ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត.កសម្លា.ប់ក្មេងប្រុសអាយុ១០ឆ្នាំ នៅសង្កាត់ព្រែកឆ្លើយថា ខ្លួនពិតជាបានរំលោ.ភជនរងគ្រោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ លោក​វរសេនីយ៍ ម៉ៅ សឿ​ត បាន​ថ្លែងប្រាប់​កោះសន្តិភាព​នា​វេលា​រសៀល​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១​នេះ អោយ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ លោក​វរសេនីយ៍ ម៉ៅ សឿ​ត បាន​ថ្លែងប្រាប់​កោះសន្តិភាព​នា​វេលា​រសៀល​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១​នេះ អោយ​ដឹង​ថា ក្រោយ​ការ​សាក​សួរនាំ​លើ​ឃាតករ ( ជា​បងថ្លៃ​ជីដូនមួយ ) ដែល​បាន​សម្លាប់​កុមា​រ៉ា អាយុ​១០​ឆ្នាំ ស្លាប់​ក្នុង​ព្រៃ​ត្រែង​តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គឺ ក្នុងភូមិ​របោះ​អង្កាញ់​១ នា​សង្កាត់​ព្រែក​ឯង​រួច​មក​ជនសង្ស័យ​បាន​ឆ្លើយ​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ប្រុសរ​រង​គ្រោះ​ប្រាកដ​មែន ។

ជនសង្ស័យ​ជា​ឃាតករ​មានឈ្មោះ អុ​ន ភា​មុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​នៅ​ចំណុច​ក្រោយ​វត្ត​ជ្រោយ​អំពិល ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។ ចំណែក​ក្មេង​ប្រុស​រង​គ្រោះ​មានឈ្មោះ ជា ប៊ុ​ន​ហេង ភេទ​ប្រុស អាយុ​១០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។

បើ​តាម​លោក ម៉ៅ សឿ​ត អធិការ​នគរបាល​ខណ្ឌ​បាន​បញ្ជាក់​ថា ដើមចម​ដែល​នាំ​អោយ​ឃាតករ​រៀបចំ​គម្រោង​រំលោភ​សម្លាប់​ក្មេង​ប្រុស​រង​គ្រោះ គឺ​ដោយសារ​រូបគេ​ខឹងសម្បា​ជាមួយ​ឪពុក​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​ដែល​តែងតែ​មើលងាយមើលថោក​រូបគេ​មករ​ហូត​ថា​ជា​មនុស្ស​ខ្ជិល​មិន​ចេះ​រក​ការងារ​ធ្វើ ។

លោក​អធិការ​បាន​បន្ត​ប្រាប់​ពី​ដំណើររឿង​អោយ​ដឹង​ថា ៖ នៅ​វេលា​រសៀល ថ្ងៃ​ទី​៣១ ខែមេសា ឆ្នាំ​២០២១ ថ្ងៃ​កើតហេតុ​ឃាតករ​ជា​បង​សាច់ថ្លៃ​បាន​រៀបចំ​គម្រោង​ជា​ស្រេច ដើម្បី​យក​ក្មេង​ប្រុស​រង​គ្រោះ​ទៅ​រំលោភ​សម្លាប់ ។ នៅ​រសៀល​ថ្ងៃខែ​ដដែល បន្ទាប់​ពី​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​កំពុង​ជិះ​កង់​លេង​តែ​ម្នាក់ឯង​ក្នុង​វត្ត​ជនសង្ស័យ​បាន​ស្រូត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​សរ ស្លាក​លេខ ភ្នំពេញ 1FJ- 8384 ដោយ​បបួល​ទៅ​ទិញ​ប្រហិត​ញ៉ាំ​នៅ​ម្តុំ​ផ្លូវ​ថៃ​ហ្គ័​រ ។

ក្រោយ​ពី​ទិញ​ប្រហិត​រួច ជនសង្ស័យ​បាន​ជិះ​ឌុ​ប​ក្មេង​រង​គ្រោះ​ទៅ​មុខ​បន្ត​ទៀត​ដោយ​ញ៉ាំ​ប្រហិត​នៅ​លើ​ម៉ូតូ​តែ​ម្តង ពេល​កំពុង​ជិះ​ម៉ូតូ​នោះ ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នោះ ក្មេង​រង​គ្រោះ​បាន​វាយ​ក្បាល​ជនសង្ស័យ​ពីក្រោយ​ចំនួន​០២​ដៃ ជា​ហេតុ​ធ្វើ​អោយ​រូបគេ​កើត​ចិត្ត​ខឹងសម្បា​កាន់តែ​ខ្លាំង លើ​គំនុំ​ចាស់​ដែល​មាន​ក្នុង​ចិត្ត​ស្រាប់​ផង​នោះ ។ បន្ទាប់​មក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​នៅ​កន្លែង​កើតហេតុ​ខាងលើ ហើយ​ជនសង្ស័យ​បាន​និយាយ​លួងលោម​បញ្ចុះបញ្ចូល​ក្មេង​រង​គ្រោះ​ឲ្យ​ចុះ​ទៅ​បេះ​ក្រអៅឈូក​ជាមួយ​ខ្លួន ។

ប្រភព​បន្ត​ថា ពេល​ចូល​ទៅ​ដល់​កន្លែង​ស្ងាត់​ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​ស្រាតខោ​របស់​ក្មេង​រង​គ្រោះ ដើម្បី​រំលោភ​តែ​ត្រូវ​ក្មេង​រង​គ្រោះ​ប្រកែក​ធ្វើ​អោយ​ជនសង្ស័យ​វាយ​ក្មេង​រង​គ្រោះ​២​ដៃ​ដួល​ទៅ​នឹង​ដី ។

ភ្លាម​ៗ​នោះ ជនសង្ស័យ​បាន​កាច់​មែកឈើ​ធំ​ល្មម​ធ្វើ​សកម្មភាព​វាយ​ក្បាល​ក្មេង​ប្រុស​រង​គ្រោះ​២​ដង​បន្ថែម​ទៀត និង​ប្រើ​ឈើ​ដដែល​ចាក់​ត្រង់​ពោះ​ក្មេង​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង ។ បន្ទាប់​ពី​សម្លាប់​ហើយ​នោះ ទើប​ជនសង្ស័យ​ធ្វើ​សកម្មភាព​រំលោភ​ម្តងទៀត តែ​ដោយសារ​រូបគេ​ភ័យ​ពេក ជា​ហេតុ​ធ្វើ​អោយ​ការ​រំលោភ មិន​បាន​សម្រេច​កាម​ឡើយ ។

ក្រោយ​ការ​ប្រព្រឹត្តិ​រួច​ឃាតករ​រូប​នេះ​ក៏​ជិះ​ម៉ូតូ​គេច​ចេញពី​កន្លែង​កើតហេតុ ទៅ​សំងំ​ក្នុងផ្ទះ​នៅ​ក្រោយ​វត្ត​ជ្រោយ​អំពិល​ធម្មតា​ដូច​ជា​គ្មាន​រឿង​អ្វី​កើតឡើង​បន្តិច​សោះ ។ ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​នៅ​យប់​ថ្ងៃ​ដែល​បាន​សម្លាប់​ក្មេង​រង​គ្រោះ​ហើយ​នោះ​ឃាតករ​រូប​នេះ បាន​សម្តែង​ធ្វើ​ជា​ចិត្តល្អ​ជួយ​ជូន​ឪពុក​ម្តាយបង្កើត​ក្មេង​រង​គ្រោះ តាម​រក​ផង​ដែរ ក្រោយ​បាត់​ខ្លួន​ដោយ​មិន​មាន​ដំណឹង ។

សូម​បញ្ជាក់​ថា ឃាតករ​ខាងលើ​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល សហ​ការណ៍​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​, អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ និង​អង្គភាព​ការពារ​កុមារ (CPU) ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២១ នៅ​លំនៅ​ឋាន​ផ្ទាល់​របស់​ជនសង្ស័យ ស្ថិត​ក្រោយ​វត្ត​ជ្រោយ​អំពិល ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។

គួរ​រំលឹក​ថា នៅ​វេលា​ម៉ោង​១៣​រសៀល​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​នាំ​ខ្លួន​ឃាតករ​ខាងលើ​យក​ទៅ​ធ្វើ​ត្រាប់​អំពី​សកម្មភាព​ដែល​បាន​វាយ​សម្លាប់​ក្មេង​ប្រុស​រង​គ្រោះ និង​រំលោភ​តាម​ក្រោយ​នៅ​ចំណុច​កើតហេតុ​ផង​ដែរ ។

ការ​យក​ជនសង្ស័យ​ទៅ​ត្រាប់​នោះ​គេ​ស​ង្គេ​ត​ឃើញ​មានការ​ចោមរោម​មើល​យ៉ាង​អ៊ូរ​អរ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​កើតហេតុ ក៏​ដូច​ជា បងប្អូន​ប្រជា​អ្នកដំណើរ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ជាដើម ។

ក្រោយ​ការ​នាំ​ទៅ​ធ្វើ​ត្រាប់​រួច ជនសង្ស័យ​ត្រូវ​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ឃុំខ្លួន​បណ្តោះអាសន្ន រង​ចាំ​កសាង​សំណុំរឿង ប​ញ្ចូ​ន​ទៅ​តុលាការ ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ។

គួរ​រំលឹក​ថា សព​ក្មេង​ប្រុស​វ័យ​១០​ឆ្នាំ​ខាងលើ ត្រូវ​បាន​ពលរដ្ឋ​អ្នក​ដើរ​រក​ឃ្មុំ ប្រទះ​ឃើញ​ដេក​ស្លាប់​អាក្រាត​កាយ ក្នុង​ព្រៃ​ត្រែង​ដ៏​ជ្រៅ​មួយ​កន្លែង ស្ថិត​ក្នុង​ដី​ឡូ​តិ៍​គ្មាន​លេខ តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ ក្នុងភូមិ​របោះ​អង្គា​ញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រា​ធានី​ភ្នំពេញ កាល​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២១ ដោយ​សភាព​ហើម​ស្អុយរលួយ មើល​សឹងតែ​លែង​ស្គាល់​ទៅ​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ