ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​យោធិន​ចំនួន ៦០០​នាក់ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​លើក​ទី​១

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២១ កងពលតូច​លេខ​៧០ បាន​រៀបចំ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ ជូន​ដល់​គ្រួសារ​យោធិន (​លើក​ទី​១) ចំនួន…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២១ កងពលតូច​លេខ​៧០ បាន​រៀបចំ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ ជូន​ដល់​គ្រួសារ​យោធិន (​លើក​ទី​១) ចំនួន ៦០០​នាក់​។ ថ្លែង​ក្នុង​ឱកាស​នោះ ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ មេបញ្ជាការ​កងពលតូច​លេខ​៧០ បាន​មាន​ប្រសាសន៍​ទៅ​កាន់​គ្រួសារ​យោធិន​ទាំងអស់​ថា ត្រូវ​ជឿជាក់​លើ​វ៉ាក់សាំង​នេះ ព្រោះ​ទំ​រាំ​ផលិត​បាន​វ៉ាក់សាំង​មួយ គឺ​មានការ​គិតគូរ និង​សិក្សា​ល្អិតល្អន់​ជាទី​បំផុត។

ដូច្នេះ​កុំ​មានការ​ព្រួយបារម្ភ​នៅ​ពេល​ចាក់ ដោយ​គ្រាន់តែ​អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ​។ មួយវិញទៀត ត្រូវ​ជឿជាក់​លើ​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ និង​ខ្ពង់ខ្ពស់​បំផុត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​ទទួលយក​វ៉ាក់សាំង​នេះ មក​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ដោយ​ឥត​គិតថ្លៃ​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ