ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកលែង​ការ​ធ្វើ​ដំណើរ ០៩​ប្រភេទ​តាម​លក្ខខណ្ឌ អាច​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​បាន

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​យប់​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២១​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ហាមឃាត់ ការ​ធ្វើ​ដំណើរ ឆ្លងកាត់​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ…

រាជធានី​ភ្នំពេញ ៖ នា​យប់​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២១​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ហាមឃាត់ ការ​ធ្វើ​ដំណើរ ឆ្លងកាត់​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ និង​ការ​បិទ​រម​នី​យ​ដ្ឋា​ន​ទេសចរណ៍​ទូ​ទាំង​ប្រទេស ជា​បណ្តោះអាសន្ន ក្នុង​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ម៉ោង​០០​និង​០០​នាទី​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១-៩ ពី​ភូមិសាស្ត្រ​នៃ​ខេត្ត​មួយ ទៅ​ភូមិសាស្ត្រ​នៃ​ខេត្ត​មួយទៀត ។

ដោយឡែក ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ត្រូវ​បាន​ចាត់ទុកជា​តំបន់​តែ​មួយ ដែល​មិន​ស្ថិត​នៅ​ក្រោម​វិសាលភាព នៃ​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ ចេញ​-​ចូល ទៅ​វិញ​ទៅ​មក​នោះ​ទេ ។

ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ខាងលើ ត្រូវ​បាន​លើកលែង​ចំពោះ ៖

  • ការ​ដឹក​ជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ទាំង​តាម​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក
  • ការ​ធ្វើ​ដំណើរ​របស់​មន្ត្រីរាជការ​សាធារណៈ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក្នុង​គោលដៅ​បំពេញការងារ​ប្រចាំ​ថ្ងៃ ដោយ​ត្រូវ​បង្ហាញ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​នូវ​ប័ណ្ណ​សម្គាល់​ការងារ​របស់​ខ្លួន ឯកសារ​បេស​កម្ម និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ទៀត
  • ការ​ធ្វើ​ដំណើរ​របស់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​គោលដៅ​បំពេញភារកិច្ច​របស់​ខ្លួន ដោយ​រួម​ទាំង​ការ​ដឹក​ជញ្ជូន​ពលករ​ដែល​ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​ក្រៅប្រទេស ចូល​មក​កម្ពុជា ទៅ​កាន់​ស្រុក​កំណើត​ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ច​ត្ដា​ឡី​ស័ក
  • រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន
  • រថយន្ត​ពន្លត់​អគ្គិភ័យ
  • រថយន្ត​បម្រើសេវា​ដឹក​ជញ្ជូន​សំរាម និង​កាក​សំណល់
  • ការ​ដឹក​ជញ្ជូន​កម្មករ ទៅ​កាន់​ទីកន្លែង​ការងារ​នៅ​តាម​រោងចក្រ សហគ្រាស ដែល​ត្រូវ​មាន​ប័ណ្ណ​អនុញ្ញាត​ចេញ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ
  • ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ទៅ​កាន់​មន្ទីរពេទ្យ ឫ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត ដើម្បី​ទទួល​បាន​នូវ​សេវា​សុខភាព​ចាំបាច់ និង​បន្ទាន់ ដោយ​កំណត់​ចំនួន​មនុស្ស​មិន​ឱ្យ​លើស​ពី​៤​នាក់ សម្រាប់​ករណី​នីមួយ​ៗ និង
  • ការ​ធ្វើ​ដំណើរ​ដោយ​មូលហេតុ​ចាំបាច់​ផ្សេង​ទៀត ដោយ​មានការ​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ។

សេចក្ដីសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ