ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iOS 9 ធ្វើ​ឱ្យ iPhone ស៊េរី​ចាស់​ៗ​ដើរ​យឺត

8 ឆ្នាំ មុន

ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន Apple គឺ iOS 9 បាន​ធ្វើ​ឱ្យ​ស្មា​ត​ហ្វូ​ន​ស៊េរី​ចាស់​ដូច​ជា iPhone 4S, 5 និង iPhone 5S​ដើរ យឺត ។ នេះ​បើ​យោង​ទៅ​តាម​ការ​ធ្វើតេស្ត​សាកល្បង​ពី​ការ​ដំឡើង​របស់​អ្នក​ប្រើប្រាស់ ។

ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន Apple គឺ iOS 9 បាន​ធ្វើ​ឱ្យ​ស្មា​ត​ហ្វូ​ន​ស៊េរី​ចាស់​ដូច​ជា iPhone 4S, 5 និង iPhone 5S​ដើរ  យឺត ។ នេះ​បើ​យោង​ទៅ​តាម​ការ​ធ្វើតេស្ត​សាកល្បង​ពី​ការ​ដំឡើង​របស់​អ្នក​ប្រើប្រាស់ ។ ពួក​គេ​បាន​ត្អូញត្អែរ​ថា មុន​ពេល​ដំឡើង​ប្រព័ន្ធ​ថ្មី​ទូរស័ព្ទ​ពួក​គេ​ប្រើប្រាស់​ល្បឿន​ធម្មតា តែ​បន្ទាប់​ពី​ដំឡើង​ប្រព័ន្ធ iOS 9 រួច​មក ម៉ាស៊ីន​ក៏​ចាប់ផ្តើម​ដើរ​យឺត ជាក់ស្តែង​ដូច​ជា​ការ​ថតរូប និង​បើក​កម្មវិធី​ប្រើ​រយៈពេល​យូរ​ជាដើម ។

បញ្ហា​ដើរ​យឺត​នេះ​បានជា​ក្លាយជា​ប្រធានបទ​ក្តៅ​គគុក​ក្រោយ​ពី​ការ​ប្រកាស​របស់​ក្រុមហ៊ុន Apple ថា ប្រព័ន្ធ iOS 9 អាច​ដំឡើង​ជាមួយ iPhone 4S, 5 និង iPhone 5S បាន ។ ទោះជា​យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន​បាន​កែតម្រូវ​ឡើង​វិញ​ថា ប្រព័ន្ធ​ថ្មី​នេះ​ទាមទារ​ឱ្យ​មាន​ទំហំ​ផ្ទុក​ក្រោម 1.5 ជី ហើយ​វា​នឹង​ធ្វើ​ឱ្យ​កម្មវិធី​មាន​រូបរាង​តូច ទន្ទឹម​គ្នា​នេះ​ដែរ​វា​នឹង​ធ្វើ​ឱ្យ​ផលិតផល​ចាស់​ដើរ​យឺត​ផង​ដែរ ។

iOS 9 គឺជា​ប្រព័ន្ធ​ប្រតិបត្តិការ​ទី​៩ ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Apple និង​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​សន្និសីទ​អ្នក​ផលិត​ពិភពលោក​ហៅ​កាត់​ថា WDC កាលពី​ថ្ងៃ​ទី​៨ មិថុនា ២០១៥ និង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​១៦ កញ្ញា ។ ថ្ងៃ​ទី​២១ កញ្ញា​ប្រព័ន្ធ​ថ្មី​មួយ​នេះ​ត្រូវ​អតិថិជន​របស់​ខ្លួន​ទាញ​យក​មក​ប្រើប្រាស់​ច្រើន​ជាង​៥២​ភាគរយ ៕