ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ford និង RMA បន្ត​បេសកកម្ម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជូន​សហគមន៍​នៅ​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ហ្វ​ដ និង​ក្រុមហ៊ុន អ អឹ​ម អេ កម្ពុជា នៅ​តែ​បន្ត​ជួយ​ដល់​សហគមន៍​នៅ​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​កម្ពុជា ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២៤ កញ្ញា ២០១៥ ក្រុមហ៊ុន​ហ្វ​ដ និង​អ អិ​ម អេ កម្ពុជា

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ហ្វ​ដ និង​ក្រុមហ៊ុន អ អឹ​ម អេ កម្ពុជា នៅ​តែ​បន្ត​ជួយ​ដល់​សហគមន៍​នៅ​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​កម្ពុជា ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២៤ កញ្ញា ២០១៥ ក្រុមហ៊ុន​ហ្វ​ដ និង​អ អិ​ម អេ កម្ពុជា បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​សាលារៀន​មួយ​ខ្នង​នៃ​សាលា​បឋម​សិក្សា​អូរ​សោម និង​អណ្ដូងទឹក​ស្អាត ព្រមទាំង​ដាំ​ដើមឈើ​ជូន​សហគមន៍​ដែល​ខ្វះខាត​នៅ​ភូមិ​វាល់វង់ ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ គម្រោង​នេះ បាន​អនុវត្ត​ដោយ​សមាគម​ពាណិជ្ជករ​អន្តរជាតិ (JCI) ដែល​ប្រើប្រាស់​អស់​ថវិកា​ចំនួន​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ទទួល​បាន​ពី​មូលនិធិ​សម្រាប់​ការ​សាងសង់​សាលារៀន និង​ក្លោ​ង​ទ្វារ ។

លោក​ដេ​វី​ដ ឡ​ហ្វ​លី​ន នាយក​គ្រប់គ្រង​ផ្នែក​លក់​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​របស់​ក្រុមហ៊ុន​ហ្វ​ដ​ម៉ូ​ទ័​រ បាន​មាន​ប្រសាសន៍​ថា កម្មវិធី​នេះ គឺជា​មធ្យោបាយ​មួយ​ក្នុង​ចំណោម​មធ្យោបាយ​ទាំងឡាយ​ដែល​ក្រុមហ៊ុន​ហ្វ​ដ អាច​រួមចំណែក​ក្នុង​ការ​ការពារ​បរិស្ថាន និង​លើកកម្ពស់​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​តាម​សហគមន៍​។ យើង​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា សាលារៀន​ថ្មី​នេះ នឹង​អាច​បម្រើ​នូវ​សេចក្តី​ត្រូវការ​ដល់​កុមារ​ដែល​រស់នៅ​ក្នុង​សហគមន៍​នេះ ហើយ​ជា​គោលដៅ​តែ​មួយ​គត់​ដែល​អាច​ផ្ដល់​នូវ​អនាគត​ដ៏​ភ្លឺស្វាង​សម្រាប់​ពួក​គាត់​នា​ថ្ងៃ​អនាគត ។

លោក​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ទី​១ ដែល​បាន​ចូលរួម​ក្នុង​មូលនិធិ​អភិរក្ស និង​ការពារ​បរិស្ថាន និង​មូលនិធិ និង​មូលនិធិ​គាំពារ​សហគមន៍​ជាស​កល ។ នេះ​ជា​គម្រោង​ប្រចាំឆ្នាំ​ទី​១២​ហើយ ដែល​ហ្វ​ដ​នៅ​តែ​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន ក្នុង​ការ​អភិវឌ្ឍន៍​សហគមន៍ ។

លោក​សេង វឹង ប្រធាន​គ្រប់គ្រង​ផ្នែក​រថយន្ត​ហ្វ​ដ​នៃ​ក្រុមហ៊ុន អ អិ​ម អេ បាន​មាន​ប្រសាសន៍​ថា យើង​ពិតជា​ជា​មាន​សេចក្តី​សោមនស្ស​ជា​ពន់ពេក ដែល​យើង​មាន​លទ្ធភាព​ក្នុង​ការ​សាងសង់​សាលារៀន និង​អណ្ដូងទឹក​ស្អាត​ក្នុង​ខេត្តពោធិ៍សាត់​នេះ ដែល​ជា​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​តូច​សម្រាប់​សហគមន៍​មួយ​ចំនួន​ដែល​មានការ​ខ្វះខាត​នូវ​សាលារៀន ក៏​ដូច​ជា​អណ្ដូងទឹក​ស្អាត​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បេសកកម្ម​របស់​យើង​នៅ​តែ​បន្ត​ទៅ​កាន់​ទី​ជនបទ​ដាច់​ស្រយាល​ផ្សេង​ទៀត ដែល​ជួបនឹង​ការ​ខ្វះខាត ។ ហើយ​វា​មិនមែន​ជា​គម្រោង​ទី​១​ទេ ដែល​ហ្វ​ដ និង​អ អិ​ម អេ ផ្ដល់​ជូន​ដល់​សហគមន៍​តែ​ជា​លើក​ទី​១ ដែល​យើង​បាន​សហការ​ជាមួយ JCI ហើយ​សង្ឃឹមថា យើង​នឹង​បន្ត​សហការ​គ្នា ដើម្បី​ជួយ​ដល់​សហគមន៍​ដែល​ខ្វះខាត​នៅ​តំបន់​នានា​ទៀត ។

លោក​ម៉ក់ រ៉ា អភិបាលរង​ខេត្តពោធិ៍សាត់ បាន​មាន​ប្រសាសន៍​ដែរ​ថា ដូចដែល​បងប្អូន​ឃើញ​ស្រាប់ ក្រុមហ៊ុន​ហ្វ​ដ​តែងតែ​ជួយ​ដល់​សហគមន៍​នានា ដូច​ជា​សាលារៀន ដ​ណ្ដូ​ង​ទឹក ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ របស់​ប្រជាជន​នៅ​តាម​បណ្ដា​ខេត្ត​នានា ។ ជាក់ស្ដែង​សមិទ្ធផល​សាលារៀន និង​អណ្ដូងទឹក​ដែល​ដាក់​ឱ្យ​ប្រើប្រាស់​នា​ពេល​នេះ គឺជា​សមិទ្ធផល​ថ្មីស្រឡាង​របស់​ក្រុមហ៊ុន ហ្វ​ដ និង អ អិ​ម អេ កម្ពុជា ផ្ដល់​ជូន​ប្រជាជន​នៅ​ភូមិ​វាល់វង់ ឃុំរ​កាត ស្រុក​ភ្នំក្រវាញ តាម​តម្រូវការ​របស់​ប្រជាជន​នៅ​ទី​នេះ ហើយ​ក៏​សូម​ឱ្យ​ប្រជាជន​នៅ​មូលដ្ឋាន​នេះ ជួយ​រក្សា​ការពារ​សមិទ្ធផល​ទាំងនេះ​ឱ្យ​គង់វង្ស​សម្រាប់​ប្រើប្រាស់​តកូនតចៅ ។

គួរ​បញ្ជាក់​ថា ហ្វ​ដ បាន​ធ្វើការ​អនុវត្ត​គម្រោង​មូលនិធិ​អភិរក្ស និង​ការពារ បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា និង​មូលនិធិ​គាំពារ​សហគមន៍ ជាស​កល​នេះ​ឡើងជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ហុងកុង កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា ម៉ុង​ហ្គូ​លី តា​ហី​ទី និង​ហ្វី​ជី ជាដើម​។ ក្រុមហ៊ុន​ក៏​បាន​បរិច្ចាគ​មូលនិធិ​របស់​ខ្លួន ក្នុង​គោលបំណង​ជួយ​គាំទ្រ​នូវ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ក៏​ដូច​ជា​អភិរក្ស​បរិស្ថាន​សម្រាប់​អនាគត ៕