​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​បាន​ឱ្យ​​ដឹង​ថា មន្ទីរពេទ្យ​ព្រះ​កេតុមាលា ​គឺជា​មន្ទីរពេទ្យ​មួយ ​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​​នៅ​កម្ពុជា​ ដែល​បាន​​កើតឡើង​​តាំងពី​សម័យ​អាណា​និគម​និយម​បារាំង​មក​ម្ល៉េះ ​។​ចាប់​តាំងពី​ឆ្នាំ​១៩៧៩​​មក មន្ទីរពេទ្យ​មួយ​នេះ ​បាន​ប្រែ​ក្លាយជា​មន្ទីរពេទ្យ​កងទ័ព ​ដែល​បាន​ចាប់ផ្តើម​ដោយ​បាតដៃ​ទទេរ ខ្វះខាត​សព្វ​បែប​​យ៉ាង ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និង​សម្ភា​រជាដើម​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព