ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​តែ​យក​ខ្យល់!

8 ឆ្នាំ មុន

នយោបាយ​«​វប្បធម៌​សន្ទនា​»​រវាង​មេ​បក្ស​២ ​ដែល​មានឈ្មោះ​ក្នុង​រដ្ឋសភា តាម​រយៈ​វោហារ​ស័ព្ទ រញ្ជួយ​មីក្រូ​របស់​សម្តេច​តេ​ជោ​សែន បាន​ចេញ​លទ្ធផល​ហើយ ។
ភាគី​សន្ទនា​ម្ខាង​ដែល​គេ​ឱ្យឈ្មោះថា មេ​បក្ស​ប្រឆាំង​បាន​ប្រកាស​ថា

នយោបាយ​«​វប្បធម៌​សន្ទនា​»​រវាង​មេ​បក្ស​២ ​ដែល​មានឈ្មោះ​ក្នុង​រដ្ឋសភា តាម​រយៈ​វោហារ​ស័ព្ទ រញ្ជួយ​មីក្រូ​របស់​សម្តេច​តេ​ជោ​សែន បាន​ចេញ​លទ្ធផល​ហើយ ។
ភាគី​សន្ទនា​ម្ខាង​ដែល​គេ​ឱ្យឈ្មោះថា មេ​បក្ស​ប្រឆាំង​បាន​ប្រកាស​ថា «​បើ​ចង់​ចាប់ចោរ ទាល់តែ​ចូល​ឱ្យ​ជិត​មេចោរ​…»​។​ល​។

ទ្រឹស្តី​ខាងលើ​អាច​មាន​ន័យ​ថា មន្ត្រី​ទាំងឡាយ​របស់​បក្ស​កាន់​អំណាច​ជា​«​ចោរ​»​ហើយ​មេដឹកនាំ​បក្សកាន់​អំណាច​យូរ​ជា​«​មេចោរ​» ។​ល​។ អាច​មាន​ន័យ​ទៀត​ថា តាម​រយៈ​«​វប្បធម៌​សន្ទនា​»​នេះ​ហើយ​មេ​បក្ស​ប្រឆាំង មាន​លទ្ធភាព​បាន​ទៅ​កៀកកើយ អែប​ជាប់​មេ​បក្ស​កាន់​អំណាច​…​។

ទ្រឹស្តី​ដែល​បកអាក្រាត​ចំហ​ខាងលើ​នេះ​ធ្វើ​ឱ្យ​តេ​ជោ​សែន​«​ស្ថាបនិក​នៃ​វប្បធម៌​សន្ទនា​»​ប្រកាស​ទាំង​បើកភ្នែក​ធំ​ៗ​ក្របួច​មាត់​ថា លោក​ឯង​ត្រូវ​តែ​បកស្រាយ​ឱ្យ​បាន​ច្បាស់ អ្នក​ណា​ចោរ​…​អ្នក​ណា​មេចោរ​…​កុំ​លេងល្បែង​«​ចាប់ដៃ​ជាន់​ជើង​…» ហ៊ុន សែន មិន​ល្ងង់​ទេ​…​បើ​បកស្រាយ​មិន​ច្បាស់ កុំ​ចង់បាន​វប្បធម៌​សន្ទនា​…​។

នៅ​មាន​វោហា​ស័ព្ទ​ធ្ងន់​ៗ​ទៀត​ដែល​មេ​បក្ស​ប្រឆាំង បាន​ប្រដូច​ទៅ​នឹង​វាសនា​អតីត​មេដឹកនាំ​យូរ​នៅ​ប្រទេស​លី​ប៊ី​ឈ្មោះ​ហ្គា​ដា​ហ្វី ដែល​កងទ័ព​ធ្វើ​បដិវត្តន៍​ពណ៌​ប្រហារជីវិត​យ៉ាង​ព្រៃផ្សៃ​កន្លង​មក ។

សំដី​នៃ​ការ​ប្រដូច​នោះ​របស់​មេ​បក្ស​ប្រឆាំង កាន់តែ​ធ្វើ​ឱ្យ​មេ​បក្ស​កាន់​អំណាច​ឆេះដុំ​មិនធម្មតា​ឡើយ​…​សូ​ម្បី​រដ្ឋអំណាច​ដែល​គាំទ្រ​បក្ស​កាន់​អំណាច ក៏​ជួយ​ឆេះដុំ​មិន​តិច​ដែរ​…​សំដី​ខាងលើ​នេះ​ប្រៀប​ដូច​សត្វ​អាសិរពិស មិន​គួរ​ត្រូវ​យកជាគ្នា​បាន​ទៀត​ទេ ។ មាន​បំណង​ប្រដូច​តេ​ជោ​សែន​ទៅ​នឹង​ហ្គា​ដា​ហ្វី​…

នៅ​មាន​សំដី​ដែល​មាន​«​ពិស​»​ច្រើន​ទៀត ដែល​មេ​បក្ស​ប្រឆាំង​បាន​ប្រកាស​នៅ​ក្រៅប្រទេស ហើយ​ដែល​តេ​ជោ​សែន​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​សំរាប់​ត្បក​…​សំរាប់​ខោក​មិន​ប្រណី ។​ល​។

តេ​ជោ​សែន​ប្រកាស​ថា ពេល​នេះ​និង​ទៅ​អនាគត បើ​មេ​បក្ស​ប្រឆាំង​គ្មាន​ការ​បកស្រាយ​ណាមួយ​ទេ អ្វី​ដែល​ចង់បាន​គឺ​អត់ !
មហាជន​ទូទៅ​គិត​ថា មេ​បក្ស​ប្រឆាំង​ដែល​ព្រលះ​មិន​សំចៃមាត់​…​ជា​អ្នកនយោបាយ​មាត់ដាច​…​សក្តិ​សមជា​អ្នក ប្រឆាំង​ដាច់ខាត​មែន !
ទំនង​ប្រហែលជា​អត់​មាន​អ្វី យក​ទៅ​បកស្រាយ ដើម្បី​ឱ្យ​តេ​ជោ​សែន​បាន​ត្រជាក់ចិត្ត​វិញ​ឡើយ ។ ទីបំផុត​…​អ្វី​ដែល​ចង់បាន​មាន​តែ​ខ្យល់​ប៉ុណ្ណោះ​…​យក​ទៅ​ខ្យល់ !!
                     អា​ឡេវ