ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទផ្លូវ​សំខាន់​ៗ​តាម​ព្រំប្រទល់​ខេត្ត​មិន​ឲ្យ​មានការ​ធ្វើ​ចរាចរ​ណ៌​ឆ្លងកាត់

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដោយ​មិន​បង្អង់​យូរ​ឡើយ ក្រោយ​ពី​រាជរដ្ឋាភិបាល​បាន​ចេញ​ចរាចរ​ណ៌​ណែនាំ​អោយធ្វើ​ការ​បិទ​ចរាចរ​ណ៌​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ភ្លាម នៅ​វេលា​ម៉ោង​០០​យប់ ថ្ងៃ​ទី​៦ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៧ មេ​សា អាជ្ញាធរ​ខេត្តព្រៃវែង​បាន​បង្កើត​គណៈកម្មការ​ដឹកនាំ​កំលាំង​ចុះ​ដាក់​បា​រ៉ា​ស់​នៅ​តាម​ដងផ្លូវ​សំខាន់​ៗ ត្រង់​ចំណុច​ព្រំ​ព្រ​ទល់​ខេត្ត​ភ្លាម​ៗ…

ខេត្តព្រៃវែង ៖ ដោយ​មិន​បង្អង់​យូរ​ឡើយ ក្រោយ​ពី​រាជរដ្ឋាភិបាល​បាន​ចេញ​ចរាចរ​ណ៌​ណែនាំ​អោយធ្វើ​ការ​បិទ​ចរាចរ​ណ៌​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ភ្លាម នៅ​វេលា​ម៉ោង​០០​យប់ ថ្ងៃ​ទី​៦ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៧ មេ​សា អាជ្ញាធរ​ខេត្តព្រៃវែង​បាន​បង្កើត​គណៈកម្មការ​ដឹកនាំ​កំលាំង​ចុះ​ដាក់​បា​រ៉ា​ស់​នៅ​តាម​ដងផ្លូវ​សំខាន់​ៗ ត្រង់​ចំណុច​ព្រំ​ព្រ​ទល់​ខេត្ត​ភ្លាម​ៗ ។

យោង​តាម​ការ​អោយ​ដឹង​ពី​រដ្ឋបាល​ខេត្តព្រៃវែង​ដងផ្លូវ​សំខាន់​ៗ​ដែល​ត្រូវ​បាន​ដាក់​បា​រ៉ា​ស់​បិទ​មិន​អោយ​មានការ​ចរាចរ​ណ៌​ឆ្លងកាត់​បាន​នោះ​រួម​មាន កំណាត់​ផ្លូវជាតិ​លេខ​១ ត្រូវ​បាន​បិទ​នៅ​ចំណុច​គល់​ស្ពាន​ត្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង ក្នុងស្រុក​ពាមរ​ក៌ និង​នៅ​គល់​ស្ពាន​ព្រៃឈរ ស្រុក​កំពង់ត្របែក ព្រំ​ព្រ​ទល់​ព្រៃវែង​ស្វាយ​រៀង ។

ចំណែក​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ត្រូវ​បាន​បិទ​នៅ​ចំណុច​គល់​ស្ពាន​កំពង់​ពពិល ស្រុក​ពារាំង ព្រំ​ព្រ​ទល់​ព្រៃវែង​កណ្តាល និង​នៅ​ចំណុច​ផ្លូវកែង​ផ្សារ​ក្របៅ ក្នុងស្រុក​កំចាយមារ ព្រំប្រទល់​ខេត្តព្រៃវែង​ត្បូងឃ្មុំ ។

ដោយឡែក​កំណាត់​ផ្លូវជាតិ​លេខ​១១ ត្រូវ​បាន​បិទ​នៅ​ចំណុច​ឃុំ​អំពិល​ក្រៅ ព្រំ​ព្រ​ទល់​ខេត្តព្រៃវែង​កំពង់ចាម ។ ក្រៅពី​ដងផ្លូវ​សំខាន់​ៗ​ទាំងនេះ​ក៏​មាន​បិទ​នៅ​តាម​ផ្លូវលំ​មួយ​ចំនួន​ទៀត ដែល​នៅ​ជាប់​ព្រំ​ព្រ​ទល់​ខេត្ត​ដូច​គ្នា គឺ​បិទ​នៅ​ចំណុច​គល់​ស្ពាន​ជា​ច ក្នុង​ឃុំ​ជា​ច ស្រុក​កំចាយមារ និង​នៅ​ឃុំ​បឹង​ផ្សោត ឃុំ​ពាម​មាន​ជ័យ ព្រំ​ព្រ​ទល់​ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង ជាមួយ និង​ស្រុក​ល្វាឯម ខេត្តកណ្តាល ។

អាជ្ញាធរ​ខេត្តព្រៃវែង បាន​បញ្ជាក់​ថា ការ​ដាក់​បា​រ៉ា​ស់​បិទផ្លូវ​នេះ គឺ​បិទ​តែ​ប្រជាពលរដ្ឋ​មិន​អោយធ្វើ​ចរាចរ​ណ៌​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ប៉ុណ្ណោះ ដោយឡែក​សំរាប់​រថយន្ត​ដឹក​ទំនិញ​តូច​ធំ​ផ្សេង​ៗ គឺ​នៅ​បើក​អោយធ្វើ​ចរាចរ​ណ៌​ឆ្លងកាត់​បានជា​ធម្មតា ប៉ុន្តែ​ក៏​មាន​ករណី​លើកលែង​ផង​ដែរ សំរាប់​មន្ត្រីរាជការ​ដែល​ជាប់​បេសកកម្ម និង​អ្នកជម្ងឺ​ដែល​ត្រូវការ​ព្យាបាល​បន្ទាន់​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៧ មេ​សា​នេះ បើ​ទោះបីជា​មាន​សមត្ថកិច្ច​ដាក់​បា​រ៉ា​ស់ បិទ​មិន​អោយ​ឆ្លងកាត់​ខេត្ត​បែប​នេះ​ក្តី ប៉ុន្តែ​គេ​ឃើញ​នៅ​តែ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន នៅ​តែ​បន្ត​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ក្នុង​បំណង​ចង់​ឆ្លង​ចូល​ខេត្តព្រៃវែង និង​ខ្លះ​ហួស​ទៅ​ខេត្តស្វាយរៀង​ក៏​មាន ហើយ​ពេល​ត្រូវ​សមត្ថកិច្ច​ឃាត់​មិន​អោយទៅ ពួក​គាត់​នៅ​ទ្រឹង​មិន​ព្រម​ត្រឡប់​ក្រោយ រហូត​ធ្វើ​អោយ​មានការ​កកស្ទះ​ពេញ​ដងផ្លូវ តែ​ទោះជា​យ៉ាងណា ដើម្បី​ការពារ​សុខភាព និង​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​អនុវត្ត​តាម​សារាចរ​ណ៌​ណែនាំ​របស់​រាជរដ្ឋាភិបាល អាជ្ញាធរ​ខេត្ត និង​កំលាំង​សមត្ថកិច្ច​នៅ​តែ​មិន​អនុញ្ញាតិ​អោយ​មានការ​ឆ្លងកាត់​ចេញ ឬ​ចូល​ក្នុង​ខេត្តព្រៃវែង​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ