ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួ​ស វី​ហ្សា ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារាចម្រៀង​នាង សួ​ស វី​ហ្សា បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​ហើយ បន្ទាប់​ពី​នាង​បាន​សម្រាក​ព្យាបាល​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​អស់​រយៈ​ប្រមាណ​ជាង​១០​ថ្ងៃ​មកនេះ​។ សួ​ស វី​ហ្សា បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នៅ​ថ្ងៃនេះ​ថា…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារាចម្រៀង​នាង សួ​ស វី​ហ្សា បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​ហើយ បន្ទាប់​ពី​នាង​បាន​សម្រាក​ព្យាបាល​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​អស់​រយៈ​ប្រមាណ​ជាង​១០​ថ្ងៃ​មកនេះ​។

សួ​ស វី​ហ្សា បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នៅ​ថ្ងៃនេះ​ថា សូម​គោរព​លោកតា លោកយាយ អុំ​ពូ​មីង ខ្ញុំ​មាន​ដំណឹង​ល្អ ថ្ងៃ​នេះ​ខ្ញុំ​បានជា​សះស្បើយ​ពី​ជំងឺ COVID-19 ហើយ ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាតិ​ឱ្យ​ខ្ញុំ​ចាក​ចេញពី​កន្លែង​ព្យាបាល​នៅ​សណ្ឋាគារ Great Duke ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ប៉ុន្តែ​សំរាប់​ការ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នេះ ក៏​ខ្ញុំ​ត្រូវ​តែ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​បន្ទប់​ដាច់​ដោយឡែក​តែ​ម្នាក់ឯង​ចំនួន​១៤​ថ្ងៃ​បន្ថែម​ទៀត រហូត​ដល់​ថ្ងៃ​ទី​២០ ខែមេសា ខ្ញុំ​ត្រូវ​ទៅ​មន្ទី​ពេទ្យ​ដើម្បី​យក​សំណាក​ជា​លើក​ចុង​ក្រោយ ដើម្បី​អោយ​កាន់តែ​ច្បាស់​ថា ខ្ញុំ​ពិតជា​បានជា​សះស្បើយ​ពី​ជំងឺ COVID-19 100% ពិតប្រាកដ​មែន​។

នាង​បញ្ជាក់​ថា រយៈពេល​១៧​ថ្ងៃ​គត់ ដែល​ខ្ញុំ​បាន​មក​សំរាក​ព្យាបាល​ជំងឺ COVID-19 នាង​ខ្ញុំ​សូម​គោរព​ថ្លែងអំណរគុណ​អស់ពី​ចិត្ត​ដល់​លោក​គ្រូ អ្នកគ្រូ​ពេទ្យ​ទាំងអស់​គ្រប់​ស្ថាប័ន​គ្រប់​ផ្នែក​ដែល​លោក​បាន​យកចិត្តទុកដាក់​មើលថែ​គ្រប់​អ្នកជំងឺ​ទាំងអស់ នឹង​បាន​បំពេញបេសកកម្ម​ដ៏​សស្រាក់សស្រាំ​នៅ​ទី​នេះ​ចេញពី​បេះដូង​។ សូម​លោកគ្រូ អ្នកគ្រូ​ពេទ្យ​ទាំងអស់​មាន​សុខភាព​មាំមួន កម្លាំង​ខ្លាំងក្លា នឹង​បន្ត​ជួយ​ស្រោចស្រង់​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នកជំងឺ​បន្ត​ទៀត​ដើម្បី​អោយ​ពួក​អាច​គាត់​រស់រាន​មានជីវិត​បាន​ទៅ​ជួប​ក្រុម​គ្រួសារ​របស់​ពួក​គាត់​វិញ គុណូប្បការៈ​របស់​លោក​គ្រូ អ្នកគ្រូ​ពេទ្យ យើងខ្ញុំ​នឹង​ចង​ចាំ​ដឹងគុណ​អស់​មួយ​ជីវិត​។

នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់ លោក​អុំ អ៊ឹ​ង ឆៃ​ងួ​ន អគ្គនាយក​ក្រុមហ៊ុន​ទូរទស្សន៍​ហង្ស​មាស ដែល​តែងតែ​សួរសុខទុក្ខ​ក្មួយ​នឹង​បារម្ភ​ជា​និច្ច​ពី​សុខភាព​ក្មួយ​តែងតែ​ប្រាប់​ក្មួយ​អោយ​រឹង​មាំ​តស៊ូ​យកឈ្នះ​ជំងឺ​នេះ​នឹង​ឆាប់​បានជា​សះស្បើយ​បាន​មក​បំពេញការងារ​នឹង​បាន​ជួប​ក្រុម​គ្រួសារ​វិញ -​អរគុណ​ដល់​មេ​ដ៏​គួរ​អោយ​គោរព​ស្រលាញ់​របស់ខ្ញុំ ចែ អ៊ឹ​ង គី​ម​លាង កូនស្រី​របស់​អគ្គនាយក​ក្រុមហ៊ុន​ហង្ស​មាស ដែល​តាំង​តែ​ពី​ដើម​មក​គាត់​តែងតែ​បារម្ភ​យកចិត្តទុកដាក់​ជាមួយ​ខ្ញុំ ពេល​ខ្ញុំ​ឈឺ​គាត់​តែងតែ​រៀបចំ​របស់របរ​ប្រើប្រាស់ របស់​ហូប​ចុក​ជា​ច្រើន​មុខ​សុទ្ធតែ​របស់​ប៉ូវ​កំលាំង អាហារ​ឆ្ងាញ់​ៗ​មក​អោយ​ខ្ញុំ​ហូប​មិន​ដែល​ដាច់​ទេ គាត់​តែង​លើកទឹកចិត្ត​មិន​ថា​យប់​អធ្រាត្រ​ស្មើ​រណា​ទេ អោយ​តែ​ខ្ញុំ​មិន​សប្បាយចិត្ត​គាត់​តែងតែ​នៅ​ឆ្លើយឆ្លង​លើកទឹកចិត្ត​ខ្ញុំ​រាល់ថ្ងៃ ខ្ញុំ​ពិត​ស្រលាញ់​គោរព​គាត់​ណាស់​។

អរគុណ​បងប្រុស ណុ​ប បា​យ៉ា​រិ​ទ្ធ​, បងស្រី សុគន្ធ និសា​, បងស្រី កែវ​ចាន់ និមល​, ហ៊ា តូ​, បង ប៉​.​បង សាន សុវណ្ណ​ឌី​ន​, បងប្រុស លី​ស៊ី​ន​ហួ​ន​, បង រ័​ត្ន​, ប្អូនស្រី វី​ឌី​ណែ​ត​, បងប្រុស ធែ​ល​ថៃ អរគុណ​ខ្លាំង​ដល់​បងប្អូន​ដែល​បាន​កំដរ​លើកទឹកចិត្ត​លួងលោម​ខ្ញុំ​កំឡុង​ពេល​ព្យាបាល​ជំងឺ​ទាំងអស់​គ្នា ទោះជា​បងប្អូន​ក៏​កំពុង​តែ​ឈឺ​ដូច​គ្នា​ក៏​ដោយ ក៏​បងប្អូន​មិន​ដែល​ទុក​ខ្ញុំ​ចោល​ទេ មិន​ថា​យប់​ថ្ងៃ​យើង​តែងតែ​ឆាត​ក្នុង​គ្រុប​ជាមួយ​គ្នា នឹង​លើកទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត​បានជា​សះស្បើយ​ទាំងអស់​គ្នា​។

អរគុណ​បងស្រី ពេជ្រ​សោភា នឹង​ម៉ាក់​អុំ​ដែល​បង​តែ​កំដរ​ប្អូនស្រី​នឹង​លើកទឹកចិត្ត​អោយ​ប្អូន​រឹង​មាំ នឹង​ធ្វើ​អោយ​សើច​បំបាត់ទុក្ខ -​អរគុណ​បងប្រុស ប៉ែន ចំ​រ៉ុ​ង ដែល​បាន​ផ្ញើរ​របស់​ឆ្ងាញ់​ៗ​អោយ​ប្អូន​បាន​ហូប -​អរគុណ​បងប្រុស គួ​ច ខេ​វិ​ន ដែល​បាន​ផ្ញើរ​របស់​ឆ្ងាញ់​ៗ​មក​អោយ​ប្អូន​បាន​ហូប -​អរគុណ​បង នី​កូ ដែល​បាន​លើកទឹកចិត្ត​ប្អូន​មិន​អោយ​ពិបាកចិត្ត -​អរគុណ​ដល់​អ្នក​មីង​រី នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស ដែល​តែងតែ​ឆាត​មក​សួរសុខទុក្ខ​ក្មួយ​ស្រី​ម្នាក់​នេះ ។

-​អរគុណ​ដល់​បង ច​ន ចន្ទ័ល​ក្ខិ​ណា នឹង​បងប្រុស​ហេង​ឡុ​ង ប្រធាន​សមាគម​សិល្បករ​ខ្មែរ ដែល​បាន​ខម​មិន​លើកទឹកចិត្ត​ប្អូន -​អរគុណ​បងប្អូន​សិល្បករ​ដែល​ជាតា​រា​ក្នុង​មហា​គ្រួសារ​ហង្ស​មាស នឹង​បង​ៗ​បុគ្គលិក​គ្រប់​ផ្នែក​ទាំងអស់​នៅ​ក្នុង​គ្រួសារ​ហង្ស​មាស​ដែល​បាន​លើកទឹកចិត្ត​យ៉ាង​កក់ក្តៅ នឹង​អរគុណ​ដល់​បងប្អូន​សិល្បករ​ទាំងអស់​ក្នុង​ប្រទេស​ដែល​បាន​លើកទឹកចិត្ត​ខ្ញុំ​នឹង​បាន​ជូនពរ​ខ្ញុំ​អោយ​ឆាប់​ជា​សះស្បើយ​។

ជា​ចុង​ក្រោយ កូន​សូម​ក្រាប​សំពះ​គោរព​ថ្លែងអំណរគុណ​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ សម្តេច​ពុក សម្តេចម៉ែ ដែល​លោក​កំពុង​តែ​ហត់នឿយ​ក្នុង​ការ​ដឹកនាំ​ប្រទេស ក្នុង​គ្រា​ដ៏​លំបាក​មួយ​នេះ នឹង​បាន​រៀបចំ​យុទ្ធ​សា​ស្រ​ជា​ច្រើន ដើម្បី​រៀបចំ​អោយ​ប្រទេស​យើង​ឆាប់​បាន​វិល​មក​រក​សភាព​ដើម​ដ៏​ស្រស់បំព្រង​ត្រឡប់​មក​វិញ​ក្នុង​ពេល​ឆាប់​ៗ កូន​សូម​គោរព​ជូនពរ​សម្តេច​ពុក សម្តេចម៉ែ សូម​លោក​ទទួល​បាន​នូវ​សុខភាព​ល្អ​បរិបូរណ៍ នឹង​គង់នៅ​ជា​ម្លប់​កូនចៅ​រហូត​តរៀង​ទៅ​។ នាង​ខ្ញុំ​សូម​គោរព​ដឹងគុណ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត នឹង​លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី ដែល​លោក​ទាំង​ពីរ​បាន​យកចិត្តទុកដាក់​លះបង់​ពេល​វេ​ល​ផ្ទាល់ខ្លួន​ជា​ច្រើន ដើម្បី​មក​មើលថែ​រក្សាសុខ​សុ​វត្ត​ភាព​របស់​ប្រជាជន​នឹង​អ្នកជំងឺ COVID19 សូម​លោក​ទាំង​ពីរ​ទទួល​បាន​នូវ​សេចក្តីសុខ​ចំរើន នឹង​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ សូម​អោយ​ជួប​ប្រទះ​តែ​សេចក្តីសុខ​សប្បាយ​តរៀង​ទៅ -​អរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) ដែល​បាន​ដាក់ចិត្ត​ដាក់​កាយ​លះបង់​ពេលវេលា​មក​ចូលរួម​ព្យាបាល​អ្នកជំងឺ​ដោយ​ការ​យកចិត្តទុកដាក់​បំផុត សូម​ជូនពរ​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​មាន​សុខភាព​ល្អ រឹង​មាំ​ខ្លាំងក្លា នឹង​នៅ​តែ​បន្ត​ការ​ស្រោចស្រង់​ជីវិត​ប្រជា​ពលរ​ដ្ដ​យើង​បន្ត​ទៀត​។

សូម​គោរព​អរគុណ​ដល់​ប៉ា​ម៉ាក់ បងប្អូន​ក្រុម​គ្រួសារ​ខ្ញុំ​ទាំងអស់ នឹង​អរគុណ​លោកតា​លោកយាយ​មិត្តភក្តិ​បងប្អូន​ជិត​ឆ្ងាយ​ទាំងអស់​ដែល​បាន​បារម្ភ​នឹង​ជូនពរ​ខ្ញុំ​អោយ​ឆាប់​ជា​សះស្បើយ នាង​ខ្ញុំ​សូម​ជូនពរ​អោយ​បងប្អូន​អុំ​ពូ​មីង ជួប​តែ​សេស​ច​ក្តី​សុខ មាន​សុខភាព​ល្អ មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​នឹង​ជៀស​ឆ្ងាយ​ពី​ជំងឺ​ចង្រៃ​ទាំងឡាយ​ទាំងពួង ជា​ពិសេស​គឺ​ជំងឺ COVID-19 កុំ​ភ្លេច 3​កុំ 3​ការពារ ដោយ​ក្តី​គោរព​ពី​នាង​ខ្ញុំ សួ​ស វី​សា Sous visa៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ